សិក្ខាកាមបរិញ្ញាបត្រជាន់ខ្ពស់ចូលរួមកម្មវិធីអនុវត្តជាក់ស្តែងនៅប្រទេសហ្វីលីពីន

ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែធ្នូ សិក្ខាកាមបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងវិស័យសុខាភិបាលនៃសាកលវិទ្យាល័យត្រាវិញ បានចូលរួមកម្មវិធីអនុវត្ត​ជាក់ស្តែងនៅសាកលវិទ្យាល័យ Central Philippine (CPU) សាធារណរដ្ឋហ្វីលីពីន។

ទិសដៅរបស់កម្មវិធីនេះ ដើម្បីជួយសិក្ខាកាមទាំងឡាយស្វែងយល់អំពីប្រព័ន្ធសុខាភិបាល ការអប់រំវេជ្ជសាស្រ្ត និងវប្បធម៌ហ្វីលីពីន ដោះដូរ រៀនសូត្របទពិសោធន៍ពីអ្នកអំពី​​ជំនាញសុខាភិបាល​របស់​ប្រ​ទេស​ហ្វីលីពីន អភិវឌ្ឍបំណិនអនុវត្តជាក់ស្តែង និងស្រាវជ្រាវវិទ្យាសាស្ត្រ។

តាមកាលវិភាគ សិក្ខាកាមដែលចូលរួមសកម្មភាពសិក្សា អនុវត្តជាក់ស្តែង និងស្រាវជ្រាវនៅសាកលវិទ្យាល័យ CPU។ ជាក់ស្តែងគឺ សិក្ខាកាមចូល​រួម​​ផ្ទាល់​បណ្តា​ថ្នាក់រៀន និងសិក្ខាសាលាស្តី​អំពី​ការ​គ្រប់គ្រងវិស័យសុខាភិបាល ទស្សនា​បណ្តា​គ្រឹះ​ស្ថាន​សុខាភិបាលរបស់សាកលវិទ្យាល័យ CPU និងធ្វើកម្មសិក្ខានៅតាមមន្ទីរពេទ្យ មជ្ឈមណ្ឌលសុខាភិបាលក្នុងប្រទេសហ្វីលីពីន និងទស្សនាភូមិសាស្រ្តមួយ​ចំ​នួន​របស់ប្រទេសហ្វីលីពីន។

5-1

នេះជាដំណើរទស្សនកិច្ចជាក់ស្តែងលើកដំបូងនៅ​ក្រៅ​ប្រ​ទេស​ សម្រាប់សិក្ខាកាមបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងវិស័យសុខាភិបាល មាន​ឱកាស​សិក្សា​ផ្ទាល់​ជា​មួយ​កម្មវិធី​សិក្សា​ជឿនលឿនរបស់ប្រទេសជុំវិញពិភពលោក រួមចំណែកលើកកម្ពស់ចំណេះដឹង សមត្ថភាពជំនាញការ៕

អត្ថបទដោយ៖ Thanh Hong
ប្រែ​សម្រួល៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិក្ខាកាមបរិញ្ញាបត្រជាន់ខ្ពស់ចូលរួមកម្មវិធីអនុវត្តជាក់ស្តែងនៅប្រទេសហ្វីលីពីន