ទិវាខួបអនុវស្សាវរីយ៍ទី៤០ឆ្នាំបង្កើតចំណងកិច្ចការទូតវៀតណាម-កាណាដា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 24 មីនា 2013
- ចុចដង៖ 1587
ឱកាសទិវាខួបអនុស្សាវរីយ៍បង្កើតចំណងសហការរវាងវៀតណាម-កាណាដា(២១សីហា១៩៧៣-២១សីហា២០១៣) ថ្ងៃទី ២០ មីនា ២០១៣ សាកលវិទ្យាល័យត្រាវិញបានចាត់តាំងឡើងនូវពិធីជួបជុំខួបអនុស្សាវរីយ៍នៃព្រឹត្តិការនោះ។ កម្មវិធីប្រព្រឹត្តឡើងដោយមិត្តភាពវៀតណាម-កាណាដា សហការនឹងសាកលវិទ្យាល័យត្រាវិញចាត់តាំងតាមចង្អុលការណែនាំនៃគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។
អ្នកតំណាងទាំងឡាយអញ្ជើញចូលរួមផ្តិតរូបអនុស្សាវរីយ៍ជាមួយគណៈកម្មការសាលា
អង្គពិធីនេះមានវត្តមានចូលរួមរបស់លោក ង្វៀនថាញ់តាំ អនុប្រធាននៃគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ លោកបណ្ឌិត ផាមទៀតខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ និងជាប្រធានសមាគមមិត្តភាពវៀតណាម-កាណាដាខេត្តត្រាវិញ លោក Audri Mukhopadhyay អគ្គរដ្ឋទូតកាណាដាប្រចាំការនៅទីក្រុងហូជីមិញ ព្រមទាំងសមាជិកគណៈប្រតិភូនៃស្ថានទូតកាណាដា អ្នកស្មគ្រចិត្តជនជាតិកាណាដាទាំងឡាយកំពុងធ្វើការនៅទីនេះ ក្រុមហ៊ុន សហគ្រាសកាណាដា និងសមាគមមិត្តភាពវៀតណាម-កាណាដាខេត្តត្រាវិញ កងគ្រូបង្រៀន សិស្សនិស្សិត និងគណៈកម្មការសាលាអញ្ជើញចូលរួមយ៉ាងកុករ។
សិស្សនិស្សិតកំពុងច្រៀងបទ អូ! កាណាដា
សិស្សនិស្សិតនិងអ្នកតំណាងកំពុងផ្តិតហត្ថលេខាអនុស្សាវរីយ៍ចូលក្នុង Poster
លោកង្វៀនថាញ់តាំនិងលោក Audri Mukhopadhyay ប្រគល់ Poster
ក្នុងរយៈពេល៤០ឆ្នាំកន្លង រដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរបាន អនុវត្ត ផ្សារភ្ជាប់ទំនាក់ទំនងទ្វេភាគីមួយថ្ងៃកាន់តែកៀកជិត ជាក់ស្តែងគឺឆ្លងតាមវិស័យពាណិជ្ជកម្ម អប់រំ វិនិយោគទុនកាន់តែកើនឡើង លេចធ្លោបំផុតគឺវត្តមានរបស់អង្គការឧបត្ថម្ភអភិវឌ្ឍអន្តរជាតិកាណាដា (CIDA)។ នៅត្រាវិញរដ្ឋាភិបាលកាណាដាមានគម្រោងវិនិយោគជាច្រើនដូចជា៖ គម្រោងមហាវិទ្យាល័យរងសហគមន៍វៀតណាម-កាណាដា គម្រោងលើកកម្ពស់ជីវភាពនៅត្រាវិញ គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាត់តូច។ល។ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជាតិនិយាយរួម និងខេត្តត្រាវិញនិយាយដោយឡែក។ ក្នុងវិស័យអប់រំ កាណាដាបានជំនួយគម្រោងការប្រមូលផ្តុំលើកកម្ពស់បំណិនឱ្យពលកម្មឆ្លងតាមការពង្រឹងឱកាសក្រិបយកប្រព័ន្ធអប់រំនិងបច្ចេកទេស។ល។
លោកង្វៀនថាញ់តាំ អនុប្រធាននៃគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ តំណាងឱ្យប្រជាជនខេត្តត្រាវិញ មានប្រសាសន៍កត់សំគាល់ និងថ្លែងអំណរអរគុណដល់រដ្ឋាភិបាលនិងប្រជាជនកាណាដា ចំពោះការជួយឧបត្ថម្ភនានាក្នុងពេលកន្លង ហើយសង្ឃឹមបន្តទទួលនូវការយកចិត្តទុកដាក់ថែមទៀតពីរដ្ឋាភិបាលនិងប្រជាជនកាណាដាក្នុងរយៈពេលខាងមុខដើម្បីរួមចំណែកកសាងនិងអភិវឌ្ឍខេត្តត្រាវិញ។
នេះក៏ជាឱកាសមួយដើម្បីភាគីទាំងពីរស្វែងយល់ ដោះដូរវប្បធម៌ សិល្បៈ កីឡា រវាងគ្នានឹងគ្នា កើតឡើងដោយស្នាដៃនៃភាគីទាំងពីរចូលរួម ហើយខួបបញ្ជាក់បន្ថែមទំនាក់ទំនងវៀតណាម-កាណាដារឹតតែរឹងមាំងនិងរីកចំរើនទៅមុខ។
ដំណឹងនិងរូបភាព៖ ថាញ់សឺន ខាញ់ត្រាង
បកប្រែដោយ៖ ហ្វិញសាង