សម័យប្រជុំលើកទី៩ នៃក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 19 មករា 2024
- ចុចដង៖ 115
(TVU) - នៅថ្ងៃទី ៦ ខែមករា សាស្រ្តាចារ្យបណ្ឌិត Pham Tiet Khanh លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាភិបាលសាលា បានដឹកនាំសម័យប្រជុំលើកទី ៩ នៃក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យត្រាវិញ។ សម័យប្រជុំនេះ បានអនុម័តលើខ្លឹមសារសំខាន់ៗ ជាច្រើនអំពីយុទ្ធសាស្ត្រអភិវឌ្ឍសាកលវិទ្យាល័យត្រាវិញ។
ចូលរួមក្នុងសម័យប្រជុំនេះ មានលោក Le Thanh Binh សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការ បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ និងសមាជិកក្រុមប្រឹក្សាភិបាលសាលា គណៈ អធិការ ថ្នាក់ដឹកនាំក្រុមប្រឹក្សាពិគ្រោះ ព្រមជាមួយនឹងថ្នាក់ដឹកនាំអង្គភាពនានាចំណុះសាលា។
ថ្លែងសុន្ទរកថាបើកសម័យប្រជុំ សាស្ត្រាចារ្យបណ្ឌិត Pham Tiet Khanh មានប្រសាសន៍៖ នេះគឺជាសម័យប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ ទន្ទឹមនឹងនោះបានអនុម័តលើខ្លឹមសារ សំខាន់ៗជាច្រើនទៀតដែលពាក់ព័ន្ធដល់ការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលសាលា។
នៅសម័យប្រជុំនេះ គណៈជំនាញការចំណុះក្រុមប្រឹក្សាភិបាលសាលា បានអនុម័តរបាយការណ៍អនុវត្ត នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលសាលា បន្ទាប់ពីសម័យប្រជុំលើកទី៨ និងរបាយការណ៍ ពីលទ្ធផលត្រួតពិនិត្យត្រីមាសទី៤ ឆ្នាំ២០២៣; របាយការណ៍លទ្ធផលសកម្មភាពរបស់ក្រុមប្រឹក្សា ភិបាលសាលាក្នុងឆ្នាំ២០២៣ និងកម្មវិធីធ្វើការរបស់ក្រុមប្រឹក្សាភិបាលសាលាឆ្នាំ២០២៤។
គណៈគ្រប់គ្រងសាលាបានអនុម័តនូវសេចក្តីរាយការណ៍អំពីការផ្តល់សច្ចានុម័តលើលក្ខន្តិកៈចាត់តាំង និងសកម្មភាពរបស់មជ្ឈមណ្ឌលវិភាគ-ពិនិត្យវិភាគ; សេចក្តីរាយការណ៍អំពីការផ្តល់សច្ចានុម័តលើ លក្ខន្តិកៈចាត់តាំងនិងសកម្មភាពរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលឡូជីស្ទិច និងពាណិជ្ជកម្មអេឡិច ត្រូនិក; សេចក្តីរាយការណ៍អំពីការប្រកាសឱ្យប្រើយុទ្ធសាស្ត្រអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រហូតដល់ឆ្នាំ២០៣០; សេចក្តីរាយការណ៍អំពីការសូមផ្តល់សច្ចានុម័តលើផែនការគណនេយ្យចំណូល និងចំណាយឆ្នាំ ២០២៤ និងផែនការវិនិយោគទិញឧបករណ៍សម្ភារៈឆ្នាំ ២០២៤-២០២៦។
សេចក្តីរាយការណ៍ស្តីពីការបង្កើតមហាវិទ្យាល័យអប់រំកាយសម្បទាលើមូលដ្ឋានដេប៉ាតីម៉ង់អប់រំកាយ សម្បទាចំណុះមហាវិទ្យាល័យវិទ្យាសាស្ត្រមូលដ្ឋាន; សេចក្តីរាយការណ៍អំពីការប្រកាសឱ្យសេចក្តី កំណត់ប្រទានកិត្តិនាមបណ្ឌិតកិត្តិយស និងសាស្រ្តាចារ្យកិត្តិយសរបស់សាកលវិទ្យាល័យត្រាវិញ; សេចក្តីរាយការណ៍ផ្តល់សច្ចានុម័តលើសេចក្តីកំណត់ជ្រើសរើស ប្រើប្រាស់ និងគ្រប់គ្រងបុគ្គលិក និងបទប្បញ្ញត្តិស្ដីពីការបណ្តុះបណ្តាល បំពាក់បំប៉នសម្រាប់បុគ្គលិក និងនិយោជិត។
សេចក្តីរាយការណ៍អំពីការស្នើសូមគោលការណ៍កសាងអភិវឌ្ឍគម្រោងដំឡើងប្រព័ន្ធលាងឈាមសិប្បនិម្មិតនៅមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ; សេចក្តីរាយការណ៍អំពីការស្នើសូមធ្វើវិសោធនកម្មនូវខ្លឹម សារមួយចំនួននៃសេចក្តីសម្រេចចិត្តលេខ ០៨/NQ-HĐT ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ របស់ ក្រុមប្រឹក្សាភិបាលសាលាស្តីពីការប្រកាសឱ្យប្រើលក្ខន្តិកៈហិរញ្ញវត្ថុរបស់សាកលវិទ្យាល័យត្រាវិញ។
គណៈគ្រប់គ្រងសាលាធ្វើរបាយការណ៍ចំពោះក្រុមប្រឹក្សាភិបាលសាលាអំពីលទ្ធផលប្រាក់ចំណូលចំណាយឆ្នាំ២០២៣; របាយការណ៍អំពីលទ្ធផលនៃការបង្កើត កែប្រែគម្រោងឡើងវិញឱ្យបានសមស្របជាមួយតម្រូវការអភិវឌ្ឍ និងតម្រូវការបើកទូលាយផ្ទៃដីសាកលវិទ្យាល័យត្រាវិញ; ល្បឿនគម្រោងកសាង សាកលវិទ្យាល័យជឿនលឿន និងគម្រោងស្វ័យភាពអង្គការបុគ្គលិករបស់សាកលវិទ្យាល័យត្រាវិញ។
ការិយាល័យក្រុមប្រឹក្សាភិបាលសាលាបានអនុម័តលើពង្រាងសេចក្តីសម្រេចចិត្តអំពីការពង្រឹងបុគ្គលិកគណៈផ្នែកនានា។ ពង្រាងសេចក្តីសម្រេចចិត្តបង្កើតប្រចាំការក្រុមប្រឹក្សាភិបាលសាលារបស់ សាកលវិទ្យាល័យត្រាវិញ អាណត្តិកាល ២០២១ - ២០២៥; ពង្រាងកម្មវិធីធ្វើការរបស់ក្រុមប្រឹក្សាភិ បាលសាលាក្នុងឆ្នាំ២០២៤; ពង្រាងកម្មវិធីត្រួតពិនិត្យរបស់ក្រុមប្រឹក្សាភិបាលសាលាក្នុងឆ្នាំ ២០២៤; ស្នើកិច្ចប្រជុំបន្ទាប់របស់គណៈ ក្រុមប្រឹក្សាភិបាលសាលាផ្សព្វផ្សាយផែនការត្រួតពិនិត្យរបស់ក្រុម ប្រឹក្សាភិបាលសាលាឆ្នាំ២០២៤។
ក្នុងផ្នែកពិភាក្សា រួមមតិយោបល់ សមាជិកក្រុមប្រឹក្សាភិបាលសាលា បានផ្តោតយោបល់លើការ បើកលេខកូដផ្នែកជម្រើសនិស្សិតថ្មីក្នុងឆ្នាំ២០២៤។ ត្រួតពិនិត្យលក្ខណៈបង្កើតសាលាជាសមាជិក ចំណុះសាកលវិទ្យាល័យត្រាវិញ រួមមានសាលាវេជ្ជសាស្ត្រ-ឱសថសាស្ត្រ សាលាវិស្វកម្មនិងបច្ចេកវិទ្យា ផ្អែកលើមូលដ្ឋានមហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យា និងសាលាកសិកម្មនិងវារីវប្បកម្ម ផ្អែកលើមហាវិទ្យាល័យកសិកម្ម វារីវប្បកម្ម។
យោងលើមូលដ្ឋានដែលបានរួមមតិយោបល់របស់ក្រុមប្រឹក្សាពិគ្រោះ សមាជិកក្រុមប្រឹក្សាភិបាលសាលា និងអ្នកតំណាង សមាជិកបានអនុម័តលើគោលការណ៍អនុវត្តនូវខ្លឹមសារមួយចំនួនតាមសេចក្តីរាយ ការណ៍របស់គណៈគ្រប់គ្រងសាលា ទន្ទឹមនឹងនោះ ផ្នែកជំនាញការ និងអង្គភាពនានា បន្តស្រាវជ្រាវ ត្រួតពិនិត្យ និងបំពេញបន្ថែមនូវបែបបទ ប្រព័ន្ធឯកសារ និងធ្វើឱ្យសុក្រឹតតាមសេចក្តីកំណត់។
បញ្ចប់កិច្ចប្រជុំ សាស្ត្រាចារ្យបណ្ឌិត Pham Tiet Khanh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល សម័យប្រជុំ និងកត់សម្គាល់នូវមតិយោបល់របស់សមាជិកទាំងឡាយ ទន្ទឹមនឹងនោះ ស្នើគណៈគ្រប់គ្រងសាលា និងគណៈជំនាញការសហការស្រាវជ្រាវបំពេញបន្ថែម និងធ្វើឱ្យសុក្រឹតនូវខ្លឹម សាររួមចំណែកក្នុងសម័យប្រជុំលើកជូនចំពោះក្រុមប្រឹក្សាភិបាលសាលាពិនិត្យផ្ទៀងផ្ទាត់ និងផ្តល់ សច្ចានុម័ត។
អត្ថបទដោយ៖ Hoang Nam
ប្រែសម្រួលដោយ៖ So Phune