សាកលវិទ្យាល័យត្រាវិញសហការអនុវត្តកម្មវិធីភាសាអង់គ្លេសតម្រែតម្រង់ទិសវិជ្ជាជីវៈ

TVU - សាកលវិទ្យាល័យត្រាវិញសហការជាមួយមជ្ឈមណ្ឌល SEAMEO RETRAC អនុវត្ត​កម្មវិធី "ភាសាអង់គ្លេសតម្រែតម្រង់ទិសវិជ្ជាជីវៈ (EnglishWorks!)" នៅខេត្តត្រាវិញ​ឆ្នាំ​២០២៤។

Khoa-Ngoai-ngu

កម្មវិធីនេះត្រូវបានអនុវត្ត​ឡើង​អាស្រ័យ​ដោយកិច្ចសហប្រតិបត្តិការរវាង​ស្ថានកុងស៊ុលអាមេរិក​ប្រ​ចាំ​នៅ​ទីក្រុងហូជីមិញ និង​ការិយាល័យ​ភាសា​អង់គ្លេស​ប្រចាំ​តំបន់ (RELO)ចំណុះ​ស្ថាន​ទូត​អាមេរិកនៅ​ទី​ក្រុង​ហាណូយ។

នេះគឺជាកម្មវិធីដែលបង្កើតឡើងដើម្បីជួយសិក្ខាកាមបង្កើនសមត្ថភាព​ប្រើ​ប្រាស់​ភា​សាអង់គ្លេស​ ដោយ​ផ្តោត​លើ​ខ្លឹម​សារ​អប់រំ​ផ្នែក​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ទន្ទឹមនឹង​នោះក៏ជួយ​ឲ្យសិក្ខាកាម​បង្កើន​ជំនាញ​វិជ្ជាជីវៈ ​និងបំណិន​ទន់​ដើម្បី​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ ឬស្វែងរក​ឱកាស​ការ​ងារ​នាពេលអនាគត។

នាពេលខាងមុខ មហាវិទ្យាល័យភាសាបរទេស នៃ​មហាវិទ្យាល័យ​ភាសា - វប្បធម៌ - វិចិត្រ​សិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ នៃ​សាកលវិទ្យាល័យ​ត្រា​វិញ ​នឹង​សហការ​ជា​មួយ​មជ្ឈមណ្ឌល SEAMEO RETRAC អនុវត្ត​កម្មវិធី និងប្រកាស​ដំណឹង​ជ្រើស​រើស​និស្សិត​​ដោយ​ទូលំ​ទូលាយ។​ កម្មវិធី​នេះ​ត្រូវ​បាន​​ប្រព្រឹត្តិទៅ​ក្នុង​រយៈ​ពេល៦​ខែ គឺ​​ចាប់​ផ្តើម​​នៅ​​ខែ​​មេសា​ ឆ្នាំ២០២៤។

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញសហការអនុវត្តកម្មវិធីភាសាអង់គ្លេសតម្រែតម្រង់ទិសវិជ្ជាជីវៈ