ក្រុមប្រឡង “TVU Winner” ទទួលបានរង្វាន់លេខ៣ក្នុងពិធីប្រឡងបច្ចេកវិទ្យាបញ្ញានិស្សិតឆ្នាំ២០២៣

(TVU) - ក្រោម​​ប្រធាន​បទ ផលិត​ឧបករណ៍​បត់​ស្រោម​សំបុត្រដោយ​ស្វ័យ​ប្រវត្តិ ក្រុម​ប្រឡង “TVU Winner” ទទួល​បាន​រង្វាន់​លេខ​៣​ក្នុង​ពិធី​ប្រឡង​បច្ចេកវិទ្យា​បញ្ញា​និស្សិត​ឆ្នាំ​២០២៣។

ថ្ងៃ​ទី​០៨​ខែ​ធ្នូ នៅ​ហាណូយ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពិធី​ប្រឡង​បច្ចេកវិទ្យា​បញ្ញា​និស្សិត​ ឆ្នាំ​២០២៣​ អាស្រ័យ​ដោយ​​សម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញមជ្ឈិម និង​មជ្ឈមណ្ឌល​ឧមត្ថម្ភ​និង​អភិវឌ្ឍន៍​និស្សិត​វៀតណាម និង​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​ Canon វៀតណាមសហការគ្នា​ចាត់​តាំងឡើង​

ពិធី​ប្រឡង​បច្ចេកវិទ្យា​បញ្ញា​និស្សិត​ សម្រាប់​និស្សិត​នៅ​បណ្ដា​សាកលវិទ្យាល័យ​ មហាវិទ្យាល័យ​ និង​វិទ្យាស្ថាន​ទូ​ទាំង​ប្រទេស​ឆ្ពោះ​​ទៅ​​កាន់​គោល​​ដៅ​ បង្កើន​​បំណិន​​និស្សិត​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ ច្នៃ​ប្រឌិត អភិវឌ្ឍ កែ​ច្នៃផលិតផលស្វ័យ​ប្រវត្តិ....

9-1

ក្រោយ​រយៈពេល​៦​ខែ​បាន​ផ្សព្វ​ផ្សាយចាត់​តាំង​ ​ពិធី​ប្រឡង ​បច្ចេកវិទ្យា​បញ្ញា​និស្សិតឆ្នាំ​២០២៣ បាន​ចាត់​តាំង​ឡើង​​ថ្នាក់​ជាតិ​ ដោយ​មាន​​ការ​ចាប់​អារម្មណ៍​របស់​និស្សិត​ជា​ច្រើន ដែល​សុទ្ធ​តែ​ជា​និស្សិត​ផ្នែក​បច្ចេកទេស​ មាន​ចំណង់ចំណូល​ចិត្ត​ខាងច្នៃ​ប្រឌិត​និង​កែ​ច្នៃ​ មក​ពីបណ្ដា​សាកលវិទ្យាល័យ​ មហាវិទ្យាល័យ​ វិទ្យាស្ថាន​ទូ​ទាំង​ប្រទេស​ដោយ​មាន​ទាំង​អស់​១២០​ក្រុម​ចូល​រួម​ប្រឡង។ គណៈ​មេប្រយោគបានជ្រើស​រើស​​​២១​ក្រុម​ឆ្នើម​បំផុត​​ចូល​ប្រកួត​ក្នុង​វគ្ក​ផ្ដាច់​ព្រ័ត្រ។

នៅក្នុង​វគ្ក​ផ្ដាច់​ព្រ័ត្រ ក្រុម​ទាំង​២១​បាន​អធិប្បាយ​អំពីគោល​គំនិត​និង​ឧបករណ៍​សម្ភារៈ​​​​របស់​ខ្លួន សម្ដែង​ឲ្យ​ឃើញ​ពី​សមត្ថភាព​ច្នៃ​ប្រឌិត​​និង​អនុវត្តចំណេះ​ដឹង​ទៅ​ក្នុង​ផលិតផល​ក៏​ដូច​ជា​បំណិន​ធ្វើ​បទ​បង្ហាញ​​ចំពោះ​មុខ​គណៈ​មេប្រយោគ​ដែល​អញ្ជើញ​មក​ពី​ក្រសួង​​អប់រំ​និង​បណ្ដុះ​បណ្ដាល ក្រសួង​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា បណ្ដា​នាយកបច្ចេកទេស និង​អ្នកឯកទេសផ្នែក​​បច្ចេកទេស។ល។

9-2

9-3

បញ្ចប់​កម្មវិធី គណៈ​ចាត់​តាំង​បាន​ជូន០១​រង្វាន់លេខមួយ រង្វាន់​លេខ​ពីរ​ចំនួន​០២​រង្វាន់ រង្វាន់​លេខ​បី​ចំនួន​០៣រង្វាន់ និងបណ្ដា​​រង្វាន់ដោយ​បាន​ការ​ជ្រើស​រើស​តាមអន​​ឡាញ​សរុប​ទឹក​ប្រាក់សម្រាប់​ជូន​រង្វាន់ឡើង​ទៅ​១៣៦​លាន​ដុង។

ក្រុម​ប្រឡង “TVU Winner”​​ នៃ​សាកល​វិទ្យាល័យ​ត្រាវិញ​មាន​សមាជិក​០៥​រូប​គឺ៖ Tran Huu Nhan, Huynh Quy Duy, Nguyen Hoang An, Chau Nhi Thai, Thach Minh Trong ជា​និស្សិត​មហាវិទ្យាល័យវិស្វកម្ម​​និង​បច្ចេកវិទ្យាទទួល​បាន​រង្វាន់​លេខ​៣។

សមមិត្ត Pham Le Phuong Thao សមាជិក​អចិន្ត្រៃយ៍​នៃ​​សម្ព័ន្ធ​យុវជន​ខេត្ត លេខា​សម្ព័ន្ធយុវជន និង​ជា​ប្រធាន​សមាគម​និស្សិត​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ឲ្យ​ដឹង​ថា៖ ពិធី​ប្រឡង ​បច្ចេកវិទ្យា​បញ្ញា​និស្សិត ជា​ទីលាន​​កម្សាន្ត​បច្ចេកវិទ្យា​ដ៏​ជក់​ចិត្ត​ មាន​សារប្រយោជន៍​សម្រាប់​និស្សិត។ នេះ​ជា​ឱកាស​សម្រាប់​និស្សិត​ទាំង​ឡាយ​ទំនាក់​ទំនង​ជាមួយ​វិស្វករ អ្នក​ឯកទេស​ឆ្នើមៗ​ក្នុង​វិស័យ​បច្ចេកទេស​បច្ចេកវិទ្យា ដោះ​ដូរ រៀន​សូត្រដើម្បី​ទទួលបាន​នូវ​ចំណេះ​ដឹង​និង​​បំណិនវិជ្ជាជីវៈ។

តំណាង​ឲ្យ​ក្រុម​ប្រឡង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ និស្សិត Tran Huu Nhan បាន​ឲ្យ​ដឹង​ថា៖ ក្រុម​បាន​លោក​គ្រូ ​អ្នក​គ្រូណែនាំ​អស់​ពីចិត្ត ឲ្យ​តម្លៃ​ដោយ​ផ្ទាល់​ពី​គោល​គំនិត​​ផលិតផល​ចូល​រួម​ប្រឡង ឲ្យ​យោបល់​ពី​របៀប​រចនា​និង​ទំរង់បច្ចេកទេស​​ដើម្បី​ក្រុម​បំពេញ​បន្ថែម​​នូវ​ផលិតផល​និង​មាន​ឱកាស​ចូល​រួម​ប្រឡង​វគ្គ​ផ្ដាច់​ព្រ័ត្រ។ តាម​រយៈ​ពិធី​ប្រឡង​នេះ ពួក​ប្អូន​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​គ្រូ ​អ្នក​គ្រូ​ជា​​ថ្នាក់​ដឹក​នាំ​​សាកលវិទ្យាល័យ​ត្រាវិញ​ បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ពួក​ប្អូន​បាន​សាកល្បង​សមត្ថភាព ដោះ​ដូរ រៀន​សូត្រជា​មួយ​​មិត្តនិស្សិតទាំង​ឡាយ​​ទូ​ទាំង​ប្រទេស។

 អត្ថបទ​ដោយ៖ Hoang Nam

 ប្រែ​សម្រួលដោយ៖ Son Van Dong

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ក្រុមប្រឡង “TVU Winner” ទទួលបានរង្វាន់លេខ៣ក្នុងពិធីប្រឡងបច្ចេកវិទ្យាបញ្ញានិស្សិតឆ្នាំ២០២៣