ចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ស្បែកជើងមីផុង

(TVU) - នៅថ្ងៃទី២៩ខែកុម្ភៈ ឆ្នាំ២០២៤សាកលវិទ្យាល័យត្រាវិញ ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ស្បែកជើងមី​ផុង

8-1

អញ្ជើញចូលរួមពិធីចុះហត្ថលេខា ខាងសាកលវិទ្យាល័យត្រាវិញ មានលោកស្រី បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យត្រាវិញ; លោក​សាស្ត្រាចារ្យរង បណ្ឌិត Nguyen Thanh Nguyen នាយកមហាវិទ្យាល័យ​សេដ្ឋកិច្ច និងនីតិសាស្ត្រ​នៃសាកលវិទ្យាល័យត្រាវិញ និងព្រម​ទាំង​តំណាងថ្នាក់ដឹកនាំអង្គភាពចំណុះ​សាលា។

ផ្នែកខាងក្រុមហ៊ុនស្បែកជើងមី​ផុងមានលោក Pham Trong Hien អគ្គនាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ស្បែកជើងមី​ផុង; លោក Nguyen Truong Hai នាយកបច្ចេកវិទ្យា និងគ្រប់​គ្រង​បុគ្គលិក; លោក Nguyen Cao Hoan នាយករោងចក្រ; លោក Le Trong Nghia ជំនួយការអគ្គនាយក។

តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីលើកកម្ពស់សមត្ថភាព និងភាពប្រៀបនៃភាគីនីមួយ ពីសម្ភារៈបរិក្ខារ មនុស្ស និងជំនាញក្នុងការរៀបចំ​កម្មវិធី​បណ្តុះ​បណ្តាល​សម្រាប់​មុខជំ​នាញ​នៃមហាវិទ្យាល័យ​សេដ្ឋកិច្ច និងនីតិសាស្ត្រ ស្របតាមតម្រូវការទីផ្សារការងារ រួមចំណែកលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងការផ្តល់ធនធានមនុស្សប្រកបដោយគុណភាព ជាពិសេស សម្រាប់ក្រុមហ៊ុនស្បែកជើងមី​ផុងនិងទីផ្សារការងារជាទូទៅ បំពេញបន្ថែមនូវចំណេះដឹង បទពិសោធន៍ជាក់ស្តែងជួយឲ្យនិស្សិត​អាច​បំ​ពាក់​ខ្លឹម​សារ​ទាក់ទងសមស្របនឹងស្ថានភាពពិត ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការក្នុងបរិយាកាសអាជីវកម្មបន្ទាប់ពីបញ្ចប់ការសិក្សា។

តាមរយៈនោះ សាកលវិទ្យាល័យត្រាវិញ (TVU) បណ្តុះបណ្តាល ហ្វឹកហាត់រយៈពេលខ្លីជូនកងជួរបុគ្គលិករបស់ក្រុមហ៊ុន សហការអនុវត្តកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការស្រាវជ្រាវ ផ្ទេរវិទ្យាសាស្ត្របច្ចេកវិទ្យាតាមការកម្ម៉ង់ ណែនាំរូបភាពក្រុមហ៊ុនទៅកាន់សហគមន៍ និស្សិត និងកម្មករនិយោជិត​ក្នុងសកម្មភាពផ្សព្វផ្សាយរបស់សាលា។

ក្រុមហ៊ុនស្បែកជើងមី​ផុង គាំទ្រ និងបង្កលក្ខខណ្ឌសម្រាប់គ្រូបង្រៀន និងនិស្សិតមកទស្សនា ធ្វើកម្មសិក្សា និងសហការបើក​វគ្គសិក្សាតាម​ទម្រង់ Co-op នៅក្រុមហ៊ុន ផ្តល់តម្រូវការជ្រើសរើសបុគ្គលិក និងសន្យា​ឱកាសការងារដល់និស្សិត បញ្ជូន​គ្រូ​បង្រៀន​ដែលមានជំនាញវិជ្ជាជីវៈចូលរួមក្នុងបង្រៀន និងចងក្រង​កម្មវិធីបណ្តុះបណ្តាលស្របតាមតម្រូវការជាក់ស្តែងនៃទីផ្សារការងារ និងសមត្ថភាពនៃភាគីទាំងសងខាង; ជំនួយការចូលរួមក្នុងក្រុមប្រឹក្សាការប្រកួតប្រជែងសម្រាប់និស្សិត បណ្ដាកម្មវិធីប្រឹក្សាជម្រើសនិស្សិត តម្រែ​តម្រង់​អាជីព និងពិធីពិព័រណ៍ការងារដែលរៀបចំដោយសាកលវិទ្យាល័យត្រាវិញ; សហការអនុវត្តគម្រោងស្រាវជ្រាវ និងគម្រោងផែនការប្រឹក្សា ដើម្បីបង្កើតលទ្ធផល និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងនៃភាគីទាំងពីរ។ ឧបត្ថម្ភអាហារូបករណ៍ជូននិស្សិត និងគាំទ្រសាកលវិទ្យាល័ត្រាវិញក្នុងសកម្មភាពទាក់ទងនឹងផលប្រយោជន៍របស់ក្រុមហ៊ុន។

8-2

ថ្លែងសុន្ទរកថាក្នុងពិធីចុះហត្ថលេខា លោកស្រី បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងមានប្រសាសន៍ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនមានអត្ថន័យសំខាន់ជះឥទ្ធិពលជាវិជ្ជមានដល់សកម្មភាពបង្រៀន និងរៀន ការស្រាវជ្រាវវិទ្យាសាស្ត្រ ធ្វើកម្មសិក្សាជាក់ស្តែង ក៏ដូចជាការលើកកម្ពស់គុណភាពសកម្មភាពបណ្ដុះបណ្ដាល បណ្ដាឯកទេសក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលផ្នែកសេដ្ឋកិច្ច និងច្បាប់សម្រាប់និស្សិតនៃសាលា បង្កើនអត្រានិស្សិតមានការងារធ្វើភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សា។

8-3

លោក Pham Trong Hien អគ្គនាយកក្រុមហ៊ុនស្បែកជើងមី​ផុងបានចែករំលែកសេចក្តីសោមនស្ស និងសម្ដែង​នូវទំនុកចិត្តចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងអង្គភាពទាំងពីរនាពេលខាងមុខនឹងមានសកម្មភាពជាច្រើនក្នុងការជួយនិស្សិត និងចែករំលែកបទពិសោធន៍ជាក់ស្តែងជូននិស្សិត ផ្តល់ធនធានមនុស្សមានគុណភាពសម្រាប់ក្រុមហ៊ុន ភូមិភាគ និងតំបន់។

8-4

លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Nguyen នាយកមហាវិទ្យាល័យ​សេដ្ឋកិច្ច និងនីតិសាស្ត្រ​សង្ឃឹមថា និស្សិតនឹងទទួលបាននូវចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗនៅក្រុមហ៊ុន ដើម្បីបំពេញតម្រូវការទីផ្សារការងារក្នុងភូមិភគ និងក្នុងតំបន់ រួមចំណែកផ្សព្វផ្សាយខ្លាំងក្លាជាងនូវសមិទ្ថផលរបស់សាលាក្នុងសកម្មភាពបណ្តុះបណ្តាល សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ជាមួយនឹងបាវចនៈ "នាំមកនូវឱកាសសិក្សាមានគុណភាពសម្រាប់សហគមន៍។

8-5

ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតស្បែកជើងមី​ផុងត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដែលមានទីតាំងនៅខេត្តត្រាវិញ ហើយជារោងចក្រដ៏ធំមួយដែលមានឯកទេស​ក្នុង​ការ​ផលិត​ស្បែក​ជើង​ស្ត្រីទូទាំងពិភពលោក។ ផលិតផលចម្បងរបស់ក្រុមហ៊ុនគឺផលិតស្បែក​ជើង​ស្ត្រីត្រូវបាននាំចេញទៅកាន់បណ្តាប្រទេសនៅទ្វីបអឺរ៉ុប និងទ្វីបអាមេរិក។

ក្រុមហ៊ុនមានរោងចក្រចំនួន៣ ដែលមានទីតាំងនៅខេត្តត្រាវិញ ហើយមី​ផុងមានផ្ទៃដី​សរុប​ជាង៥៣​ហិកតា រួមទាំងសាខាចំនួន៣៖

មី​ផុង១ (ទីស្នាក់ការកណ្តាល)៖ មានផ្ទៃសរុប៣៤ហិកតា ស្ថិតនៅក្នុងឃុំហ៊ីវ​ទឺ ស្រុកទៀវ​កឹនខេត្តត្រាវិញ។

មី​ផុង២ មានផ្ទៃសរុប១៣ហិកតា ស្ថិតនៅក្នុងឃុំថាញ់​សើនស្រុកថ្កូវខេត្ត​ត្រា​វិញ។

មី​ផុង៣ មានផ្ទៃសរុប៦ហិកតា ស្ថិតនៅក្នុងឃុំភឿក​ហ៊ឹងស្រុកថ្កូវខេត្តត្រាវិញ

នៅសាខាទាំងបីសុទ្ធតែមានប្រព័ន្ធសាលកីឡា មជ្ឈមណ្ឌលវប្បធម៌ខ្នាតធំ និងប្រព័ន្ធអន្តេវាសិកដ្ឋាន (ស្មើនឹងសណ្ឋាគារ) ដែលមានបន្ទប់សរុបចំនួន២២៤បន្ទប់។ អំពី​សមត្ថភាព​ផលិតកម្ម​មី​ផុង ធ្លាប់បាន​កត់ត្រាទិន្នផលខ្ពស់បំផុត គឺ៤៤៥​លានផលិតផល (ឆ្នាំ២០១៥​) ចំនួនបុគ្គលិកកម្មករអាចឡើងដល់៣0.000 នាក់ (ឆ្នាំ២០១៥)

នៅឆ្នាំ២០១៥ ក្រុមហ៊ុនបានគ្រប់គ្រងកម្មករប្រហែល ៣0.000នាក់ នៃរោង​ចក្រ​ទាំង​0៣ ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតស្បែកជើងមី​ផុងបានចូលរួមជាមួយខ្សែសង្វាក់ផលិតកម្មស្បែកជើង និងកាបូបចំណុះ TBSគ្រុបដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពផលិតកម្មរបស់គ្រុប។

អត្ថបទ​ដោយ៖Hanh Nguyen

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ស្បែកជើងមីផុង