សាកលវិទ្យាល័យត្រាវិញចាត់តាំងពិធីប្រឡងអូឡាំពិកគីមីវិទ្យា-TVU លើកទី៣ ឆ្នាំ២០២៤
- សេចក្ដីលម្អិត
- ជំពូក៖ សេចក្តីជួនដំណឹង
- ចេញផ្សាយនា 06 មីនា 2024
- ចុចដង៖ 411
(TVU) - នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ សាកលវិទ្យាល័យត្រាវិញបានចាត់តាំងពិធីប្រឡងអូឡាំពិកគីមីវិទ្យា - TVU លើកទី៣ ឆ្នាំ២០២៤ សម្រាប់សិស្សានុសិស្សថ្នាក់ទី១១ និងទី១២ ដែលកំពុងសិក្សានៅបណ្តាវិទ្យាល័យនានា នៅក្នុងនិងក្រៅខេត្តត្រាវិញ។
ពិធីប្រឡងជាទីលានកម្សាន្តដ៏មានប្រយោជន៍សម្រាប់សិស្សានុសិស្សវិទ្យាល័យ
សាកលវិទ្យាល័យត្រាវិញចាត់តាំងពិធីនេះដោយមានបាវចនា “នាំមកនូវឱកាសសិក្សាមានគុណភាពសម្រាប់សហគមន៍” ក្នុងគោលបំណងបង្កើតទីលានសិក្សា ផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងវិជ្ជាជីវៈ សម្រាប់សិស្សានុសិស្ស គ្រូឧទ្ទេសរវាងវិទ្យាល័យនានាក្នុងតំបន់ ព្រមទាំងសិស្សានុសិស្សវិទ្យាល័យ និងនិស្សិត គ្រូឧទ្ទេសនៃសាកលវិទ្យាល័យត្រាវិញ លើផ្នែកគីមីវិទ្យា។ ឆ្លងតាមកម្មវិធីនេះ សិស្សានុសិស្ស មានគំនិតយល់ដឹងច្រើនទៅលើមុខជំនាញវិជ្ជាជីវៈរបស់ខ្លួន និងទទួលបានអនុសាសន៍ល្អៗពីគណៈកម្មការ មេប្រយោគ ដើម្បីតម្រែតម្រង់ទិស សកម្មភាពសិក្សា ឱ្យសមស្របទៅនឹងចំណង់ចំណូលចិត្តនាថ្ងៃអនាគត។ ហេតុនេះហើយ សាកលវិទ្យាល័យត្រាវិញចាត់តាំងពិធីប្រឡងអូឡាំពិកគីមីវិទ្យា–TVU លើកទី៣ ឆ្នាំ២០២៤។
មកទល់ពេលនេះ មានវិទ្យាល័យចំនួន៣៧ ក្នុងខេត្តទាំង៥ នៃតំបន់វាលរាបទន្លេគឺវឡុងបានដាក់ពាក្យចូលរួម ដូចជា៖ វិទ្យាល័យតាមណុង វិទ្យាល័យឡេហ្វាយដូន វិទ្យាល័យផានវ៉ាំងទ្រី វិទ្យាល័យង្វៀនវ៉ាំងហាយ វិទ្យាល័យផានវ៉ាំងហ្វា វិទ្យាល័យវ៉ូឌិញលៀវ វិទ្យាល័យវិញស្វឹន វិទ្យាល័យដនធីឌីម វិទ្យាល័យឡេក្វីដូន វិទ្យាល័យភូតឹម វិទ្យាល័យហ៊ីវភុង វិទ្យាល័យត្រឹនវ៉ាំងបៃ វិទ្យាល័យយីបមិញចូវ វិទ្យាល័យត្រាអូន វិទ្យាល័យតាមង៉ៃ វិទ្យាល័យឡេវ៉ាំងតាម វិទ្យាល័យត្រឹនវ៉ាំងឡុង វិទ្យាល័យវ៉វ៉ាំងកៀត វិទ្យាល័យអន្តេវាសិកអនុវិទ្យាល័យនិងវិទ្យាល័យថ្កូវ អនុវិទ្យាល័យវិទ្យាល័យលឿងហ្វា A វិទ្យាល័យង្វៀនត្រៃ អនុវិទ្យាល័យនិងវិទ្យាល័យតឹនថាញ វិទ្យាល័យក្រុងសុកត្រាំង វិទ្យាល័យផុងភូ អនុវិទ្យាល័យនិងវិទ្យាល័យត្រឹនដេ វិទ្យាល័យត្រឹនដាយងៀ វិទ្យាល័យយឿងក្វាងដុង វិទ្យាល័យតឹនក្វើយ វិទ្យាល័យហ្វាងយីវ។
សរុបចំនួនក្រុមរួមមាន ៧៩ក្រុម និងមានបេក្ខជនចូលរួមប្រឡងចំនួន ៣១៦នាក់។
កាលបរិច្ឆេទ និងអាសយដ្ឋានចាត់តាំងពិធីប្រឡង៖
នៅវេលាម៉ោង ៖ ៧:00, ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៤
កាលបរិច្ឆេទ៖ ម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤
អាសយដ្ឋាន៖ ទីស្នាក់ការកណ្តាលនៃសាកលវិទ្យាល័យត្រាវិញ - អគារលេខ ១២៦ វិថី ង្វៀន ធៀងថាញ់ អនុសង្កាត់ទី៤ សង្កាត់ទី៥ ក្រុងត្រាវិញ ខេត្តត្រាវិញ
ពត៌មានទាក់ទងអំពីពិធីប្រឡង
លោក ង្វៀន តឹនតៃ - ព្រឹទ្ធបុរសមហាវិទ្យាល័យគីមីអនុវត្ត នៃសាកលវិទ្យាល័យត្រាវិញ
អ៊ីមែល៖ អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។ ; ទូរស័ព្ទលេខ៖ 0964896974
អត្ថបទដោយ៖ Tan Tai
ប្រែសម្រួលដោយ៖ Sa Phone