និស្សិតសាកលវិទ្យាល័យត្រាវិញឈ្នះរង្វាន់ Olympic ព័ត៌មានវិទ្យាថ្នាក់ជាតិឆ្នាំ២០២៣

(TVU) - នាថ្ងៃទី៨ ខែធ្នូ នៅទីក្រុងហ្វេក្រសួងអប់រំ និងបណ្តុះបណ្តាល សមាគមព័ត៌មានវិទ្យាវៀតណាម សមាគមនិស្សិតវៀតណាម និងសាកលវិទ្យាល័យវិទ្យាសាស្ត្រ (សាកលវិទ្យាល័យហ្វេ) បានសហការ​គ្នា​រៀបចំពិធីបូកសរុប និងប្រទាន​រង្វាន់ Olympicព័ត៌មានវិទ្យា ​និស្សិតវៀតណាមលើកទី៣២។ សម័យប្រឡង Procon វៀតណាម និងពិធីប្រឡងសរសេរកូដ​​និស្សិតអន្តរជាតិ ACM/ICPC (ACM International Collegiate Programming Contest) តំបន់អាស៊ី។

8-1

8-2

Olympicព័ត៌មានវិទ្យានិស្សិតវៀតណាម​លើកទី៣២ មានការ​ចូល​រួម​ប្រ​ឡង​នៃសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថាន​ចំនួន៧៨អង្គភាពដែល​មក​ពី​ទូទាំង​ប្រ​ទេស។ ក្នុងនោះមាន​និស្សិត​ចូលរួមប្រកួត Super Cup ចំនួន៦៧រូប និស្សិត១៩៤រូបបានចូលរួមប្រឡងផ្នែកជំនាញព័ត៌មានវិទ្យា និងនិស្សិត​៨៧រូបចូលរួមប្រឡងផ្នែកមិនជំនាញព័ត៌មានវិទ្យា និស្សិត០៥រូបនៃមហាវិទ្យាល័យ ១៥ក្រុម ដោយ​មាន​និស្សិត៤៥រូបចូលរួមប្រឡង​ផ្នែក Open Source Software​ ​, ១៣ក្រុម ដោយ​មាន​និស្សិត៣៨រូបចូលរួមប្រឡង PROCON វៀតណាម។

ដោយឡែក ការប្រកួតសរសេរកូដ​​និស្សិតអន្តរជាតិ ACM/ICPC ទីក្រុងហ្វេ​ឆ្នាំ២០២៣ មាន១២៥​ក្រុមចូលរួមប្រកួតប្រជែង ក្នុងនោះមាន១០៥ក្រុមវៀតណាម​ដោយ​មានសិស្សចំនួន៣៧៥នាក់ និង​២០ក្រុមផ្សេងដោយ​មាននិស្សិតចំនួន​៦០នាក់ដែលអញ្ជើញមកពីសាកលវិទ្យាល័យទាំង​១០​ ដែល​មក​ពី​ប្រទេសសិង្ហបុរី កូរ៉េខាងត្បូង​ ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងតៃវ៉ាន់។

ការប្រឡងនេះត្រូវបានដំណើរការទាំងស្រុងលើប្រព័ន្ធដាក់ពិន្ទុតាមអ៊ីនធឺណិតតាមស្តង់ដារអន្តរជាតិ។ ខ្លឹមសារនៃការប្រកួតសរសេរកូដ​ OLP និង ICPC នៅលើប្រព័ន្ធ VNOJ ត្រូវបានដំណើរការដោយក្លឹប Olympic ​វៀតណាម ប្រព័ន្ធប្រកួតប្រជែងសរសេរ​កូដ​ធ្វើតាមស្តង់ដារ Procon ជប៉ុន ហើយខ្លឹមសារ OLP OSS ត្រូវបានប្រឡងតាមទម្រង់ Hackathon

សម័យប្រឡងប្រព្រឹត្តទៅចាប់ពីថ្ងៃទី​៥ ខែធ្នូ ដល់ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ២០២៣ ក្រុម Olympic នៃសាកលវិទ្យាល័យត្រាវិញមានសមាជិកចំនួន០៤រូបចូលរួមក្នុងក្រុមជំនាញព័ត៌មានវិទ្យា និងសម័យប្រឡង ICPC រួមមាន : Cao Ka Ka ថ្នាក់បរិញ្ញាបត្រ​បច្ចេកវិទ្យាព័ត៌មានជំនាន់២០២០; Nguyen Duc Manh និង Duong Van Hiep ថ្នាក់បរិញ្ញាបត្រ​បច្ចេកវិទ្យាព័ត៌មានជំនាន់២០២១; Vo Tan Phat ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានជំនាន់២០២៣។ បញ្ចប់សម័យប្រឡង និស្សិត Duong Van Hiepបានឈ្នះរង្វាន់លេខ៣ ផ្នែកជំនាញព័ត៌មានវិទ្យា។

Olympic ព័ត៌មានវិទ្យា​និស្សិតលើកទីមួយបានប្រារព្ធឡើងក្នុងឆ្នាំ១៩៩២ ឆ្លងកាត់៣២លើកដែលបានរៀបចំ ការប្រឡងបានក្លាយជាពិធីបុណ្យសម្រាប់​និស្សិតដែលស្រឡាញ់ផ្នែក​បច្ចេកវិទ្យាព័ត៌មាន និងផ្សព្វផ្សាយ ដែលជាថ្នាល​បណ្ដុះ​ចំណង់ចំណូលចិត្តក្នុងការស្រាវជ្រាវ និងការច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យារបស់​និស្សិត ការប្រឡងនេះ គឺជាកន្លែងដើម្បីរកឃើញ និងបណ្ដុះបណ្ដាលទេពកោសល្យ​ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន។

អត្ថបទ​ដោយ៖ Hoang Nam

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតសាកលវិទ្យាល័យត្រាវិញឈ្នះរង្វាន់ Olympic ព័ត៌មានវិទ្យាថ្នាក់ជាតិឆ្នាំ២០២៣