សិក្ខាសាលាចែករំលែកទម្រង់សហគមន៍បង្រៀន

TVU) - នៅថ្ងៃទី ២៧ ខែកុម្ភៈ មជ្ឈមណ្ឌលឯកសារ - អភិវឌ្ឍន៍ការបង្រៀននិងរៀន បានចាត់តាំងសិក្ខាសាលាចែករំលែកទម្រង់​សហគមន៍​បង្រៀន​តាម​របៀបជាគូ/ក្រុមជំនាញ បាន​ទាក់ទាញគ្រូឧទ្ទេស និង​របាយការណ៍​ជាច្រើនចូលរួម​ចែករំលែកបទពិសោធន៍។

អនុបណ្ឌិត Truong Thi My Huyen នាយករងមជ្ឈមណ្ឌលឯកសារ​-អភិវឌ្ឍន៍ការបង្រៀននិងរៀន មានប្រសាសន៍៖ ទម្រង់សហគមន៍បង្រៀន ជួយឱ្យគ្រូឧទ្ទេសលើកកម្ពស់មុខជំនាញឆ្លងតាមរយៈសកម្មភាពជំនួយ សង្កេតការបង្រៀនទៅវិញទៅមក និងរៀនសូត្រពីបទពិសោធន៍ក្នុងស្ថានភាពជាក់ស្តែង ទម្រង់នេះ​ត្រូវ​បានអនុវត្តនៅប្រទេសជាច្រើនលើពិភពលោក រីឯនៅសាកលវិទ្យាល័យត្រាវិញ ទម្រង់បានអនុវត្តតាំងពីខែមីនា ឆ្នាំ​២០២៣ មកទល់ពេលនេះ ដោយមានក្រុមជាង២០ក្រុម និងសមាជិកចំនួន១០០​នាក់​ចូលរួមចែករំលែកបទពិសោធន៍ និងបច្ចេកទេសបង្ហាត់បង្រៀន។

7-01

7-02

ក្នុងសិក្ខាសាលា តំណាងទាំងឡាយបានស្តាប់នូវរបាយការណ៍អំពី៖ វិធីសាស្រ្តបង្រៀនតាម​បែប​ពន្យល់​ បច្ចេកទេសដ្យាក្រាមឆ្អឹងត្រី; វិធីសាស្រ្តបង្រៀនតាមគម្រោង; វិធីសាស្រ្តពិភាក្សាជាក្រុម; បច្ចេកទេសបង្រៀន; ទម្រង់ BOPPPS និង CoARDs; ទម្រង់៤ជ្រុង និងបច្ចេកទេស Jigsaw; វិធីសាស្រ្តបង្រៀនបំណិនចរចា; វិធីសាស្រ្តបំណិនស្វែងរកព័ត៌មាននិងអានយល់ឯកសារ; វិធីសាស្រ្តបង្រៀនបំណិនគ្រប់គ្រងភាពតានតឹង; វិធីសាស្រ្តបំណិនដោះស្រាយបញ្ហា; វិធីសាស្រ្តបង្រៀនគំនិតច្នៃប្រឌិត; វិធីសាស្រ្តបង្រៀនបំណិនគំនិតវិវេចនា; វិធីសាស្រ្តបង្រៀនបំណិនធ្វើការងារជាក្រុម; វិធីសាស្រ្តបង្រៀនបំណិនធ្វើបទបង្ហាញ; វិធីសាស្រ្តបង្រៀនបំណិនកសាងឯកសារសមត្ថភាពអេឡិចត្រូនិច; វិធីសាស្រ្តបង្រៀនបំណិនទំនាក់ទំនង; វិធីសាស្រ្តបង្រៀនគ្រប់គ្រងពេលវេលានិងចាត់ចែងការងារ; វិធីសាស្រ្តបង្រៀនបំណិនគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន; វិធីសាស្រ្តបង្រៀនបំណិនការពារបរិស្ថាន; វិធីសាស្រ្តបង្រៀនបំណិនបណ្ដុះធុរកិច្ច​ថ្មី​។

អនុបណ្ឌិត Nguyen Ngoc Dan Thanh គ្រូឧទ្ទេសមហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យា បានចែករំលែកអំពីវិធីសាស្រ្តបង្រៀនបែប​ពន្យល់​៖ “នេះជាវិធីសាស្រ្តទូទៅក្នុងការធ្វើបទបង្ហាញ ជួយដាស់សមត្ថភាពស្តាប់របស់អ្នករៀន គ្របដណ្តប់បានពេលវេលាបង្រៀន និងម្ចាស់ការក្នុងដំណើរការបណ្តុះ​បណ្តាល”​។

ចែករំលែកអំពីទម្រង់៤ ជ្រុង និងបច្ចេកទេស Jigsaw MSc អនុបណ្ឌិត Tran Thach Thao គ្រូឧទ្ទេសមហាវិទ្យាល័យ​សេដ្ឋកិច្ច - នីតិសាស្ត្រ​ ឱ្យដឹង៖ ទម្រង់ប្រមូលផ្តុំអភិវឌ្ឍសមត្ថភាពរបស់សិស្សនិស្សិតតាមរយៈជ្រុងនៃការសិក្សា អនុវត្ត ស្រាវជ្រាវ និងគំនិតច្នៃប្រឌិតសេរី។ ពេលអនុវត្តទម្រង់នេះក្នុងការបង្រៀនសិស្សនិស្សិតអាចលើកកម្ពស់សមត្ថភាពស្វ័យសិក្សាដោយខ្លួនឯង និងសមត្ថភាពច្នៃប្រឌិត៕

អត្ថបទដោយ៖ Tran Tram – Quang Vinh
ប្រែ​សម្រួលដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិក្ខាសាលាចែករំលែកទម្រង់សហគមន៍បង្រៀន