សា​កល​វិទ្យាល័យ​ត្រា​វិញ​ប្រា​រព្ធខួបលើកទី ៩២​នៃ​ការ​បង្កើត​សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ហូជីមិញ

2-1

(TVU) - នា​​រាត្រី​​ថ្ងៃ​​ទី​​២៥​ខែ​​មី​​នា ​​គំ​នរ​​ភ្លើង​​ជំ​រុំប្រពៃ​ណី​ដើម្បី​អប​អរ​សា​ទរ​ខួប​លើក​ទី​ ៩២នៃ​ការ​បង្កើត​សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ហូ​ជី​មិញ (ថ្ងៃ​ទី២៦ខែមីនា ឆ្នាំ១៩៣១-​ថ្ងៃ​ទី​ ២៦ខែ​​មី​នា​ ឆ្នាំ​​២០២៣) ត្រូវ​បាន​ដុត​បំ​ភ្លឺ​នៅ​បរិវេណ​នៃ​មណ្ឌល​ទី​១សាកលវិទ្យាល័យវិទ្យាល័យ​ត្រា​វិញ ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​បោះ​ជំរុំ​ជាង​៤០០០​នាក់។

2-2

អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ​មាន​លោក ​Tran Tri Cuong ​សមាជិក​គណៈប្រតិបត្តិ​ការ​មជ្ឈិម​សម្ព័ន្ធ​យុវជន​ លេខា​សម្ព័ន្ធយុវជន​ខេត្ត​ត្រា​វិញ; ​លោកសាស្រ្តា​ចារ្យ​រង​បណ្ឌិត Pham Tiet Khanhលេ​ខា​គណៈ​កម្មាធិការ​បក្ខភាគ​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សាកលវិទ្យា​ល័យ​ត្រាវិញ​; លោកសាស្រ្តាចារ្យ​រង ​បណ្ឌិត Nguyen Minh Hoa ​សា​កល​វិទ្យា​ធិការ​នៃ​សា​កល​វិទ្យាល័យត្រាវិញ​ ​និង​តំណាង​ថ្នាក់​ដឹក​នាំ​អង្គភាពចំណុះ​សាលា​​ ព្រម​ទាំង​​អតីត​គណៈប្រតិបត្តិការ​សម្ព័ន្ធ​យុវជន​សាលា​គ្រប់​ជំនាន់បាន​ចូល​រួម​ផង​ដែរ​​​។

ដោយ​ប្រ​ធាន​បទ "សេចក្តី​ប្រា​ថ្នា​របស់​យុវជន" ការ​បោះ​ជំ​រុំ​នេះ​បាន​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ២៥ ​ខែ​មី​នា​ដល់​ថ្ងៃ​ទី២៦ ខែ​មី​នា ​ឆ្នាំ២០២៣។ មាត្រ​ដ្ឋាន​នេះ​រួម​មាន​ជំរុំ​ទាំង​អស់​៨០​ខ្នង​ តូបផលិតផល​ពិសេស​០១​ខ្នង ​តូប​ផ្តើម​អាជីវកម្ម​របស់​យុវជន​០១​ខ្នង រួម​ជា​មួយ​នឹង​សកម្មភាព​ដ៏​ឱ្យ​រំភើប​ជា​ច្រើន​ដែល​ទាក់​ទាញ​អ្នក​បោះ​ជំរុំ​​មួយ​ចំនួន​ធំ​ដែល​ជា​សមាជិក​សម្ព័ន្ធ​យុវជន លោក​គ្រូ​អ្នក​គ្រូ​ ​អ្នក​ស្ម័គ្រ​ចិត្ត​អន្តរជាតិ​ សហគ្រាស​ ​និង​អតីត​និស្សិត​ចូល​រួម។

នេះ​ជា​ឱកាសសម្រាប់សមាជិកសម្ព័ន្ធយុវជន ដើម្បីដោះដូរ ស្វែងយល់ពីបទពិសោធន៍ការងាររបស់សម្ព័ន្ធយុវជន​ លើកកម្ពស់ការយល់ដឹង ជំរុញឧត្តមគតិ និងជាមោទនភាពសម្រាប់កម្មាភិបាល សមាជិកសម្ព័ន្ធយុវជន និងយុវជនអំពីប្រពៃណីដ៏រុងរឿង៩២ឆ្នាំ របស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។

2-3

សមមិត្ត Pham Le Phuong Thao អនុលេខាសម្ព័ន្ធយុវជន និង​ជា​ប្រធានសមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ​បានមានប្រសាសន៍ថា៖ អង្គការសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនៃសាកលវិទ្យាល័យត្រាវិញត្រូវបានបង្កើតឡើងនៅ​ឆ្នាំ២០០៦។ បច្ចុប្បន្ននេះ សម្ព័ន្ធយុវជននៃសាកលវិទ្យាល័យមាន ០៨​សម្ព័ន្ធយុវជនមូលដ្ឋានចំណុះ ដោយមានសមាជិកសម្ព័ន្ធយុវជនជាង ៨០០០នាក់។

អស់​រយៈពេល១៧ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ សម្ព័ន្ធយុវជនបានរួមចំណែកយ៉ាង​សកម្ម​ក្នុងការអភិវឌ្ឍសាលានិយាយ​ដោយ​ឡែក​ និងសម្ព័ន្ធយុវជនខេត្តត្រាវិញនិយាយរួម។

ជាមួយនឹងស្មារតីនៃបំណងប្រាថ្នាក្នុង​កិច្ច​ការបំពេញ​តួនាទីនៃ​កម្លាំង​យុវជន​ ​ សម្ព័ន្ធយុវជននៅតែបន្តប្តេជ្ញាចិត្តនវានុវត្តន៍ខ្លឹមសារ និងវិធានការ​នៃ​សកម្មភាព។ ទន្ទឹម​នឹង​នេះ ត្រូវ​ធ្វើ​ឲ្យបានល្អ​ក្នុង​ការ​អប់រំ​ផ្នែក​នយោបាយ សតិអារម្មណ៍ សីលធម៌នៃ​ការ​រស់នៅ និងអប់រំ​ច្បាប់​ដល់​សមាជិកសម្ព័ន្ធយុវជន​ និង​និស្សិត។

2-4

ថ្លែងមតិក្នុងពិធីនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa អនុលេខាគណៈកម្មាធិការ​បក្ខភាគ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៩២ ឆ្នាំកន្លងមក ក្រោម​ការ​ដឹក​នាំ​របស់​បក្ខកុម្មុយនិស្តវៀតណាម យុវជន​វៀតណាមគ្រប់​ជំនាន់​ បានបន្ត​គ្នា​ចារ​នូវទំព័រដ៏រុងរឿងនៃប្រវត្តិសាស្រ្តរបស់សម្ព័ន្ធយុវជន។ បន្តវេន និងលើកតម្កើងប្រពៃណីដ៏រុងរឿងរបស់សម្ព័ន្ធយុវជន និងអ្នកជំនាន់មុន យុវជននៃសាកលវិទ្យាល័យត្រាវិញនៅតែបន្តអនុវត្ត និងបណ្តុះឧត្តមគតិបដិវត្តន៍ ស្ម័គ្រចិត្តដើម្បីជីវិតនៃ​សហគមន៍ និងប្តេជ្ញាអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតសម្ព័ន្ធយុវជន​របស់​ថ្នាក់លើ។

អង្គការ​សម្ព័ន្ធយុវជនរបស់សាលាកំពុងរីកចម្រើន និងអភិវឌ្ឍឥតឈប់ឈរ។ សម្ព័ន្ធយុវជនសាលាបាន​ធ្វើយ៉ាង​ប្រ​សើរ​នូវភារកិច្ចនៃការសាមគ្គី រួបរួមប្រមូលផ្តុំ និងអប់រំយុវជន រួមចំណែកការខិតខំប្រឹងប្រែង កម្លាំងប្រាជ្ញា និងភាពមុះ​មុត​របស់យុវជនក្នុងការអភិវឌ្ឍសាកលវិទ្យាល័យត្រាវិញ។

កត់ស្គាល់នៃ​ការរួមវិភាគទានរបស់សម្ព័ន្ធយុវជន លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa មាន​ការ​រំពឹង​ទុកថា សមាជិកសម្ព័ន្ធយុវជន និស្សិត និង​អង្គការ​សម្ព័ន្ធយុវជនត្រូវច្នៃប្រ​ឌិត និងធ្វើពិពិធកម្មនៃ​សកម្មភាព​អនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចការអប់រំ​នយោបាយ សតិអារម្មណ៍ ឧត្តមគតិបដិវត្តន៍ និងប្រពៃណីវប្បធម៌​សម្រាប់​សមាជិកសម្ព័ន្ធយុវជន និងយុវជន។

សាកលវិទ្យាធិការជឿជាក់ថា យុវជន​នៃ​សាកល​វិទ្យាល័យ​ត្រា​វិញនឹងរួមគ្នាបំពេញរាល់ភារកិច្ចបានល្អ ​សក្តិ​សម​ជាកម្លាំងបម្រុងដែលអាច​ទុក​ចិត្ត​បាន​របស់​បក្ស រួមចំណែកកសាងសាកលវិទ្យាល័យត្រាវិញឱ្យកាន់តែរឹងមាំ ចូលរួមក្នុងបុព្វហេតុកសាង និង​ការ​ពារជាតិក្នុង​ស្ថានភាពថ្មី។

2-5

2-6

បញ្ចប់កម្មវិធី MITTINHគឺទិដ្ឋភាព​​ព្រះ​​អគ្គី​ បាន​​ទាក់​​ទាញ​អ្នក​ចូល​រួម​ក្នុង​សកម្មភាព​បោះ​តង់ជំរុំ​ប្រ​ពៃ​ណី​ទាំង​អស់ ​ជា​​មួយ​​សកម្មភាព​​ដោះ​​ដូរ​សិល្បៈ​ជា​ច្រើន... ដែល​សម្ដែង​​ដោយ​អ្នក​​បោះ​តង់​ផ្ទាល់។

2-7

2-8

 2-9

ជា​ពិ​សេស​គឺ ការ​​បង្ហាញ​​ខ្លួន​​របស់​​តា​រា​​ចម្រៀង ​​Xuan Nghi ​ម្ចាស់​ជ័យ​លា​ភី​លេខ​ពីរ​នៃ​កម្ម​វិ​ធី​ The Voice Vietnam ​២០១២​ និង​ DJ ​​Kat ញ៉ាំង​​ឲ្យ​​បរិយា​កាស​ពេល​រា​ត្រី​ជួប​ជុំ​កាន់​តែសប្បាយ​​ និង​ទាក់​ទាញ​ទស្សនិកជន​ជា​ច្រើន​មក​ទស្សនា និង​លើក​ទឹក​ចិត្ត។

2-10

​ក្នុង​​ឱ​កាស​​នេះ​​ដែរ​​ធនា​គារ​​ពាណិជ្ជកម្ម​​យោ​​ធា​សា​​ខាខេត្ត​​​ត្រា​វិញ​បាន​ប្រ​គល់​​ជូន​ អាហារូបករណ៍​​​ចំ​​នួន​១៥​​ចំ​ណែក​​ (មួយ​ចំណែក​១​លាន​ដុង)​ ​ដល់​​និស្សិត១៥​រូប​ ​​​ដែល​​ជួប​​ការ​​លំ​​បាកហើយ​​​ជំ​​នះ​​​ក្នុង​​ការ​​សិក្សា​​រៀន​សូត្រ។

អត្ថបទ​ដោយ៖Hoang Nam – Thien Loc

ប្រែសម្រួល៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សា​កល​វិទ្យាល័យ​ត្រា​វិញ​ប្រា​រព្ធខួបលើកទី ៩២​នៃ​ការ​បង្កើត​សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ហូជីមិញ