ចុះហត្ថលេខាលើអនុស្សរណៈនៃសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាលជាមួយមហាវិទ្យាល័យវិជ្ជាជីវៈអានយ៉ាង

(TVU) – នាថ្ងៃទី២៥ ខែ​មករា គណៈប្រតិភូសាកលវិទ្យាល័យត្រាវិញ ​ដឹកនាំដោយ​លោក​បណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការ​រង ធ្វើជា​ប្រធាន​គណៈប្រតិភូ​ បាន​ជួប​ពិភាក្សា​ការ​ងារ​ និងចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ​ជា​មួយ​មហាវិទ្យាល័យវិជ្ជាជីវៈ​ អាន​យ៉ាង​ ​ដើម្បីសហការ​គ្នា​អនុវត្ត​កម្មវិធី​បណ្តុះ​បណ្តាល​ និង​ស្រាវជ្រាវវិទ្យាសាស្ត្រ។​

01-3 1

​រួម​ដំណើរ​ជា​មួយក្រុម​ការ​ងារ​​មាន​បណ្ឌិត Cao Thi Hong Cam ប្រធាន​មជ្ឈមណ្ឌល​ភាសាបរទេស ​និងបច្ចេកវិទ្យាព័ត៌មានVictory​ ព្រមទាំងសមាជិកនៃក្រុមការងារ។​

ខាងមហាវិទ្យាល័យវិជ្ជាជីវៈអាន​យ៉ាង មានការ​ចូល​រួម​របស់​លោក Nguyen Thanh Hai នាយកសាលា; លោក Le Viet Phuong នាយករង និង​ជា​ប្រ​ធាន​មជ្ឈមណ្ឌលភាសាបរទេស និងបច្ចេកវិទ្យាព័ត៌មាន; លោក Nguyen Thanh Sang ប្រធានការិយាល័យ​បណ្តុះបណ្តាលស្រាវជ្រាវវិទ្យាសាស្ត្រ និងបុគ្គលិកនៃមជ្ឈមណ្ឌលភាសាបរទេស និងបច្ចេកវិទ្យាព័ត៌មានរបស់សាលា។

01-3 2

ឆ្លង​តាមរយៈការពិភាក្សា ភាគីទាំងពីរបានឯកភាពលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការមួយចំនួន៖​ សហការ​គ្នា​រៀបចំបើក​ថ្នាក់បណ្តុះបណ្តាលបន្ត​ពីកម្រិតមធ្យមសិក្សា​ បរិញ្ញាបត្ររង​ ឡើង​កម្រិត​បរិញ្ញាបត្រ​​តាមតម្រូវការសង្គម; ជំរុញ​កិច្ច​ការស្រាវជ្រាវវិទ្យាសាស្ត្រ លើ​វិស័យដែលភាគី​ទាំង​ពី​ចំណាប់អារម្មណ៍;​រៀបចំ​បើក​ថ្នាក់បណ្តុះបណ្តាល និងប្រឡងយកវិញ្ញាបនបត្រ​ផ្នែកព័ត៌មានវិទ្យា និងភាសាបរទេស។

01-3 3

ក្នុងឱកាសនេះ មជ្ឈមណ្ឌល​ភាសាបរទេស ​និងបច្ចេកវិទ្យាព័ត៌មានVictory នៃសាកលវិទ្យាល័យ​ត្រា​វិញ និង​មហាវិទ្យាល័យវិជ្ជាជីវៈអាន​យ៉ាង បានចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​ក្នុងការ​បង្ហាត់​បង្រៀន​ភាសាអង់គ្លេស បង្កើតលក្ខណៈ​ផ្លាស់ប្តូរ សិក្សារៀន​សូត្រ​ និង​ចែក​រំលែក​បទពិសោធន៍​គ្នាទៅវិញទៅមក។

រូបភាពមួយ​ចំនួន​ក្នុង​ពិធីចុះហត្ថលេខា៖

អត្ថបទដោយ៖​Tran Tram

ប្រែ​សម្រួល​ដោយ៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ចុះហត្ថលេខាលើអនុស្សរណៈនៃសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាលជាមួយមហាវិទ្យាល័យវិជ្ជាជីវៈអានយ៉ាង