ពិធីបិទវគ្គសិក្សា និងប្រគល់ជូនសញ្ញាបត្រថ្នាក់ក្រោយបរិញ្ញាបត្រ លើកទី២ ឆ្នាំ២០២៣
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 17 មករា 2024
- ចុចដង៖ 109
(TVU) - នៅព្រឹកថ្ងៃទី៧ ខែមករា សាកលវិទ្យាល័យត្រាវិញ បានចាត់តាំងពិធីបិទវគ្គសិក្សា និងប្រគល់ជូនសញ្ញាបត្រដល់សិក្ខាកាមថ្នាក់បណ្ឌិតចំនួន០៤រូប និងអនុបណ្ឌិតចំនួន៣៦៩រូប។ នេះជាលើកទី២ ដែលសាកលវិទ្យាល័យត្រាវិញប្រគល់ជូនសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២២។
សាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាត្រាវិញ ប្រគល់ជូនសញ្ញាបត្រដល់បណ្ឌិតថ្មី
អញ្ជើញចូលរួមអបអរសាទរដល់បណ្ឌិតថ្មី និងអនុបណ្ឌិតថ្មី មានសាស្ត្រាចារ្យរងបណ្ឌិត Nguyen Minh Hoa អនុលេខាគណៈកម្មាធិការបក្ស សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ; បណ្ឌិត Thach Thi Dan សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស សាកលវិទ្យាធិការរង; ក្រុមប្រឹក្សាពិគ្រោះ ព្រមជាមួយអង្គភាពចងសម្ព័ន្ធ និងថ្នាក់ដឹកនាំអង្គភាពនានាចំណុះសាកលវិទ្យាល័យ។
យោងតាមការិយាល័យបណ្តុះបណ្តាលក្រោយបរិញ្ញាបត្រ លើកនេះមានបណ្ឌិតថ្មីចំនួន៤រូបបានបញ្ចប់ការសិក្សាលើមុខជំនាញចំនួន៤ គឺ៖ វប្បធម៌វិទ្យា គ្រប់គ្រងពាណិជ្ជកម្ម គ្រប់គ្រងសេដ្ឋកិច្ច និងសិក្ខាកាមចំនួន៣៨៩រូបគ្រប់លក្ខណៈទទួលស្គាល់បញ្ចប់ការសិក្សា រួមមានមុខជំនាញ៖ វប្បធម៌វិទ្យា គ្រប់គ្រងពាណិជ្ជកម្ម សុខភាពសាធារណៈ គ្រប់គ្រងវិស័យសុខាភិបាល គ្រប់គ្រងសេដ្ឋកិច្ច គ្រប់គ្រងវិស័យអប់រំ គ្រប់គ្រងរដ្ឋបាលសាធារណៈ អប់រំវិទ្យា (អប់រំបឋមសិក្សា) ទ្រឹស្តីនិងវិធីសាស្រ្តបង្រៀនអក្សរសាស្ត្រ ទ្រឹស្តីនិងវិធីសាស្រ្តបង្រៀនភាសាអង់គ្លេស ច្បាប់រដ្ឋប្បវេណីនិងនីតិវិធីរដ្ឋប្បវេណី ច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់រដ្ឋបាល ច្បាប់ព្រហ្មទណ្ឌនិងនីតិវិធីព្រហ្មទណ្ឌ ច្បាប់សេដ្ឋកិច្ច បសុពេទ្យ និងហិរញ្ញវត្ថុធនាគារ។
សាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ ប្រគល់ជូនសញ្ញាបត្រដល់អនុបណ្ឌិតថ្មី
បណ្ឌិត Thach Thi Danសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ ប្រគល់ជូនសញ្ញាបត្រដល់អនុបណ្ឌិតថ្មី។
អញ្ជើញចូលរួមក្នុងពិធីនេះ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa អនុលេខាគណៈកម្មាធិការបក្ស សាកលវិទ្យាធិការ បានអបអរសាទរដល់បណ្ឌិតថ្មី និងអនុបណ្ឌិតថ្មីដែលបានបញ្ចប់កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាលា។
សាកលវិទ្យាធិការសង្ឃឹមថា បណ្ឌិតថ្មី អនុបណ្ឌិតថ្មី ដែលទើបបញ្ចប់ការសិក្សានឹងបន្តរួមចំណែកចំណេះដឹង មុខជំនាញដែលបានសិក្សា ស្រាវជ្រាវនៅសាលាទៅក្នុងការងារជាក់ស្តែង នៅអង្គភាព។
ក្នុងឱកាសនេះ សាកលវិទ្យាល័យត្រាវិញបានជូនរង្វាន់ដល់សិក្ខាកាមចំនួន១៤រូប ដែលមានលទ្ធផលសិក្សាឆ្នើមក្នុងការសិក្សា។
សាកលវិទ្យាល័យត្រាវិញជូនរង្វាន់ដល់សិក្ខាកាមមានលទ្ធផលសិក្សាឆ្នើមក្នុងការសិក្សា
អត្ថបទដោយ៖ Hoang Nam – Huy Day
ប្រែសម្រួលដោយ៖ So Phune