"TVU Connect" - ដំណើរផ្សារភ្ជាប់និស្សិត TVU

(TVU) - នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤ សាកលវិទ្យាល័យត្រាវិញ បានចាត់តាំងមហោស្រពតន្ត្រី “TVU Connect” - ដំណើរផ្សារភ្ជាប់និស្សិតអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមនិស្សិតវៀតណាមលើកទី១១ អាណត្តិកាល ២០២៣ - ២០២៨ អនុស្សាវរីយ៍៩៤ឆ្នាំ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (០៣/០២/១៩៣០ - ០៣/០២/២០២៤) និងអនុស្សាវរីយ៍១៩ឆ្នាំ បង្កើតក្លឹបវប្បធម៌ - សិល្បៈសាកលវិទ្យាល័យត្រាវិញ។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះ មានសមមិត្ត Thach Thi Diem Kieu សមាជិកគណៈប្រតិបត្តិការសម្ព័ន្ធយុវជនខេត្តត្រាវិញ។ ផ្នែកខាងអង្គភាពឧបត្ថម្ភ ​មាន​លោក Tran Duc Long ប្រធានទទួលបន្ទុក​អង្គការ​សប្បុរសធម៌ Tzu – Chi Dai Loan ប្រចាំនៅខេត្តត្រាវិញ; លោកស្រី Tran Thi Cam Quynh អនុប្រធានទទួលបន្ទុកអង្គការសប្បុរសធម៌ Tzu - Chi Dai Loanប្រចាំនៅខេត្តត្រាវិញ ព្រមជាមួយនឹងសមាជិកគណៈប្រតិភូ និងអង្គភាពដែលជាភ្ញៀវអញ្ជើញផងដែរ។

ខាងសាកលវិទ្យាល័យត្រាវិញ មានបណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង និងថ្នាក់ដឹកនាំ​អង្គភាពនានាចំណុះសាលា; លោកស្រី Pham Le Phuong Thao សមាជិកអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនខេត្ត លេខាសម្ព័ន្ធយុវជនសាលា ប្រធានសមាគម​និស្សិតសាលា ព្រមជាមួយនឹងសមមិត្តនៃ​គណៈអចិន្ត្រៃយ៍ គណៈប្រតិបត្តិការសម្ព័ន្ធយុវជនសាលា គណៈលេខាធិការ គណៈប្រតិបត្តិការសមាគម​និស្សិតសាលា; លេខា អនុលេខាសម្ព័ន្ធយុវជនមូលដ្ឋាន; ប្រធាន និង​អនុប្រធានសាខាសមាគម និងក្លឹបនានាក្រោមចំណុះសម្ព័ន្ធយុវជន-សមាគមសិស្សនិស្សិតសាលា ព្រម​ទាំង​សមាជិក​សម្ព័ន្ធយុវជន​ និងនិស្សិតជាង១.០០០នាក់បានចូលរួម។​

01-1

ថ្លែង​សុន្ទរកថាអបអរសាទរ បណ្ឌិត Thach Thi Danសាកលវិទ្យាធិការរងសាលា មានប្រសាសន៍៖ “ស្រប​នឹងបរិយាកាសដ៏អ៊ូអរ កក់ក្តៅ និង​សប្បាយរីករាយពេលជិតឈានចូលឆ្នាំថ្មីវៀតណាម និងបរិយាកាសដ៏ពុះពោររបស់សមាជិកសម្ព័ន្ធយុវជន និស្សិតកំពុងបញ្ចេញកម្លាំងបង្កើតស្នាដៃអំណរពិធីថ្ងៃបុណ្យធំៗក្នុងឆ្នាំ ពិសេសគឺសម្រេចជោគជ័យមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមនិស្សិតវៀតណាមលើកទី១១ អាណត្តិកាល ២០២៣ - ២០២៨;កម្មវិធី​ជំនួយនិស្សិតដែលមិនបានទៅស្រុកទទួលបុណ្យចូលឆ្នាំថ្មីវៀតណាមយ៉ាបធិន ឆ្នាំ២០២៤;អនុស្សាវរីយ៍៩៤ឆ្នាំទិវាបង្កើតបក្សកុម្មុយនិស្តវៀត​ណាម (០៣/០២/១៩៣០ - ០៣/០២/២០២៤)។ រាត្រីមហោស្រពតន្ត្រីគឺជាឱកាសសម្រាប់និស្សិតបង្ហាញពីទេពកោសល្យ និងដោះដូរ ជួបជុំ ចែករំលែកនូវគំនិត មនោសញ្ចេតនា ដើម្បីយល់ច្បាស់ និងផ្សារភ្ជាប់នូវក្តីស្រឡាញ់ទៅវិញទៅមក។ ទន្ទឹមនឹងនោះ រាត្រីមហោស្រពតន្ត្រីកាន់តែមានន័យជាងទៀត ពេលគួបផ្សំជាមួយនឹងជូនអំណោយដល់និស្សិតដែលឆ្លងកាត់លំបាក មិនបាន​ទៅស្រុកទទួលបុណ្យចូលឆ្នាំថ្មីវៀតណាម និងជូនអាហារូបករណ៍ដល់និស្សិតដែលមានស្ថានភាពលំបាក ផ្តល់កម្លាំងចលករដល់និស្សិតនៅឆ្ងាយផ្ទះបានឈប់សម្រាកបុណ្យចូលឆ្នាំថ្មីវៀតណាមកាន់តែពេញលេញជាងទៀត។

ជំនួសមុខគណៈកម្មាធិការបក្ស គណៈគ្រប់​គ្រង​សាលា បណ្ឌិត Thach Thi Danសាកលវិទ្យាធិការរងបានថ្លែងអំណរគុណចំពោះអង្គភាពឧបត្ថម្ភ សប្បុរសជនដែលបានរួមដំណើរ និងផ្តល់ជូនអាហារូបករណ៍​ដ៏មានអត្ថន័យដល់និស្សិត។ ទន្ទឹមនឹងនោះ សាកលវិទ្យាធិការរងបានប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីវៀតណាមយ៉ាបធិន ឆ្នាំ២០២៤ ដល់កម្មាភិបាល គ្រូឧទ្ទេស និងនិស្សិតទាំងអស់ដែលកំពុងបំពេញការងារនិងសិក្សាស្រាវ​ជ្រាវនៅសាកលវិទ្យាល័យផងដែរ។

ប្អូន Ta Bao Ngan និស្សិត​មហាវិទ្យាល័យទន្តវទនសាស្រ្ត ជំនាន់២០២២ បានចែករំលែក៖ “ប្អូនចូលចិត្តកម្មវិធីសម្តែងសិល្បៈដ៏ទាក់ទាញអារម្មណ៍ និងនាំមកនូវក្តីរំភើបដល់ទស្សនិកជននៃរាត្រីមហោស្រពសិល្បៈអំណរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្លងតាមរយៈនោះ បង្កើតសកម្មភាពមួយក្រៅកម្មវិធីសិក្សាជាមួយនឹងបរិស្ថានដោះដូរយ៉ាងជិតស្និទ្ធ រីករាយ និងមិត្តភាព ​ជួយ​ឱ្យនិស្សិត​មាន​ពេល​សម្រាក​លំហែ​កាយ​បន្ទាប់​ពី​សិក្សា​នៅ​ក្នុង​ថ្នាក់​រៀន”។

01-2

01-3

 

01-4

01-5

ក្នុងរាត្រីមហោស្រពសិល្បៈ​នេះ ប្អូនៗនិស្សិតបានទស្សនានូវឈុតសម្តែងសិល្បៈដ៏វិសេស អបអរសាទរបុណ្យចូលឆ្នាំថ្មីយ៉ាបធិន ឆ្នាំ២០២៤ រួមមាន៖ ចម្រៀងទោល ចម្រៀងជាគូ ចម្រៀងបីនាក់ ចម្រៀងជាពួក របាំ រាំបែបសម័យទំនើប និងពិសេសគឺឈុតដោះដូរជាមួយតារាចម្រៀងភ្ញៀវកិត្តិយស ក្រុម G5R SQUAD (Tam De, Hoon, Chips, LAC)

01-6

ក្នុងឱកាសនេះ សាកលវិទ្យាល័យត្រាវិញបានសហការជាមួយអង្គការសប្បុរសធម៌ Tzu - Chi ផ្តល់ជូនអាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យត្រាវិញ គិតជាទឹកប្រាក់សរុប ៣៧៥.៥៣០.០០០ដុង បានចែកជា០២ឆមាសក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ដើម្បីជំរុញចលនាកសាងសង្គមសិក្សា កសាង​ការ​អប់រំ​កាន់តែ​អភិវឌ្ឍ​ជាងទៀត។ ទន្ទឹមនឹងនោះ គណៈចាត់តាំងកម្មវិធីបានជូនអំណោយបុណ្យចូលឆ្នាំថ្មីវៀតណាមជាង៤៥ចំណែកដល់និស្សិតឆ្លងកាត់ការលំបាក ដែលគ្មានលក្ខណៈវិលទៅស្រុកទទួលបុណ្យចូលឆ្នាំថ្មីវៀតណាម។

ក្នុងឱកាសនេះ គណៈចាត់តាំងបានជូនរង្វាន់ប្រឡងរចនាផលិតផលបោះពុម្ពផ្សព្វផ្សាយអបអរសាទរ៩៤ឆ្នាំទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (០៣/០២/១៩៣០ - ០៣/០២/២០២៤) អាស្រ័យសម្ព័ន្ធយុវជនសាកលវិទ្យាល័យត្រាវិញចាត់តាំងឡើង។ ការប្រឡងនេះ សំដៅអប់រំនិស្សិតអំពីប្រវេណីបដិវត្តន៍របស់ប្រជាជាតិ ហើយបានទាក់ទាញការយកចិត្តទុកដាក់របស់សិស្ស និស្សិតជាច្រើនចូលរួមក្នុងការផ្លាស់ថ្មីរបស់ប្រទេសជាតិ និងបង្កើតបរិយាកាសហ្វឹកហាត់ ប្រទះឃើញនូវសិស្ស និស្សិតមានទេពកោសល្យ​អំពីរចនាផលិតផលបោះពុម្ពផ្សព្វផ្សាយ ដើម្បីបំពាក់បំប៉ន និងបង្កើតធនធានជូនសាលា។ បន្ទាប់ពីបំផុសចលនា២សប្តាហ៍ គណៈចាត់តាំងបានទទួលអត្ថបទចូលរួមប្រឡងជាង៥០អត្ថបទពីអង្គភាពនានាចំណុះសម្ព័ន្ធយុវជន និងសមាគមសិស្សនិស្សិតរបស់សាកលវិទ្យាល័យ ជាមួយនឹងវណ្ណកម្មស្អាត មានអត្ថន័យ និងសមស្របនឹងតម្រូវការនៃការប្រឡង។

01-7

លទ្ធផល រង្វាន់សមូហភាពមានវណ្ណកម្មចូលរួមប្រឡងនិងទទួលបានលទ្ធផលលេខមួយ បានទៅក្លឹបទ្រឹស្ដីយុវវ័យ; រង្វាន់លេខពីរ បានទៅអ្នកនិពន្ធ Dinh Thi Ngoc Han សម្ព័ន្ធយុវជនមហាវិទ្យាល័យវេជ្ជសាស្ត្រ​និង​ឱសថសាស្ត្រ; រង្វាន់លេខបី បានទៅអ្នកនិពន្ធ Huynh Hoa - សម្ព័ន្ធយុវជនមហាវិទ្យាល័យ​សេដ្ឋកិច្ចនិង​នីតិសាស្ត្រ​ និងរង្វាន់លើកទឹកចិត្តចំនួនបីបានទៅអ្នកនិពន្ធ៖ Luu Thao Nguyen ក្លឹប​បណ្ដុះ​ធុរកិច្ច​ថ្មី; Ngo Gia Huy និង Vo Nguyen Kim Khanh ក្លឹបទ្រឹស្តីយុវវ័យ និង Tran Pham Thu Hien ក្លឹបនិស្សិត៥ល្អ។

01-8

01-9

01-10

ក្នុងឱកាសនេះ គណៈលេខាធិការសមាគម​និស្សិតសាលា បានប្រគល់សេចក្តីសម្រេចទទួលស្គាល់គណៈប្រធានក្លឹបវប្បធម៌-សិល្បៈអាណត្តិកាល ២០២៣ - ២០២៤ និងជូនប័ណ្ណសរសើរដល់សមូហភាព និងបុគ្គលដែលបានរួមចំណែកយ៉ាងសកម្មក្នុងការងារសមាគម និងចលនានិស្សិត - សិស្សរបស់សាកលវិទ្យាល័យត្រាវិញ ឆ្នាំសិក្សា ២០២២ - ២០២៣៕

01-11

អត្ថបទដោយ៖ Hanh Nguyen – Quang Vinh
ប្រែ​សម្រួល​ដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន "TVU Connect" - ដំណើរផ្សារភ្ជាប់និស្សិត TVU