សាកលវិទ្យាល័យត្រាវិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជាមួយសមាគមកែលម្អសង្គម និងបម្លាស់ប្តូរប្រកបដោយនិរន្តរភាពអាស៊ី
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 05 មករា 2024
- ចុចដង៖ 153
TVU – នៅថ្ងៃទី២១ ខែធ្នូ លោក Arumugaraj Davitdurai Pandian (David Aru) នាយកប្រចាំតំបន់នៃ សមាគមកែលម្អសង្គម និងបម្លាស់ប្តូរប្រកបដោយនិរន្តរភាពអាស៊ី (ASSIST) និងគណៈប្រតិភូបានមកទស្សនកិច្ចនៅសាកលវិទ្យាល័យត្រាវិញ (TVU) ។ នៅក្នុងកិច្ចជំនួបនេះ ASSIST និង TVU បានយល់ព្រមចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស។
ទទួលស្វាគមន៍គណៈប្រតិភូមានសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញនិងតំណាងថ្នាក់ដឹកនាំអង្គភាពចំណុះសាលា។
ក្នុងឱកាសនេះ ភាគីទាំងពីរបានស្វែងយល់ និងពិភាក្សាគ្នាពីសក្ដានុពលដែលអាចសហប្រតិបត្តិការបាន។ លោក David Aru បានមានប្រសាសន៍ថា បច្ចុប្បន្ន ASSIST កំពុងអភិវឌ្ឍគម្រោងជាច្រើនលើវិស័យអប់រំ សុខភាព បរិស្ថាន កសិកម្មរួមផ្សំជាមួយបច្ចេកវិទ្យា។ លោកមានបំណងចង់បង្កើតគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការថ្មី ជាពិសេសក្នុងវិស័យអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព ជាមួយនឹងការរួមបញ្ចូលគ្នានៃឧបករណ៍បច្ចេកវិទ្យាទំនើប។
សាស្ត្រាចារ្យរងបណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញសង្ឃឹមថាASSIST និង TVU រួមគ្នាស្រាវជ្រាវលើវិស័យមានសក្តានុពលដែលអាចអនុវត្តកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសគឺវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់តំបន់។
បន្ទាប់ពីមានការស្វែងយល់ និងពិភាក្សារួច ASSIST និង TVU បានឯកភាពយល់ព្រមចុះអនុស្សរណៈយោគយល់គ្នានៃកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ដោះស្រាយបញ្ហាកង្វះខាតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់តំបន់វាលរាបទន្លេគឺវឡុង។
ASSIST (ASIA SOCIETY FOR SOCIAL IMPROVEMENT AND SUSTAINABLE TRANSFORMATION INC.) ជាអង្គការមិនមានចំណូលម្ចាស់ការថវិកា ជំរុញដោយចំណូលចិត្តដើម្បីគោលដៅសង្គមជឿនលឿន។ ASSIST មានការិយាល័យកណ្តាលនៅក្នុងប្រទេសហ្វីលីពីន ហើយត្រូវបានអគ្គនាយកដ្ឋានការបរទេស នៃក្រសួងការបរទេស អនុញ្ញាតឱ្យសកម្មភាពនៅប្រទេសវៀតណាមដោយចាប់តាំងពីឆ្នាំ ២០១៧។ ក្នុងវិស័យភាពសហប្រតិបត្តិការជាមួយដៃគូសាធារណៈ និងឯកជន។ ASSIST បានអនុវត្តគម្រោងជាង ៣00ក្នុងរយៈពេល ២0ឆ្នាំនៅប្រទេសជាង ២0 ប្រទេស។ គម្រោងទាំងនេះត្រូវបានឧបត្ថម្ភដោយឯកតោភាគី និងទ្វេភាគីដោយអង្គការនានាដូចជា ADB, DEG, EU, GiZ, IFC, USAID និង UNEP ។ នៅក្នុងគំរូគម្រោងភាពជាដៃគូសាធារណៈ និងឯកជន (PPP) ASSIST ដើរតួដូចជាស្ពានតភ្ជាប់អាជីវកម្មឯកជន ម្ចាស់ជំនួយ និងសហគមន៍មូលដ្ឋាន ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យសម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ដោយផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើនឱកាសការងារ ASSIST វៀតណាមបានអនុវត្តគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនក្នុងប្រទេស។ សាលារៀនដែលចូលរួមត្រូវបានឧបត្ថម្ភដោយឧបករណ៍សម្រាប់បន្ទប់អនុវត្តរបស់ខ្លួនដោយបណ្ដាក្រុមហ៊ុនពហុប្រទេសឧបត្ថម្ភដូចជា Schneider Electric, KONE Elevator, Saf-Viet Baking Company និង L'oreal ទទួលបន្ទុក។ |
អត្ថបទដោយ៖ Thanh Mai
ប្រែសម្រួលដោយ៖ Van Thon