ថ្នាលបណ្ដុះអាជីវកម្មខេត្តត្រាវិញបានចុះហត្ថលេខាលើ "គម្រោងឧបត្ថម្ភនិងប្រឹក្សាដល់យុវជនចំនួន១000នាក់ ដើម្បីបណ្ដុះធុរកិច្ចថ្មីក្រោមគំរូ BGS Global"

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យត្រាវិញ រៀប​ចំ​កម្មវិធីចុះហត្ថលេខាលើ "គម្រោងឧបត្ថម្ភ និងប្រឹក្សាដល់យុវជន​ចំនួន000នាក់ ដើម្បីបណ្ដុះ​ធុរកិច្ច​ថ្មី​ក្រោមគំរូ BGS Global" និងសិក្ខាសាលាបណ្ដុះ​ធុរកិច្ច​ថ្មី​ប្រកប​ដោយ​ជោគជ័យតាមគំរូ BGS Global ចែករំលែកអំពី​បញ្ហាប្រឈមមុខ​ និងឱកាសក្នុងដំណើរការ​បណ្ដុះ​ធុរកិច្ច​ថ្មី​ របៀបដំណើរ​ការ​ គ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍអាជីវកម្មពីសហគ្រិនដែល​បណ្ដុះ​ធុរកិច្ច​បានជោគជ័យ។

khoi-nghiep-tvu-1

ក្នុងអង្គ​សិក្ខាសាលាមានលោក Nguyen Van Vu An នាយកថ្នាលបណ្ដុះ​អាជីវកម្មខេត្តត្រាវិញនាយកមជ្ឈមណ្ឌលផ្លាស់ប្ដូរច្នៃប្រឌិត និងបណ្ដុះ​ធុរកិច្ច​ថ្មី​;​​​លោក Truong Quoc Bao អគ្គនាយករង BGS Global វៀតណាម; លោកស្រី Nguyen Thi Xuan Nuong និងលោកស្រី Truong NhuHoa - អ្នកឯកទេស BGS Global បានចែករំលែកនូវខ្លឹមសារនៃទំនាក់ទំនងរវាងចក្ខុវិស័យ និងយុទ្ធសាស្ត្រចំពោះសហគ្រាសថ្មី របៀបស្វែងរកដើមទុន និងបង្កើតទំនាក់ទំនងក្នុងអាជីវកម្ម បទពិសោធន៍ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងធនធានមនុស្ស មេរៀនដែល​ជា​បទ​ពិសោធន៍​នៅពេលចាប់ផ្តើមបង្កើត​ធុរកិច្ច​ថ្មី​ដោយ​បរាជ័យ។

khoi-nghiep-tvu-2

កម្មវិធីនេះបានទាក់ទាញនៃ​ការចូលរួមរបស់និស្សិតជាង១៥0នាក់ ដែលមានចំណង់ចំណូលចិត្តលើការ​បណ្ដុះ​ធុរកិច្ច​ថ្មី​ រួមជាមួយអ្នកឯកទេសមកពី BGS Global វៀតណាម​និង Dong Tam Group។ នេះជាឱកាសសម្រាប់និស្សិតបានផ្លាស់ប្តូរ និងស្វែងយល់ពីបទពិសោធន៍ជាក់​ស្ដែង​នៃការបណ្ដុះ​ធុរកិច្ច​ថ្មី​ពីសហគ្រិនជោគជ័យ ឱកាសដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកឯកទេស បង្កើតទំនាក់ទំនង និងស្វែងរកអ្នកប្រឹក្សា​ការបណ្ដុះ​ធុរកិច្ច​ថ្មី​ផ្ទាល់​ខ្លួន។

khoi-nghiep-tvu-3

khoi-nghiep-tvu-4

លោក Nguyen Van Vu An នាយកថ្នាលបណ្ដុះ​អាជីវកម្មខេត្តត្រាវិញនាយកមជ្ឈមណ្ឌលផ្លាស់ប្ដូរច្នៃប្រឌិត និងបណ្ដុះ​ធុរកិច្ច​ថ្មីបានមានប្រសាសន៍ថា “សាកលវិទ្យាល័យត្រាវិញចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការផ្សព្វផ្សាយស្មារតីផ្ដើម​ធុរកិច្ច​ថ្មី​សម្រាប់​និស្សិត។ កម្មវិធីដោះ​ដូរ​ ការចែករំលែកបទពិសោធន៍នៃការបណ្ដុះ​ធុរកិច្ច​ថ្មី​ជាមួយអ្នកឯកទេស​លើ​គ្រប់​វិស័យពិតជាចាំបាច់ ដែលរួមចំណែកដល់ការលើកកម្ពស់ស្មារតីការ​បណ្ដុះ​ធុរកិច្ច​ថ្មី​សម្រាប់​និស្សិត”។

khoi-nghiep-tvu-5

លោក Truong Quoc Bao អគ្គនាយករងនៃ BGS Global VietNam បានឲ្យដឹងថា៖ “ពេល​ចាប់​ផ្ដើម​បណ្ដុះ​ធុរកិច្ច​ថ្មី​ និស្សិតត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន។ ប៉ុន្តែនា​ពេលបច្ចុប្បន្ននេះ​ ប្អូនៗ​អាចទទួលបានចំណេះដឹងថ្មីៗ និងការផ្លាស់ប្ដូរ​ច្នៃប្រឌិតបានយ៉ាងងាយស្រួល។ សំខាន់​យុវជន​ត្រូវ​កំណត់​ផ្លូវ​ខ្លួន​ឯង​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា។ ប្រហែល​ជា​អ្នក​នឹង​មិន​ចាំបាច់​បណ្ដុះ​ធុរកិច្ច​ថ្មី​​ភ្លាមៗ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​តែ​មាន​ផ្នត់​គំនិត​និង​ស្រលាញ់​ក្តី​សុបិន​ក្នុង​ការ​បណ្ដុះ​ធុរកិច្ច​ថ្មី​។ លោកបានបន្ថែមថា មានសហគ្រាសជាច្រើនដែលបរាជ័យ ប៉ុន្តែវាមិនមែនជាការបរាជ័យទាំងស្រុងនោះទេ។ សហគ្រាសទាំងនេះបង្ហាញយើងពីដែនកំណត់នៃចក្ខុវិស័យដែលសហគ្រាសត្រូវឆ្លងកាត់ដើម្បីដំណើរការ និងពង្រីកសហគ្រាសរបស់ខ្លួន។

khoi-nghiep-tvu-6

អត្ថបទ​ដោយ៖ Tieu Mi

ប្រែ​សម្រួល​ដោយ៖ Diem Phuc

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ថ្នាលបណ្ដុះអាជីវកម្មខេត្តត្រាវិញបានចុះហត្ថលេខាលើ "គម្រោងឧបត្ថម្ភនិងប្រឹក្សាដល់យុវជនចំនួន១000នាក់ ដើម្បីបណ្ដុះធុរកិច្ចថ្មីក្រោមគំរូ BGS Global"