សន្និសីទស្តីពីកម្មសិក្សាគរុកោសល្យសម្រាប់ឆ្នាំសិក្សា ២០២៣ - ២០២៤

(TVU) - នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មហាវិទ្យាល័យគរុកោសល្យ នៃ​មហាវិទ្យាល័យ​ភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យត្រាវិញបាន​សហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តត្រាវិញចាត់តាំង​ "សន្និសីទកម្មសិក្សាគរុកោសល្យ សម្រាប់ឆ្នាំសិក្សា ២០២៣ - ២០២៤” នៅសាកលវិទ្យាល័យត្រាវិញ។

អញ្ជើញចូលរួមសន្និសីទនេះមានលោកស្រី បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យត្រាវិញ លោកស្រី Tang Thi Ngoc Mai អនុប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តត្រាវិញលោក Nguyen Thanh Tuan អនុប្រធានមន្ទីរអប់រំ និងបណ្តុះ​បណ្តាល​ខេត្ត​ត្រាវិញ ព្រមទាំងតំណាង​គណៈកម្មាធិការដឹក​នាំ​កម្មសិក្សា​គរុកោសល្យ​សម្រាប់​ឆ្នាំសិក្សា ២០២៣ - ២០២៤ រួម​ជាមួយ​នឹង​និស្សិត​ចំនួន ៧៨៨​រូប ដែលទៅធ្វើកម្មសិក្សាគរុកោសល្យឆ្នាំសិក្សា ២០២៣ - ២០២៤។

5-1

ថ្លែងសុន្ទរកថាបើកអង្គសន្និសីទ លោកស្រី បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញមានប្រសាសន៍ថា៖ គ្រឹះស្ថាន​បណ្តុះបណ្តាលសាកលវិទ្យាល័យត្រាវិញតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់និស្សិតចុះ​ធ្វើ​កម្មសិក្សាគរុកោសល្យ ដើម្បី​សម្រេច​បាន​លទ្ធផល​ល្អបំផុត​ នេះ​ជា​សម្ពាយសម្រាប់​និស្សិតផ្សារភ្ជាប់​នឹង​វិជ្ជាជីវៈ ការ​រួម​បញ្ចូល​រវាង​ទ្រឹស្តី​ជាមួយ​ការ​អនុវត្តជាក់​ស្ដែង។​ ខ្ញុំសង្ឃឹមថា​សន្និសិទ​នេះ​នឹង​កត់​ត្រានូវ​មតិ​យោបល់​កែលម្អ​ ដើម្បី​ដក​បទ​ពិសោធន៍ និងដាក់​ចេញ​នូវវិធានការសមស្រប ​និង​អោយ​មាន​ប្រសិទ្ធភាពថែម​ទៀត​សម្រាប់​កម្មសិក្សាគរុកោសល្យ​លើក​ក្រោយ។

5-2

លោកស្រី Lam Thi Bach Tuyet នាយករងមហាវិទ្យាល័យ​ភាសា - វប្បធម៌ - វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ និងមនុស្ស​សាស្ត្រ​ក៏​មានប្រសាសន៍ថា៖ ក្នុងឆ្នាំសិក្សា ២០២៣ - ២០២៤ ចំ​នួន​និស្សិត​ចុះ​កម្មសិក្សាគរុកោសល្យ​៧៨៨នាក់។​ ក្នុងនោះ កម្មសិក្សាគរុកោសល្យលើកទី២​ ​កម្មសិក្សា​​បញ្ចប់​វគ្គ​សិក្សា​ជំនាញ​​អប់រំបឋមសិក្សា ​និងអប់រំកុមារតូច​មាន​ចំនួន​​២០៦នាក់ ​នៅមូលដ្ឋាន​ធ្វើកម្មសិក្សាគរុកោសល្យ​ចំនួន​១០​អង្គភាព​ ហើយ​ទទួលបានលទ្ធផល​ខ្ពស់គួរសម​ ដោយ​មិន​មាន​និស្សិត​ណាទទួល​បាន​លទ្ធផលមធ្យម ខ្សោយ។

5-3

លោកស្រី Tang Thi Ngoc Mai អនុប្រធានមន្ទីរអប់រំ និងបណ្ដុះបណ្ដាលខេត្តត្រាវិញ មានមតិថា៖ គ្រូឧទ្ទេសនៃមហាវិទ្យាល័យគរុកោសល្យ នៃ​មហាវិទ្យា​ភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ត្រូវចុះទៅមូលដ្ឋានធ្វើកម្មសិក្សាគរុកោសល្យនីមួយៗ ដើម្បីចូលរួមធ្វើនិទស្សន៍ជាក់ស្តែងក្នុងសកម្មភាពបង្រៀនរបស់គ្រូណែនាំកម្មសិក្សា និងនិស្សិតធ្វើកម្មសិក្សា ដើម្បីផ្តល់មតិកែលម្អទាន់​​ពេល ដើម្បីលើក​កម្ពស់​ប្រសិទ្ធភាពការបង្ហាត់បង្រៀន។

5-4

ថ្លែងប្រសាសន៍​ចង្អុល​ការ​អង្គ​សន្និសីទ លោក Nguyen Thanh Tuan អនុប្រធានមន្ទីរអប់រំ និងបណ្ដុះបណ្ដលាខេត្តត្រាវិញបានបញ្ជាក់ថា៖ ទោះបីការធ្វើកម្មសិក្សាពិតជា​កិច្ចការតូចក៏ពិតមែន ប៉ុន្តែមានសារសំខាន់ក្នុងដំណើរការបណ្តុះបណ្តាលនិស្សិត តភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង។ ទន្ទឹមនឹងនោះ លោកបានស្នើឱ្យសមាជិកគណៈកម្មាធិការដឹកនាំសហការ​អោយបានជិតស្និទ្ធជាមួយមូលដ្ឋានទទួលនិស្សិតធ្វើកម្មសិក្សាគរុកោសល្យ ដើម្បីបញ្ចប់ការធ្វើកម្មសិក្សាគរុកោសល្យប្រកបដោយជោគជ័យ បង្កើតឱ្យមានកិច្ចសហការគ្នាកាន់តែជិតស្និទ្ធរវាងគ្រឹះស្ថាន​បណ្តុះបណ្តាលជាមួយមូលដ្ឋានទទួល​និស្សិត​ធ្វើ​កម្មសិក្សា​គរុកោសល្យ​។​

ក្នុងអង្គសន្និសីទ អ្នក​តំណាងបាន​ស្តាប់​របាយការណ៍បូកសរុបការធ្វើកម្មសិក្សាគរុកោសល្យវគ្គ​ខែកញ្ញា ឆ្នាំ២០២៣ និងវគ្គខែធ្នូ ឆ្នាំ២០២៣ ដើម្បីវាយតម្លៃលទ្ធផល ទទួលស្គាល់ និងដក​បទពិសោធន៍ក្នុងការរៀបចំកម្មវិធីសម្រាប់ឆ្នាំសិក្សាថ្មី ស្តាប់មតិកែលម្អ អនុសាសន៍ មតិយោបល់​ពីមូលដ្ឋាន​ដែលទទួល​និស្សិត​ធ្វើកម្មសិក្សា ​តាមរយៈនោះ ដើម្បីដាក់​ចេញ​វិធានការអោយ​បាន​សមស្រប សម្រាប់កែលម្អកិច្ចការកម្មសិក្សាគរុកោសល្យឱ្យកាន់តែមានប្រសិទ្ធភាព​ជាង។​ តាមរយៈនោះ គណៈកម្មាធិការដឹកនាំបានតម្រែតម្រង់ទិស និងឡើងផែនការ​ធ្វើកម្មសិក្សាសម្រាប់វគ្គខែកុម្ភៈ ឆ្នាំ២០២៤។

5-5

អត្ថបទ​ដោយ៖ My An – Ba An

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សន្និសីទស្តីពីកម្មសិក្សាគរុកោសល្យសម្រាប់ឆ្នាំសិក្សា ២០២៣ - ២០២៤