សាកលវិទ្យាល័យឆុងឈីងជីវឡុង បានអញ្ជើញមកទស្សនកិច្ច នៅសាកលវិទ្យាល័យត្រាវិញ

TVU – នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ លោកស្រីបណ្ឌិត Ngo So Phe - នាយកមហាវិទ្យាភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ​ព្រមជាមួយនឹងការិយាល័យសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានបណ្តុះបណ្តាលអន្តរជាតិ មហាវិទ្យាល័យភាសាបរទេស និងគ្រូឧទ្ទេសភាសាចិន បានទទួលនិងធ្វើការជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យឆុងឈីងជីវឡុង​ (ចិន) ដឹកនាំគណៈប្រតិភូដោយសាស្ត្រាចារ្យរង Yu Yuanling - ប្រធាន​វិទ្យាស្ថាន​អប់រំអន្តរជាតិ។

6-1

តំណាងសាលាទាំងពីរថតរូបអនុស្សាវរីយ៍ក្នុងកិច្ចធ្វើការ

ថ្លែងសុន្ទរកថាក្នុងឱកាសធ្វើការ លោកស្រីបណ្ឌិត Ngo So Phe តំណាងសាកលវិទ្យាល័យអបអរសាទរ​ ស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូនៃសាកលវិទ្យាល័យឆុងឈីងជីវឡុង (CQJTU) ដែលបានអញ្ជើញមកទស្សនកិច្ច និងធ្វើការជាមួយសាកលវិទ្យាល័យត្រាវិញ។ ទន្ទឹមនឹងនោះ ឱ្យដឹង៖ សាលាតែងយកចិត្តទុកដាក់ពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាពលើវិស័យអប់រំជាមួយដៃគូបរទេស ក្នុងនោះមានសាកលវិទ្យាល័យនានានៅក្នុងប្រទេសចិនផងដែរ។ ឆ្លងតាមរយៈការដោះដូរលើកនេះ តំណាងសាលាសង្ឃឹមថា ភាគីទាំងពីរនឹងស្វែងរកបានវិស័យមួយចំនួនអាចធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងយូរអង្វែង ពិសេសគឺបញ្ហាទាក់ទងដល់ផ្នែកភាសាចិន។

6-2

លោក​ស្រីបណ្ឌិត Ngo So Phe ​ថ្លែងសុន្ទរកថា​ស្វាគមន៍​គណៈប្រតិភូ

ផ្នែកខាងសាកលវិទ្យាល័យឆុងឈីងជីវឡុង​ សាស្ត្រាចារ្យរង Yu Yuanling បានឧទ្ទេសនាមពីប្រវត្តិបង្កើត និងអភិវឌ្ឍរបស់សាកលវិទ្យាល័យគមានាគមន៍​ទ្រុង​ខាញ់។ សាលាមានកេរ្តិ៍ឈ្មោះក្នុងការបណ្តុះបណ្តាលពហុជំនាញ ក្នុងនោះមានបង្រៀនភាសាចិន ទទួលបានការវាយតម្លៃខ្ពស់ក្នុងខេត្តឆុងឈីង និងទូទាំងប្រទេសផងដែរ។​ ក្រៅពីនោះ សាលាមានរបបគោលនយោបាយទទួលយកនិស្សិតសិក្សានៅបរទេស (បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត) ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន និងអាហារូបករណ៍គ្រូបង្រៀនភាសាចិនអន្តរជាតិ (ឈ្មោះចាស់ហៅថា អាហារូបករណ៍វិទ្យាស្ថានខុងជឺ) អាហារូបករណ៍វិទ្យាធិការសាលា អាហារូបករណ៍អភិបាលក្រុង ឆុងឈីង។ ព្រោះហេតុនោះ ផ្នែកសាលា​មានបំណង​ចង់​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ត្រាវិញ​លើ​វិស័យ​បណ្តុះបណ្តាល ពិសេសគឺ​ភាសា​ចិន​។

6-3

សាស្ត្រាចារ្យរង Yu Yuanling ឧទ្ទេសនាមអំពីសាលា CQJTU

ទាក់​ទង​ដល់​ការ​បណ្តុះ​បណ្តាល​ភាសា​ចិន លោកបណ្ឌិត Nguyen Phuoc Tam - មហាវិទ្យាល័យភាសាបរទេសបានផ្តល់យោបល់ និងលើកឡើងនូវវិធានការមួយចំនួនអាចធ្វើកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ដូចជាអញ្ជើញគ្រូឧទេ្ទសភាសាចិនពីសាកលវិទ្យាល័យ ឆុងឈីងជីវឡុង មកសាលាបង្រៀនក្នុងរយៈពេល៦ខែ ឬមួយឆ្នាំ; សហការបង្ហាត់បង្រៀនអនឡាញ បញ្ជូនកម្មសិក្សាការីផ្នែកអប់រំភាសាចិនអន្តរជាតិទៅកាន់សាលាធ្វើកម្មសិក្សា។ ដាក់មណ្ឌលប្រឡងសមត្ថភាពភាសាចិនអន្តរជាតិ(HSK); កម្មវិធីចងសម្ព័​ន្ធ/សហប្រតិបត្តិការបណ្តុះបណ្តាលអន្តរជាតិតាមរូបភាព ១+៣, ២+២, ៣+១ ជាដើម និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតក្នុងកម្មវិធីសិក្សា។

6-4

ទិដ្ឋភាពពេលធ្វើការ

អំពីសំណើ​ខាង​លើ​ សាស្ត្រាចារ្យ​រង Yu Yuanling យល់ថា នោះជាទិសដៅមួយចំនួនក្នុងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរបស់សាលា បន្ទាប់ពីការដោះដូរនេះ ភាគីទាំងពីរនឹងធ្វើឱ្យទៅជាភាពជាក់ស្តែងឈានដល់ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ។ ចំណែកសំណើឧបត្ថម្ភដាក់មណ្ឌលប្រឡងសមត្ថភាពភាសាចិនអន្តរជាតិ(HSK) នៅសាកលវិទ្យាល័យត្រាវិញ សាលានឹងខិតខំឧបត្ថម្ភគាំទ្រតាមលទ្ធភាពដែលអាចធ្វើទៅបាន។ លទ្ធភាពអនុវត្តចំពោះមុខសម្រាប់ការងារនេះគឺអាចឧបត្ថម្ភចុះឈ្មោះដាក់មណ្ឌលប្រឡងសមត្ថភាពភាសាចិនអន្តរជាតិអនឡាញ នៅសាកលវិទ្យាល័យត្រាវិញ។ ប៉ុន្តែដើម្បីធ្វើឱ្យទៅជាភាពជាក់ស្តែង តំណាងភាគីទាំងពីរនឹងត្រូវបន្តធ្វើការតាមរយៈអ៊ីមែល ឬ wechat អំពីការងារជាក់ស្តែង និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ។

6-5

តំណាងសាលា CQJTU ជូនអំណោយដល់តំណាងសាលា TVU

6-6

តំណាងសាលា TVU ជូនអំណោយដល់តំណាងសាលា CQJTU

6-7

 

សាស្ត្រាចារ្យរង Tang Juan តំណាងគណៈប្រតិភូជូនសំណង់ស្រាវជ្រាវបង្រៀនភាសាចិន

លោកស្រីបណ្ឌិត Ngo So Phe បានឱ្យដឹង TVU សង្ឃឹមថានឹងបានរួមជាមួយសាលាបានជំរុញកិច្ចសហប្រតិបត្តិការឆាប់ៗ បន្ទាប់ពីភាគីទាំងពីរបានឯកភាពលើយោបល់ជាក់ស្តែង ហើយនឹងមានពេលចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការដោយផ្ទាល់នៅសាកលវិទ្យាល័យឆុងឈីងជីវឡុង ឬនៅសាកលវិទ្យាល័យត្រាវិញ។

6-8

តំណាងភាគីសាលាទាំងពីរថតរូបអនុស្សាវរីយ៍​

បញ្ចប់ឱកាសធ្វើការ លោក​ស្រី​បណ្ឌិត Ngo So Phe និង​សាស្ត្រាចារ្យ​រង Yu Yuanling បានឯកភាពអំពីរបៀបតភ្ជាប់ និងដោះដូរនូវបញ្ហាជាក់ស្តែងមុនពេលចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ និងអនុវត្តកិច្ចសហប្រតិបត្តិការអប់រំក្នុងពេលខាងមុខ។

សាកលវិទ្យាល័យឆុងឈីងជីវឡុង (CQJTU) បានបង្កើតនៅឆ្នាំ ១៩៥១; គឺ​ជា​សាកលវិទ្យាល័យ​បង្ហាត់បង្រៀន និង​ស្រាវជ្រាវ​ល្អពិសេស ពហុជំនាញ។ បច្ចុប្បន្ន សាលាមានកម្មវិធីបណ្តុះបណ្តាលថ្នាក់បណ្ឌិតចំនួន១៥ កម្មវិធីបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិតចំនួន៦៥ និងថ្នាក់បរិញ្ញាបត្រចំនួន៥៨ ក្នុងនោះរួមមានពហុជំនាញលើវិស័យផ្សេងៗដូចជា គ្រប់គ្រង សេដ្ឋកិច្ច អក្សរសាស្ត្រ និងសិល្បៈ សំណង់ (យន្តកម្ម ចំណេះដឹង...); គឺជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យដំបូងបំផុត បង្រៀនភាសាចិនដូចជាភាសាបរទេសនៅក្រុងឆុងឈីង។ សាលាមានគ្រូបង្រៀនជាង២.០០០រូប ក្នុងនោះមានគ្រូឧទ្ទេសជាប់កិច្ចសន្យាជាង១.៥០០រូប និងគ្រូឧទ្ទេសជាន់ខ្ពស់ជាង៧០០រូប។ បច្ចុប្បន្ន មាននិស្សិតរៀបរយប្រមាណ២៧.០០០នាក់ កំពុងសិក្សានៅសាលានេះ ក្នុងនោះ មានកម្មសិក្សាការីថ្នាក់អនុបណ្ឌិត និងបណ្ឌិតជាង៣.៥០០នាក់ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាង២៤.០០០នាក់។ ចាប់តាំងពីបង្កើតមកទល់ពេលនេះ សាលាបណ្តុះបណ្តាលបញ្ញវន្តបានជាង១៥០.០០០នាក់លើវិស័យជាច្រើន៕

អត្ថបទដោយ៖ Nguyen Thi Diem Kieu

ប្រែ​សម្រួលដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យឆុងឈីងជីវឡុង បានអញ្ជើញមកទស្សនកិច្ច នៅសាកលវិទ្យាល័យត្រាវិញ