អង្គប្រឹក្សាតម្រង់ទិសដៅវិជ្ជាជីវៈ ជ្រើសរើសនិស្សិតឆ្នាំ ២០១៣
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 19 មីនា 2013
- ចុចដង៖ 1776
រសៀលថ្ងៃទី ១៥ មីនា ២០១៣ នៅពហុកីឡាដ្ឋានមណ្ឌលទី៤ នៃសាកលវិទ្យាល័យត្រាវិញ មានរាប់ម៉ឺនសិស្សបានមកពីបណ្តាសាលាវិទ្យាល័យទូទាំងខេត្ត និងបណ្តាស្រុកនៃខេត្តជិតខាងមកចូលរួមអង្គប្រឹក្សាជ្រើសរើសនិស្សិតឆ្នាំ ២០១៣។
សិស្សចូលរួមអង្គប្រឹក្សាតម្រង់ទិសដៅវិជ្ជាជីវៈឆ្នាំ ២០១៣
កម្មវិធីប្រព្រឹត្តឡើងដោយសារព័ត៌មានអប់រំទីក្រុងហូជីមិញ សហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញ ស្ថានីយទូរទស្សន៍ត្រាវិញ និងសាកលវិទ្យាល័យត្រាវិញចាត់តាំង ដោយមានប្រធានបទ បន្តជ្រើសរើសសាលាប្រឡង «យល់សមត្ថភាពខ្លួនឯង សិក្សាត្រូវមុខជំនាញ ធ្វើការត្រូវចំណង់ចំណូលចិត្ត»។
នៅអង្គប្រឹក្សា បណ្តាសិស្សបានស្តាប់វាគ្មិនឧទ្ទេសនាមអំពីបណ្តាកម្មវិធីបណ្តុះបណ្តាលថ្មីៗ គោលនយោបាយអាទិភាព សម្ភារៈឧបទ្ទេស និងព័ត៌មានសំខាន់ៗទាក់ទងដល់រដូវជំរើសនិស្សិតឆ្នាំនេះ។ ចំណុចដែលលើកឡើងនៅក្នុងអង្គប្រឹក្សានេះ គឺលើកឡើងនៅចំណុចថ្មីៗ ចំណុចត្រូវប្រុងប្រយ័ត្នពេលជ្រើសយកមុខជំនាញ ជ្រើសសាលាសមស្រប់នឹងសមត្ថភាព និងការព្យាករណ៍តម្រូវពលកម្មនៅតំបន់វាលរាបទន្លេគឺវឡុង និងខេត្តត្រាវិញដល់ឆ្នាំ ២០២០។ មានសំនួរជាច្រើនរបស់សិស្សនិងទស្សនិកជនបានផ្ញើមក ទាក់ទងបញ្ហាមុខជំនាញថ្មីនៅសាកលវិទ្យាល័យត្រាវិញដូចជាវេជ្ជសាស្ត្រ កិច្ចការសង្គម អំពីកម្មវិធីសិក្សានិងឱកាសការងារក្រោយពីចេញសាលា។ល។
អស់រយៈពេលជាងពីរម៉ោងបណ្តាវាគ្មិនបានចូលរួមបកស្រាយនិងផ្តល់ព័ត៌មានថ្មីៗបំភ្លឺដល់សិស្សនិងអាណាព្យាបាល យល់ច្បាស់អំពីកិច្ចការជំរើសនិស្សិតឆ្នាំ២០១៣នេះ បានតម្រង់ទិសដៅនិងជួយពង្រឹងស្មារតីជឿជាក់លើខ្លូនឯងជ្រើសយកមុខជំនាញដែលសមស្រប់សមត្ថភាពនិងតម្រូវការធនធានមនុស្សនៃសង្គមជាតិ។
វាគ្មិនមកពីបណ្តាសាលា និងវិទ្យាស្ថានចូលរួមអង្គប្រឹក្សា
ដំណឹងនិងរូបភាព៖ ថាញ់សឺន