សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្តីពីសាកលភាវូបនីយកម្មបរិស្ថានគតិយុត្តិ និងអាជីវកម្ម
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 10 ធ្នូ 2023
- ចុចដង៖ 171
(TVU) - នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំ D5 មណ្ឌល I - សាកលវិទ្យាល័យត្រាវិញ បានប្រព្រឹត្តឡើងសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ “សាកលភាវូបនីយកម្មបរិស្ថានគតិយុត្តិនិងអាជីវកម្ម” ដោយមានការចូលរួមពីនិស្សិត និងគ្រូឧទ្ទេសជាង៤០០រូប។
អញ្ជើចូលរួមសិក្ខាសាលានេះ ផ្នែកខាងសាកលវិទ្យាល័យត្រាវិញ មានលោកស្រីបណ្ឌិត Thach Thi Danសាកលវិទ្យាធិការរង; លោកបណ្ឌិត Nguyen Tien Dung អនុប្រធានក្រុមប្រឹក្សាពិគ្រោះ; លោកបណ្ឌិត Nguyen Van Nguyen នាយកមហាវិទ្យាល័យសេដ្ឋកិច្ច - នីតិសាស្ត្រ ព្រមជាមួយនឹងវាគ្មិន អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញការទាំងក្នុងប្រទេស និងអន្តរជាតិជាង២០រូបផងដែរ។
សិក្ខាសាលាមានកិត្តិយសបានអញ្ជើញ លោកបណ្ឌិត Phillip M. Adams, សាស្ត្រាចារ្យអញ្ជើញបង្រៀន នៅសាកលវិទ្យាល័យត្រាវិញ; បណ្ឌិត Dang My Chau មហាវិទ្យាល័យគ្រប់សេដ្ឋកិច្ច - នីតិសាស្ត្រ សាកលវិទ្យាល័យត្រាវិញ; សាស្រ្តាចារ្យ Terje Ingebrigt Våland សាកលវិទ្យាល័យ Stavanger ប្រទេសន័រវេស ធ្វើជាKeynote Speaker (វាគ្មិនសំខាន់)នៅក្នុងវគ្គពិភាក្សា ព្រមជាមួយនឹងវាគ្មិនទាំងក្នុងនិងក្រៅប្រទេសចូលរួមធ្វើរបាយការណ៍ និងចូលរួមសិក្ខាសាលាផងដែរ។
ថ្លែងសុន្ទរកថាបើកអង្គសិក្ខាសាលា លោកស្រីបណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បានថ្លែងអំណរគុណចំពោះអ្នកជំនាញការទាំងក្នុងនិងក្រៅប្រទេសដែលបានចំណាយពេលវេលាចូលរួម និងរួមចំណែកនៅក្នុងសិក្ខាសាលា នេះគឺជាឱកាសសម្រាប់គ្រូឧទ្ទេស និងនិស្សិតមានឱកាសទទួលយក និងដោះដូរចំណេះដឹងពីអ្នកជំនាញការ ដោយមានចក្ខុវិស័យល្អៗជាច្រើនអំពីបរិស្ថានធុរកិច្ច និងគតិយុត្តិក្នុងសកលភាវូបនីយកម្ម។
សិក្ខាសាលាទទួលបានបទអន្តរគមន៍ជាង៦០អត្ថបទ ពីវាគ្មិនទាំងក្នុងនិងក្រៅប្រទេស ចែកចេញជា២ផ្នែក៖ ផ្នែកទី ១ - សេដ្ឋកិច្ច និងជាជីវកម្ម និងផ្នែកទី ២ - នីតិសាស្ត្រ។
នៅក្នុងសិក្ខាសាលា អ្នកជំនាញការបានធ្វើបទបង្ហាញអន្តរគមន៍ ហើយអ្នកតំណាង គ្រូឧទ្ទេស និស្សិតក៏បានសួរសំណួរជាច្រើន និងពិភាក្សា។
Keynote Speaker (វាគ្មិនសំខាន់) ក្នុងសិក្ខាសាលា លោកបណ្ឌិត Phillip M. Adams សាស្ត្រាចារ្យអញ្ជើញបង្រៀននៅសាកលវិទ្យាល័យត្រាវិញ ដែលជាអ្នកជំនាញការមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យវិស្វកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ និងច្បាប់ បានធ្វើបទបង្ហាញអន្តរគមន៍ "កម្មសិទ្ធិបញ្ញា៖ ផលវិបាកអាជីវកម្មសេដ្ឋកិច្ច និងគតិយុត្តិនៃសាកលភាវូបនីយកម្ម"។
បណ្ឌិត Dang My Chau អ្នកជំនាញមានបទពិសោធន៍ជាង២៧ឆ្នាំលើវិស័យបណ្ដុះធុរកិច្ច អប់រំបច្ចេកវិទ្យា និងអភិវឌ្ឍប្រកបដោយនិរន្តរភាព បានធ្វើបទបង្ហាញការស្រាវជ្រាវអំពី "AI ក្នុងការអប់រំមហាវិទ្យាល័យ៖ ការយល់ដឹង បញ្ហាប្រឈម ក្រមសីលធម៌ និងផលប៉ះពាល់។ សាស្រ្តាចារ្យ Terje Ingebrigt Våland បានធ្វើបទបង្ហាញប្រធានបទ៖ "អន្តរភាវូបនីយកម្ម និងបរិមាណក្នុងស្រុក - តើតម្រូវការអំពីបរិមាណក្នុងស្រុកអាចកែលម្អមូលដ្ឋានអាជីវកម្ម និងអប់រំភូមិភាគយ៉ាងណា?"៕
អត្ថបទដោយ៖ Tran Thanh Ngan 2k4 - Ba An
ប្រែសម្រួលដោយ៖ So Phune