បើកវគ្គសិក្សាថ្នាក់ភាសាវៀតណាមសម្រាប់និស្សិតកម្ពុជានិងឡាវឆ្នាំ២០២៤

(TVU) - ថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០២៤ សាកលវិទ្យាល័យ​ត្រា​វិញ​បានចាត់​តាំង​ពិធី​បើកវគ្គ​សិក្សា​ថ្នាក់ភា​សា​វៀត​ណាម​សម្រាប់​និស្សិត​កម្ពុជា និង​ឡាវ ដែលបានជាប់​ឈ្មោះ​​ចូល​រៀន​​ជំនាញ​នៅ​សាកលវិទ្យាល័យ​ត្រា​វិញ។​

4-01

ថ្លែង​សុន្ទរកថា​ក្នុងពិធីបើក​វគ្គសិក្សា លោកស្រី​បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការ​រង​បាន​ជូន​ពរ​ដល់​និស្សិតទាំង​ឡាយ​ ដែល​បាន​ជាប់​ឈ្មោះ​ចូលសិក្សា​នៅ​សាកលវិទ្យាល័យ​ត្រា​វិញ​ ឈាន​ចូល​ឆ្នាំសិក្សាថ្មី​ពោរ​ពេញ​ដោយ​ភាព​រីក​រាយ​។ សា​លា​តែង​តែបង្កលក្ខណៈ​ងាយ​ស្រួល​បំផុត​​សម្រាប់និស្សិតអន្តរជាតិ​ក្នុង​ការ​ចូល​រួម​ក្នុង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា ​សកម្មភាព​សិក្សា និងស្នាក់នៅ​ក្នុងសាលា​ ដើម្បី​ជួយ​ប្អូន​ៗ​និស្សិត​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ក្នុង​ការសិក្សា។

លោកស្រី បណ្ឌិត Thach Thi Dan ​ថ្លែង​អំណរ​គុណ​ចំពោះមន្ទីរ​​ស្ថាប័ន និងអង្គភាពនានា​​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់ ​និងបង្ក​លក្ខណៈ ដើម្បី​ជួយ​អោយ​សាលា​សម្រេច​បាន​ជោគ​ជ័យ​ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ក្នុង​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​មិត្តភាព​រវាង​វៀតណាម កម្ពុជា និង​ឡាវ។​ លោក​ស្រី​បាន​ថ្លែង​អំណរ​គុណ​ចំពោះអាណាព្យាបាលសិស្ស និង​និស្សិត​ ដែល​បាន​ជឿជាក់​ជ្រើស​រើស​សាកល​វិទ្យាល័យ​ត្រា​វិញ​ជា​កន្លែង​សិក្សា​ និង​អភិវឌ្ឍ​សមត្ថភាព​ជំនាញវិជ្ជាជីវៈ។

ជា​ច្រើន​ឆ្នាំកន្លង​មក សាកលវិទ្យាល័យត្រាវិញ​បាន​បន្ត​កែ​លម្អ​កម្មវិធី​បណ្តុះ​បណ្តាល​ និង​វគ្គ​សិក្សា​ ឱ្យសម​ស្រប​ទៅ​នឹង​តម្រូវ​ការ​សិក្សា​របស់​សហគមន៍​ក្នុងនិង​ក្រៅ​ប្រ​ទេស​ ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​សិក្សា​របស់​និស្សិត​អន្តរជាតិ​និយាយ​រួម​ និស្សិត​កម្ពុជា និងឡាវ​និយាយ​ដោយ​ឡែក។

4-1

4-2

ឱកាសនេះ សាលា​បាន​ទទួល​និស្សិត​កម្ពុជា និង​ឡាវ​ចំនួន​៣០​រូបមក​សិក្សា​​ ព្រម​ទាំងទទួល​​ស្វាគមន៍​ឪពុក​ម្ដាយ​និស្សិត​មក​ទស្សនា​នៅ​សាកលវិទ្យាល័យ​ត្រា​វិញ។

អត្ថបទ​ដោយ៖ Hanh Nguyên

ប្រែ​សម្រួលដោយ៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បើកវគ្គសិក្សាថ្នាក់ភាសាវៀតណាមសម្រាប់និស្សិតកម្ពុជានិងឡាវឆ្នាំ២០២៤