សាកលវិទ្យាល័យត្រាវិញបានផ្ដល់កិត្តិយសជូនគំនិតថ្មីក្នុងការអប់រំឆ្លាតវៃ

(TVU) - នាថ្ងៃទី២ ខែធ្នូ នៅហាណូយ វិទ្យាស្ថាននវានុវត្តន៍ និងបំប្លែងឌីជីថល នៃសម្ព័ន្ធសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម (VUSTA) បានសហការជាមួយសមាគមស្វ័យប្រវត្តិកម្មវៀតណាម វិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាន - សាកលវិទ្យាល័យជាតិហាណូយ ក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍ Bao Sang និងទូរទស្សន៍ឌីជីថល VTC1 បានរៀបចំកម្មវិធី "ផ្ដល់កិត្តិយសជូនគំនិតថ្មីក្នុងការអប់រំឆ្លាតវៃ -  SEI Awards" លើកទី១ ឆ្នាំ២០២៣។

7-1

ព្រឹត្តិការណ៍ប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃវេទិកាជាតិស្តីពីការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាអប់រំ (EDTECH VIETNAM) លើកទី១ ឆ្នាំ២០២៣ ជាមួយនឹងសិក្ខាសាលា និងការតាំងបង្ហាញនៃគ្រឹះស្ថានអប់រំ និងដំណោះស្រាយបច្ចេកវិទ្យាក្នុងវិស័យអប់រំបណ្ដុះបណ្ដាល និងផ្ដល់កិត្តិយសជូន "គំនិតថ្មីក្នុងការអប់រំឆ្លាតវៃ -  SEI Awards"

ក្នុងកម្មវិធីនេះ មាន០៩អង្គភាពសម្រេចបាននូវបរិស្ថានអប់រំប្រចាំឆ្នាំ; ១៥អង្គភាពទទួលបានកិត្តិនាមច្នៃប្រឌិតការ​អប់រំប្រចាំឆ្នាំ; ៤៣ដំណោះស្រាយរបស់៤១​សហគ្រាស​ត្រូវបានផ្តល់​កិត្តិយសឥទិ្ធពល​វិស័យអប់រំប្រចាំឆ្នាំ។

7-2

បណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញក្នុងពិធី "ផ្ដល់កិត្តិយសជូនគំនិតថ្មីក្នុងការអប់រំឆ្លាតវៃ -  SEI Awards" លើកទី១ ឆ្នាំ២០២៣

7-3

តាមរយៈនោះ សាកលវិទ្យាល័យត្រាវិញត្រូវបានទទួលស្គាល់ចំពោះគំនិតថ្មីក្នុងការអប់រំឆ្លាតវៃជាមួយនឹង “ប្រព័ន្ធគាំទ្រសម្រាប់ការវាយតម្លៃស្តង់ដារលទ្ធផលកម្មវិធីបណ្តុះបណ្តាល ដើម្បីបម្រើការកែលម្អ និងលើកកម្ពស់គុណភាពបណ្តុះបណ្តាល” ក្នុងក្របខណ្ឌ “ការច្នៃប្រឌិត​វិស័យ​អប់រំប្រចាំឆ្នាំ”។

ឆ្នាំនេះ គណៈកម្មាធិការវិទ្យាសាស្ត្រនៃវិទ្យាស្ថានការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល (VIDTI) បានស្នើ៣កម្រិតផ្ដល់កិត្តិយស បំពេញតាមតម្រូវការនៃការអភិវឌ្ឍសាលារៀន និងផលិតផលរបស់អង្គការ សហគ្រាស​ក្នុងវិស័យបច្ចេកវិទ្យាអប់រំ រួមមាន៖

"បរិស្ថាន​អប់រំប្រចាំឆ្នាំ" - ជាមួយនឹងក្រុមលក្ខណៈវិនិច្ឆ័យដែលសង្កត់ធ្ងន់លើការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការ​បង្ហាត់​បង្រៀន និងរៀន បច្ចេកវិទ្យាឌីជីថលក្នុងកំណើនសម្ភារៈបរិក្ខារសម្រាប់បង្ហាត់​បង្រៀន និងរៀន គ្រប់គ្រងសម្ភារៈបរិក្ខារ​ដោយផ្អែកលើបច្ចេកវិទ្យាឌីជីថល និងលក្ខណៈវិនិច្ឆ័យទន់លើជំនាញឌីជីថលរបស់គ្រូបង្រៀន បុគ្គលិក និងសកម្មភាពរដ្ឋបាលនៃសាលា។

"ការច្នៃប្រឌិតអប់រំប្រចាំឆ្នាំ" ផ្តោតលើលក្ខណៈវិនិច្ឆ័យសម្រាប់ការច្នៃប្រឌិតក្នុងការ​បង្ហាត់​បង្រៀន និងរៀន ជាមួយនឹងការអនុវត្តបច្ចេកវិជ្ជា និងការផ្លាស់ប្តូរឌីជីថលក្នុងការ​បង្ហាត់​បង្រៀន ការរៀន និងការគ្រប់គ្រងការ​​អប់រំ។ ក្នុងនោះ សង្កត់ធ្ងន់លើធាតុផ្សំនៃការបង្កើតថ្មីដោយផ្អែកលើបច្ចេកវិទ្យាឌីជីថលក្នុងសកម្មភាពត្រូវតែអនុវត្តជាក់ស្តែង លើកកម្ពស់ប្រសិទ្ធភាពនៃគ្រឹះស្ថានអប់រំ និងសកម្មភាព​បង្ហាត់​បង្រៀន និងរៀន គ្រប់គ្រងការអប់រំ។

"ឥទ្ធិពលការអប់រំប្រចាំឆ្នាំ" ផ្តោតលើផលិតផលឆ្លាតវៃ សេវាកម្ម ដំណោះស្រាយ និងបច្ចេកវិទ្យាអប់រំ ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីរបស់ IR4 ក្នុងបណ្ដាដំណោះស្រាយ និងមុខងារអប់រំ អំពីសុវត្ថិភាព និងការគ្រប់គ្រងទិន្នន័យ ក៏ដូចជាប្រសិទ្ធភាពដែលអាចវាស់វែងបាន។

អត្ថបទ​ដោយ៖​ Hoang Nam

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញបានផ្ដល់កិត្តិយសជូនគំនិតថ្មីក្នុងការអប់រំឆ្លាតវៃ