សិក្ខាកាមបរិញ្ញាបត្រជាន់ខ្ពស់ចូលរួមកម្មវិធីអនុវត្តជាក់ស្តែងនៅប្រទេសហ្វីលីពីន
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 11 ធ្នូ 2023
- ចុចដង៖ 132
ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែធ្នូ សិក្ខាកាមបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងវិស័យសុខាភិបាលនៃសាកលវិទ្យាល័យត្រាវិញ បានចូលរួមកម្មវិធីអនុវត្តជាក់ស្តែងនៅសាកលវិទ្យាល័យ Central Philippine (CPU) សាធារណរដ្ឋហ្វីលីពីន។
ទិសដៅរបស់កម្មវិធីនេះ ដើម្បីជួយសិក្ខាកាមទាំងឡាយស្វែងយល់អំពីប្រព័ន្ធសុខាភិបាល ការអប់រំវេជ្ជសាស្រ្ត និងវប្បធម៌ហ្វីលីពីន ដោះដូរ រៀនសូត្របទពិសោធន៍ពីអ្នកអំពីជំនាញសុខាភិបាលរបស់ប្រទេសហ្វីលីពីន អភិវឌ្ឍបំណិនអនុវត្តជាក់ស្តែង និងស្រាវជ្រាវវិទ្យាសាស្ត្រ។
តាមកាលវិភាគ សិក្ខាកាមដែលចូលរួមសកម្មភាពសិក្សា អនុវត្តជាក់ស្តែង និងស្រាវជ្រាវនៅសាកលវិទ្យាល័យ CPU។ ជាក់ស្តែងគឺ សិក្ខាកាមចូលរួមផ្ទាល់បណ្តាថ្នាក់រៀន និងសិក្ខាសាលាស្តីអំពីការគ្រប់គ្រងវិស័យសុខាភិបាល ទស្សនាបណ្តាគ្រឹះស្ថានសុខាភិបាលរបស់សាកលវិទ្យាល័យ CPU និងធ្វើកម្មសិក្ខានៅតាមមន្ទីរពេទ្យ មជ្ឈមណ្ឌលសុខាភិបាលក្នុងប្រទេសហ្វីលីពីន និងទស្សនាភូមិសាស្រ្តមួយចំនួនរបស់ប្រទេសហ្វីលីពីន។
នេះជាដំណើរទស្សនកិច្ចជាក់ស្តែងលើកដំបូងនៅក្រៅប្រទេស សម្រាប់សិក្ខាកាមបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងវិស័យសុខាភិបាល មានឱកាសសិក្សាផ្ទាល់ជាមួយកម្មវិធីសិក្សាជឿនលឿនរបស់ប្រទេសជុំវិញពិភពលោក រួមចំណែកលើកកម្ពស់ចំណេះដឹង សមត្ថភាពជំនាញការ៕
អត្ថបទដោយ៖ Thanh Hong
ប្រែសម្រួល៖ So Phune