ថ្នាលបណ្ដុះអាជីវកម្មខេត្តត្រាវិញបានចុះហត្ថលេខាលើ "គម្រោងឧបត្ថម្ភនិងប្រឹក្សាដល់យុវជនចំនួន១000នាក់ ដើម្បីបណ្ដុះធុរកិច្ចថ្មីក្រោមគំរូ BGS Global"
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 10 មេសា 2023
- ចុចដង៖ 227
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យត្រាវិញ រៀបចំកម្មវិធីចុះហត្ថលេខាលើ "គម្រោងឧបត្ថម្ភ និងប្រឹក្សាដល់យុវជនចំនួន១000នាក់ ដើម្បីបណ្ដុះធុរកិច្ចថ្មីក្រោមគំរូ BGS Global" និងសិក្ខាសាលាបណ្ដុះធុរកិច្ចថ្មីប្រកបដោយជោគជ័យតាមគំរូ BGS Global ចែករំលែកអំពីបញ្ហាប្រឈមមុខ និងឱកាសក្នុងដំណើរការបណ្ដុះធុរកិច្ចថ្មី របៀបដំណើរការ គ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍអាជីវកម្មពីសហគ្រិនដែលបណ្ដុះធុរកិច្ចបានជោគជ័យ។
ក្នុងអង្គសិក្ខាសាលាមានលោក Nguyen Van Vu An នាយកថ្នាលបណ្ដុះអាជីវកម្មខេត្តត្រាវិញនាយកមជ្ឈមណ្ឌលផ្លាស់ប្ដូរច្នៃប្រឌិត និងបណ្ដុះធុរកិច្ចថ្មី;លោក Truong Quoc Bao អគ្គនាយករង BGS Global វៀតណាម; លោកស្រី Nguyen Thi Xuan Nuong និងលោកស្រី Truong NhuHoa - អ្នកឯកទេស BGS Global បានចែករំលែកនូវខ្លឹមសារនៃទំនាក់ទំនងរវាងចក្ខុវិស័យ និងយុទ្ធសាស្ត្រចំពោះសហគ្រាសថ្មី របៀបស្វែងរកដើមទុន និងបង្កើតទំនាក់ទំនងក្នុងអាជីវកម្ម បទពិសោធន៍ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងធនធានមនុស្ស មេរៀនដែលជាបទពិសោធន៍នៅពេលចាប់ផ្តើមបង្កើតធុរកិច្ចថ្មីដោយបរាជ័យ។
កម្មវិធីនេះបានទាក់ទាញនៃការចូលរួមរបស់និស្សិតជាង១៥0នាក់ ដែលមានចំណង់ចំណូលចិត្តលើការបណ្ដុះធុរកិច្ចថ្មី រួមជាមួយអ្នកឯកទេសមកពី BGS Global វៀតណាមនិង Dong Tam Group។ នេះជាឱកាសសម្រាប់និស្សិតបានផ្លាស់ប្តូរ និងស្វែងយល់ពីបទពិសោធន៍ជាក់ស្ដែងនៃការបណ្ដុះធុរកិច្ចថ្មីពីសហគ្រិនជោគជ័យ ឱកាសដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកឯកទេស បង្កើតទំនាក់ទំនង និងស្វែងរកអ្នកប្រឹក្សាការបណ្ដុះធុរកិច្ចថ្មីផ្ទាល់ខ្លួន។
លោក Nguyen Van Vu An នាយកថ្នាលបណ្ដុះអាជីវកម្មខេត្តត្រាវិញនាយកមជ្ឈមណ្ឌលផ្លាស់ប្ដូរច្នៃប្រឌិត និងបណ្ដុះធុរកិច្ចថ្មីបានមានប្រសាសន៍ថា “សាកលវិទ្យាល័យត្រាវិញចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការផ្សព្វផ្សាយស្មារតីផ្ដើមធុរកិច្ចថ្មីសម្រាប់និស្សិត។ កម្មវិធីដោះដូរ ការចែករំលែកបទពិសោធន៍នៃការបណ្ដុះធុរកិច្ចថ្មីជាមួយអ្នកឯកទេសលើគ្រប់វិស័យពិតជាចាំបាច់ ដែលរួមចំណែកដល់ការលើកកម្ពស់ស្មារតីការបណ្ដុះធុរកិច្ចថ្មីសម្រាប់និស្សិត”។
លោក Truong Quoc Bao អគ្គនាយករងនៃ BGS Global VietNam បានឲ្យដឹងថា៖ “ពេលចាប់ផ្ដើមបណ្ដុះធុរកិច្ចថ្មី និស្សិតត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ប្អូនៗអាចទទួលបានចំណេះដឹងថ្មីៗ និងការផ្លាស់ប្ដូរច្នៃប្រឌិតបានយ៉ាងងាយស្រួល។ សំខាន់យុវជនត្រូវកំណត់ផ្លូវខ្លួនឯងក្រោយពេលបញ្ចប់ការសិក្សា។ ប្រហែលជាអ្នកនឹងមិនចាំបាច់បណ្ដុះធុរកិច្ចថ្មីភ្លាមៗទេ ប៉ុន្តែអ្នកត្រូវតែមានផ្នត់គំនិតនិងស្រលាញ់ក្តីសុបិនក្នុងការបណ្ដុះធុរកិច្ចថ្មី។ លោកបានបន្ថែមថា មានសហគ្រាសជាច្រើនដែលបរាជ័យ ប៉ុន្តែវាមិនមែនជាការបរាជ័យទាំងស្រុងនោះទេ។ សហគ្រាសទាំងនេះបង្ហាញយើងពីដែនកំណត់នៃចក្ខុវិស័យដែលសហគ្រាសត្រូវឆ្លងកាត់ដើម្បីដំណើរការ និងពង្រីកសហគ្រាសរបស់ខ្លួន។
អត្ថបទដោយ៖ Tieu Mi
ប្រែសម្រួលដោយ៖ Diem Phuc