ជូនអំណោយតេតដល់គ្រួសារមានជីវភាពលំបាក
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 07 កុម្ភៈ 2024
- ចុចដង៖ 170
(TVU) - នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈប្រតិបត្តិការសម្ព័ន្ធយុវជនកម្មាភិបាល និងគ្រូឧទ្ទេស និងគណៈប្រតិបត្តិការសម្ព័ន្ធយុវជនមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្ត ចំណុះសម្ព័ន្ធយុវជនសាកលវិទ្យាល័យត្រាវិញ រួមជាមួយនឹងសាខាបក្ស ៣៤ នៃគណៈកម្មាធិការបក្សសាកលវិទ្យាល័យត្រាវិញបានចាត់តាំងទៅសួរសុខទុក្ខ និងជូនអំណោយតេតដល់អ្នកចាស់ជរាឯកកោ និងគ្រួសារមានជីវភាពលំបាក និងជនពិការមានស្ថានភាពលំបាក នៅឃុំតឹនហ៊ុង និងឃុំហ៊ុងហ្វា ស្រុកទីវកឹន ខេត្តត្រាវិញ។
នៅឃុំតឹនហ៊ុង និងឃុំហ៊ុងហ្វា សាកលវិទ្យាល័យត្រវិញបានជូនអំណោយចំនួន៤០ចំណែក ដែលក្នុងមួយចំណែកមានតម្លៃ៧០០.000ដុង រួមមានសម្ភារៈប្រើប្រាស់ចាំបាច់ដូចជា គុយទាវ ប្រេងឆា ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករស និងថវិកាចំនួន២០០.០០០ដុង ដោយមានទឹកប្រាក់សរុបជាង២៨លានដុង ដែលជាថវិកាបវារណាពីសមូហភាពបុគ្គលិក សមាជិកសម្ព័ន្ធយុវជន និងបណ្ដាសាខាបក្សនៃសាកលវិទ្យាល័យត្រាវិញ និងពីសប្បុរសជននានា។
លោក Huynh Duong Tuan លេខាសម្ព័ន្ធយុវជនកម្មាភិបាល និងគ្រូឧទ្ទេសនៃសាកលវិទ្យាល័យត្រាវិញបានមានប្រសាសន៍ថា៖ នេះជាសកម្មភាពប្រចាំឆ្នាំ បង្ហាញពីស្មារតីសាមគ្គីអំណរទទួលបុណ្យចូលឆ្នាំថ្មីវៀតណាម។ សង្ឃឹមថាអំណោយតេតនេះ នឹងរួមចំណែកនៃភាពសប្បាយរីករាយ និងកក់ក្ដៅដល់ក្រុមគ្រួសារ អបអរសាទរបុណ្យចូលឆ្នាំថ្មី។
លោក Nguyen Thanh Khe ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹនហ៊ុង បានថ្លែងអំណរគុណចំពោះគណៈប្រតិបត្តិការសម្ព័ន្ធយុវជនកម្មាភិបាល - គ្រូឧទ្ទេស គណៈប្រតិបត្តិការសម្ព័ន្ធយុវជនមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ និងសាខាបក្ស៣៤ នៃសាកលវិទ្យាល័យត្រវិញដែលបានចាប់អារម្មណ៍ និងឧបត្ថម្ភជូនអំណោយតេតដ៏មានអត្ថន័យ និងកក់ក្តៅសម្រាប់គ្រួសារដែលមានស្ថានភាពលំបាកនៅក្នុងឃុំ។
អត្ថបទដោយ៖ Minh Nhut
ប្រែសម្រួលដោយ៖ Van Thon