កម្មវិធីមនុស្សធម៌ស្ម័គ្រចិត្តកាត់សក់ដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលគាំពារសង្គមខេត្តត្រាវិញ និងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 31 មករា 2024
- ចុចដង៖ 148
(TVU) – នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសេវាកម្មសហគមន៍នៃសាកលវិទ្យាល័យត្រាវិញ បានចាត់តាំងកម្មវិធីមនុស្សធម៌ស្ម័គ្រចិត្តកាត់សក់ដោយឥតគិតថ្លៃដល់កុមារកំព្រា មនុស្សចាស់ជរាគ្មានទីពឹង និងអ្នកជំងឺវិកលចរិតនៅមជ្ឈមណ្ឌលគាំពារសង្គមខេត្តត្រាវិញ និងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរាវត្ត Lien Buu ស្រុកចូវថាញ់ ខេត្តត្រាវិញ ។
អនុបណ្ឌិត Phung Thi Phuong Khanh នាយកមជ្ឈមណ្ឌលសេវាកម្មសហគមន៍ ឱ្យដឹង៖ កម្មវិធីមនុស្សធម៌ស្ម័គ្រចិត្ត គឺជាសកម្មភាពសាមញ្ញ ប្រកបដោយភាពកក់ក្តៅ ពោរពេញដោយក្តីស្រឡាញ់ នាំមកនូវភាពស្រស់ស្អាតអំពីរូបរាងខាងក្រៅដល់កុមារ មនុស្សចាស់ជរាគ្មានទីពឹង និងអ្នកជំងឺវិកលចរិត ដែលមានស្ថានភាពលំបាកខ្លាំង ហើយស្របក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម Giap Thin នាពេលខាងមុខនេះ បង្ហាញពីការគិតគូរ យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់សាកលវិទ្យាល័យត្រាវិញជាមួយសហគមន៍ផងដែរ។
នៅក្នុងកម្មវិធីនេះ មានកុមារកំព្រា មនុស្សចាស់ជរាគ្មានទីពឹង និងអ្នកជំងឺវិកលចរិតជាង៤០នាក់ដែលមានស្ថានភាពលំបាកខ្លាំងនៅមជ្ឈមណ្ឌលគាំពារសង្គមខេត្តត្រាវិញ និងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរានៅវត្ត Lien Buu បានកាត់សក់ និងកក់សក់ដោយឥតគិតថ្លៃ។
លោកស្រី Le Thi Tu Anh នាយករងមជ្ឈមណ្ឌលគាំពារសង្គមខេត្តត្រាវិញ បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យត្រាវិញ ដែលបានជួយកុមារ និងមនុស្សចាស់ជរាអំណរបុណ្យចូលឆ្នាំថ្មីវៀតណាមដ៏មានអត្ថន័យ ហើយសង្ឃឹមថាសកម្មភាពមនុស្សធម៌ស្ម័គ្រចិត្តដើម្បីសហគមន៍នេះ នឹងបានសំណាយភាយនិងអភិវឌ្ឍជាងទៀតក្នុងពេលខាងមុខ។
បងស្រី Truong Thi Cam Nhien ម្ចាស់ហាងធ្វើសក់ Nhien នៅផ្លូវ Pham Ngu Lao ខេត្តត្រាវិញ ចែករំលែកឱ្យដឹង៖ ចូលរួមក្នុងសកម្មភាពកាត់សក់ និងសេវាកម្មសហគមន៍ សមាជិកក្រុមបានរួមចំណែកមួយតូចដើម្បីជួយដល់កុមារ មនុស្សចាស់ជរា និងអ្នកជំងឺវិកលចរិតមានកម្លាំងចលករបន្ថែមក្នុងការរស់នៅ និងទទួលបុណ្យចូលឆ្នាំថ្មីវៀតណាមដោយភាពកក់ក្តៅ៕
អត្ថបទដោយ៖ Hanh Nguyen
ប្រែសម្រួលដោយ៖ So Phune