- សេចក្ដីលម្អិត
-
ជំពូក៖ ព័ត៌មាន
-
ចេញផ្សាយនា 17 មេសា 2023
-
ចុចដង៖ 186
ថ្ងៃទី២៣ខែមីនាឆ្នាំ២០២៣ លោកសាស្រ្ដារងបណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ(TVU) និងគណៈប្រតិភូបានធ្វើដំណើរទស្សនកិច្ចនិងបំពេញការងារនៅសាកលវិទ្យាល័យរដ្ឋ Leyte ខាងត្បូង(SLSU)។ SLSU ជាដៃគូប្រពៃណីនិងយុទ្ធសាស្រ្តរបស់TVU សាលាទាំងពីរមានទំនាក់ទំនងកិច្ចសហការប្រតិបត្តិការតាំងពីឆ្នាំ២០០៩រហូតមកដល់បច្ចុប្បន្នលើវិស័យបណ្ដុះបណ្ដាលអន្តរជាតិ ដោះដូរសាស្រ្តាចារ្យ និស្សិត និងសហការសិក្សាស្រាវជ្រាវ បោះពុម្ពផ្សាយ។
នេះជាផ្នែកមួយក្នុងផែនការអន្តរជាតូបនីយកម្មនៃសកម្មភាពបណ្ដុះបណ្ដាលនិយាយរួម និងសកម្មភាពបង្រៀននិងរៀននិយាយដោយឡែក។ ដំណើរទស្សនកិច្ចនេះផ្ដោតលើខ្លឹមសារដោះដូរសាស្រ្តាចារ្យដើម្បីធ្វើអន្តរជាតូបនីយកម្មលើបទពិសោធន៍សិក្សារបស់កងជួរគ្រូបង្រៀននៃសាលាទាំងពីរ និងលើកកម្ពស់លទ្ធភាពធ្វើការ រៀនសូត្រជាមួយជនបរទេសសម្រាប់គ្រូបង្រៀននិងនិស្សិតនៃសាកលវិទ្យាល័យទាំងពីរ។ តាមរយៈនោះ គ្រូបង្រៀននៃសាកលវិទ្យាល័យទាំងពីរនឹងចូលរួមបណ្ដាសកម្មភាពសិក្សាស្រាវជ្រាវនិងបង្ហាត់បង្រៀនដោយស្ម័គ្រចិត្តដោយបានការអនុញ្ញាត្តនិងជម្រុញទឹកចិត្តរបស់សាកលវិទ្យាល័យទាំងពីរ។ ក្រៅពីនោះ សាកលវិទ្យាល័យទាំងពីរឯកភាពដោះដូរប្រភពឯកសារអេឡិចត្រូនិចភាសាអង់គ្លេស ដើម្បីជម្រុញសកម្មភាពសិក្សាបោះពុម្ពផ្សាយរបស់គ្រូបង្រៀននិងនិស្សិតនៃសាកលវិទ្យាល័យផងខ្លួន។
ថ្លែងប្រសាសន៍ក្នុងកិច្ចចុះហត្ថលេខាលើអនុស្សរណៈ សាកលវិទ្យាធិការថ្មីនៃ SLSU លោកបណ្ឌិត Jude A. Duarte បានបញ្ជាក់ថា សាកលវិទ្យាល័យត្រាវិញជាដៃគូយ៉ាងទំនុកចិត្តរបស់ SLSU ព្រោះថាសាកលវិទ្យាល័យទាំងពីរមានទំនាក់ទំនងជាយូរអង្វែងនិងសកម្ម បានអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនសម្រេចដោយជោគជ័យ។ សាកលវិទ្យាធិការនៃ SLSU បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យត្រាវិញដែលបានទទួលលោកគ្រូ អ្នកគ្រូ និងនិស្សិតរបស់ SLSU មកធ្វើកម្មសិក្សា ក្នុងរយៈ កាលនៅសាកលវិទ្យាល័យត្រាវិញ។
ថ្លែងប្រសាសន៍ឆ្លើយតបរបស់លោកបណ្ឌិត Jude A. Duarte, លោកសាស្រ្ដារង បណ្ឌិត Diep Thanh Tung ក៏បានបញ្ជាក់និងទទួលស្គាល់តួនាទីរបស់ SLSU ក្នុងគោលនយោបាយសហការអន្តរជាតិនៃសាកលវិទ្យាល័យត្រាវិញ, ចាត់ទុក SLSU គឺជាដៃគូយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យត្រាវិញនៅហ្វីលីពីន។
អត្ថបទដោយ៖ Hoang Hoa
ប្រែសម្រួលដោយ៖Son Van Dong
មហាវិទ្យាល័យ - វិទ្យាស្ថាន
ទីតាំងរបស់អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញធ្វើដំណើរទស្សនកិច្ចនៅសាកលវិទ្យាល័យរដ្ឋ Leyte ខាងត្បូង នៃប្រទេសហ្វីលីពីន