ក្រុមប្រឡង “TVU Winner” ទទួលបានរង្វាន់លេខ៣ក្នុងពិធីប្រឡងបច្ចេកវិទ្យាបញ្ញានិស្សិតឆ្នាំ២០២៣
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 20 ធ្នូ 2023
- ចុចដង៖ 159
(TVU) - ក្រោមប្រធានបទ “ផលិតឧបករណ៍បត់ស្រោមសំបុត្រដោយស្វ័យប្រវត្តិ” ក្រុមប្រឡង “TVU Winner” ទទួលបានរង្វាន់លេខ៣ក្នុងពិធីប្រឡងបច្ចេកវិទ្យាបញ្ញានិស្សិតឆ្នាំ២០២៣។
ថ្ងៃទី០៨ខែធ្នូ នៅហាណូយវគ្គផ្ដាច់ព្រ័ត្រពិធីប្រឡង“បច្ចេកវិទ្យាបញ្ញានិស្សិត” ឆ្នាំ២០២៣ អាស្រ័យដោយសម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញមជ្ឈិម និងមជ្ឈមណ្ឌលឧមត្ថម្ភនិងអភិវឌ្ឍន៍និស្សិតវៀតណាម និងក្រុមហ៊ុនទទួលខុសត្រូវ Canon វៀតណាមសហការគ្នាចាត់តាំងឡើង។
ពិធីប្រឡង“បច្ចេកវិទ្យាបញ្ញានិស្សិត” សម្រាប់និស្សិតនៅបណ្ដាសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានទូទាំងប្រទេសឆ្ពោះទៅកាន់គោលដៅ បង្កើនបំណិននិស្សិតក្នុងការសិក្សាស្រាវជ្រាវ ច្នៃប្រឌិត អភិវឌ្ឍ កែច្នៃផលិតផលស្វ័យប្រវត្តិ....។
ក្រោយរយៈពេល៦ខែបានផ្សព្វផ្សាយចាត់តាំង ពិធីប្រឡង “បច្ចេកវិទ្យាបញ្ញានិស្សិត” ឆ្នាំ២០២៣ បានចាត់តាំងឡើងថ្នាក់ជាតិ ដោយមានការចាប់អារម្មណ៍របស់និស្សិតជាច្រើន ដែលសុទ្ធតែជានិស្សិតផ្នែកបច្ចេកទេស មានចំណង់ចំណូលចិត្តខាងច្នៃប្រឌិតនិងកែច្នៃ មកពីបណ្ដាសាកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាស្ថានទូទាំងប្រទេសដោយមានទាំងអស់១២០ក្រុមចូលរួមប្រឡង។ គណៈមេប្រយោគបានជ្រើសរើស២១ក្រុមឆ្នើមបំផុតចូលប្រកួតក្នុងវគ្កផ្ដាច់ព្រ័ត្រ។
នៅក្នុងវគ្កផ្ដាច់ព្រ័ត្រ ក្រុមទាំង២១បានអធិប្បាយអំពីគោលគំនិតនិងឧបករណ៍សម្ភារៈរបស់ខ្លួន សម្ដែងឲ្យឃើញពីសមត្ថភាពច្នៃប្រឌិតនិងអនុវត្តចំណេះដឹងទៅក្នុងផលិតផលក៏ដូចជាបំណិនធ្វើបទបង្ហាញចំពោះមុខគណៈមេប្រយោគដែលអញ្ជើញមកពីក្រសួងអប់រំនិងបណ្ដុះបណ្ដាល ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បណ្ដានាយកបច្ចេកទេស និងអ្នកឯកទេសផ្នែកបច្ចេកទេស។ល។
បញ្ចប់កម្មវិធី គណៈចាត់តាំងបានជូន០១រង្វាន់លេខមួយ រង្វាន់លេខពីរចំនួន០២រង្វាន់ រង្វាន់លេខបីចំនួន០៣រង្វាន់ និងបណ្ដារង្វាន់ដោយបានការជ្រើសរើសតាមអនឡាញសរុបទឹកប្រាក់សម្រាប់ជូនរង្វាន់ឡើងទៅ១៣៦លានដុង។
ក្រុមប្រឡង “TVU Winner” នៃសាកលវិទ្យាល័យត្រាវិញមានសមាជិក០៥រូបគឺ៖ Tran Huu Nhan, Huynh Quy Duy, Nguyen Hoang An, Chau Nhi Thai, Thach Minh Trong ជានិស្សិតមហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យាទទួលបានរង្វាន់លេខ៣។
សមមិត្ត Pham Le Phuong Thao សមាជិកអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនខេត្ត លេខាសម្ព័ន្ធយុវជន និងជាប្រធានសមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញបានឲ្យដឹងថា៖ ពិធីប្រឡង “បច្ចេកវិទ្យាបញ្ញានិស្សិត” ជាទីលានកម្សាន្តបច្ចេកវិទ្យាដ៏ជក់ចិត្ត មានសារប្រយោជន៍សម្រាប់និស្សិត។ នេះជាឱកាសសម្រាប់និស្សិតទាំងឡាយទំនាក់ទំនងជាមួយវិស្វករ អ្នកឯកទេសឆ្នើមៗក្នុងវិស័យបច្ចេកទេសបច្ចេកវិទ្យា ដោះដូរ រៀនសូត្រដើម្បីទទួលបាននូវចំណេះដឹងនិងបំណិនវិជ្ជាជីវៈ។
តំណាងឲ្យក្រុមប្រឡងនៃសាកលវិទ្យាល័យត្រាវិញ និស្សិត Tran Huu Nhan បានឲ្យដឹងថា៖ ក្រុមបានលោកគ្រូ អ្នកគ្រូណែនាំអស់ពីចិត្ត ឲ្យតម្លៃដោយផ្ទាល់ពីគោលគំនិតផលិតផលចូលរួមប្រឡង ឲ្យយោបល់ពីរបៀបរចនានិងទំរង់បច្ចេកទេសដើម្បីក្រុមបំពេញបន្ថែមនូវផលិតផលនិងមានឱកាសចូលរួមប្រឡងវគ្គផ្ដាច់ព្រ័ត្រ។ តាមរយៈពិធីប្រឡងនេះ ពួកប្អូនសូមថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូជាថ្នាក់ដឹកនាំសាកលវិទ្យាល័យត្រាវិញ បានបង្កលក្ខណៈងាយស្រួលដើម្បីពួកប្អូនបានសាកល្បងសមត្ថភាព ដោះដូរ រៀនសូត្រជាមួយមិត្តនិស្សិតទាំងឡាយទូទាំងប្រទេស។
អត្ថបទដោយ៖ Hoang Nam
ប្រែសម្រួលដោយ៖ Son Van Dong