សាកលវិទ្យាល័យត្រាវិញសហការអនុវត្តកម្មវិធីភាសាអង់គ្លេសតម្រែតម្រង់ទិសវិជ្ជាជីវៈ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 01 មីនា 2024
- ចុចដង៖ 128
TVU - សាកលវិទ្យាល័យត្រាវិញសហការជាមួយមជ្ឈមណ្ឌល SEAMEO RETRAC អនុវត្តកម្មវិធី "ភាសាអង់គ្លេសតម្រែតម្រង់ទិសវិជ្ជាជីវៈ (EnglishWorks!)" នៅខេត្តត្រាវិញឆ្នាំ២០២៤។
កម្មវិធីនេះត្រូវបានអនុវត្តឡើងអាស្រ័យដោយកិច្ចសហប្រតិបត្តិការរវាងស្ថានកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញ និងការិយាល័យភាសាអង់គ្លេសប្រចាំតំបន់ (RELO)ចំណុះស្ថានទូតអាមេរិកនៅទីក្រុងហាណូយ។
នេះគឺជាកម្មវិធីដែលបង្កើតឡើងដើម្បីជួយសិក្ខាកាមបង្កើនសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស ដោយផ្តោតលើខ្លឹមសារអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ទន្ទឹមនឹងនោះក៏ជួយឲ្យសិក្ខាកាមបង្កើនជំនាញវិជ្ជាជីវៈ និងបំណិនទន់ដើម្បីអភិវឌ្ឍជំនាញវិជ្ជាជីវៈ ឬស្វែងរកឱកាសការងារនាពេលអនាគត។
នាពេលខាងមុខ មហាវិទ្យាល័យភាសាបរទេស នៃមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យត្រាវិញ នឹងសហការជាមួយមជ្ឈមណ្ឌល SEAMEO RETRAC អនុវត្តកម្មវិធី និងប្រកាសដំណឹងជ្រើសរើសនិស្សិតដោយទូលំទូលាយ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តិទៅក្នុងរយៈពេល៦ខែ គឺចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៤។
ប្រែសម្រួលដោយ៖ Van Thon