សម្ពាធនៃតំបន់វាលរាបទន្លេគឺវឡុងប្រឈមមុខនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ

(TVU) - នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានជីវបច្ចេកវិទ្យា នៃសាកលវិទ្យាល័យត្រាវិញបានរៀបចំសិក្ខាសាលា “បូកសរុបកម្មវិធីស្តីពីបម្រែបម្រួលអាកាសធាតុនៅតំបន់វាលរាបទន្លេគឺវឡុងអង្គសិក្ខាសាលា​បាន​ទាក់ទាញការចូលរួមរបស់អ្នកជំនាញ​ការ​មកពីសាកលវិទ្យាល័យ Wageningen (ហូឡង់) សាកលវិទ្យាល័យកឹនធើ សាកលវិទ្យាល័យត្រាវិញ ពិសេស​ការ​ចូល​រួម​នៃ​កសិករនៃខេត្តត្រាវិញ ។

10-1

ក្នុងអង្គសិក្ខាសាលា​មាន​ការ​ចូល​រួម​​របស់​សាស្ត្រាចារ្យ​រង បណ្ឌិត Diep Thanh Tung សាកលវិទ្យា​ធិការរងនៃសាកលវិទ្យាល័យត្រាវិញ; បណ្ឌិត Dang Kieu Nhan មក​ពី​​វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍តំបន់វាលរាបទន្លេគឺវឡុង នៃសាកលវិទ្យាល័យកឹន​ធើ; បណ្ឌិត M. Siegmund-Schultze ប្រធានក្រុមស្រាវជ្រាវស្តីពីការប្រើប្រាស់ដីធ្លី និងសន្តិសុខស្បៀង​អាហារ​នៅសាកលវិទ្យាល័យ Wageningen

10-2

10-3

10-4

10-5

10-6

10-7

10-8

សិក្ខាសាលាបានផ្តោតលើការបំភ្លឺបញ្ហា និង​សំណើ​ឡើង​នូវ​ដំណោះស្រាយសម្រាប់ដីជ្រាបទឹកប្រៃ ស្វែងរកពូជដំណាំដែលសមស្របទៅ​នឹងដី និងអាកាសធាតុ​នៅ​តំបន់វាលរាបទន្លេ​គឺវ​ឡុងចំពោះប្រឈម​នឹង​បម្រែបម្រួលអាកាសធាតុក្នុងតំបន់វាលរាបទន្លេគឺវឡុង ស្រាវជ្រាវពូជដំណាំរង​បាន​ជាតិប្រៃ ទម្រង់​ចិញ្ចឹមសត្វដែលមានសមត្ថភាពសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ បណ្ដា​វិធានការ​ដំណោះស្រាយធានាសុវត្ថិភាពចំណីអាហារក្នុងដំណើរការផ្លាស់ប្តូរការស្រាវជ្រាវបច្ចេកទេស និងការប្រើប្រាស់ជីវបច្ចេកវិទ្យា ដើម្បីជួយឱ្យដំណាំ​លូតលាស់ និងសម្របខ្លួនក្នុងបរិយាកាសរាំងស្ងួត និងជ្រាបជាតិប្រៃនាពេលបច្ចុប្បន្ន...

សិក្ខាសាលានេះ គឺជាឱកាស​ដើម្បីតំណភ្ជាប់អ្នកវិទ្យាសាស្ត្រ មន្ទីរស្ថាប័នពាក់ព័ន្ធ និង​មូលដ្ឋាន ជាមួយកសិករនៅតំបន់វាលរាបទន្លេគឺវឡុង​ ដើម្បីស្វែងរកដំណោះស្រាយសមស្របទប់ទល់នឹងស្ថានភាពជ្រាបទឹកប្រៃ និងបម្រែបម្រួលអាកាសធាតុនាបច្ចុប្បន្ន។

10-9

អត្ថបទ​ដោយ៖ Quoc Binh – Ngoc Yen

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សម្ពាធនៃតំបន់វាលរាបទន្លេគឺវឡុងប្រឈមមុខនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ