ប្រកាសសេចក្តីសម្រេចបង្កើតមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ

ប្រភព៖ កាសែតត្រាវិញ – https://www.baotravinh.vn/trong-tinh/cong-bo-quyet-dinh-thanh-lap-truong-y-duoc-35410.html

នៅរសៀលថ្ងៃទី ០១ ខែមីនា គណៈគ្រប់​គ្រង​នៃសាកលវិទ្យាល័យត្រាវិញ បានចាត់តាំងពិធីប្រកាសសេចក្តីសម្រេចលេខ ១៣/QĐ-HĐT ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យត្រាវិញ ស្តីពីការបង្កើតមហាវិទ្យាល័យ​វេជ្ជសាស្ត្រនិងឱសថសាស្ត្រចំណុះសាកលវិទ្យាល័យត្រា​វិញ​។​ គ្រូពេទ្យប្រជាជន - សាស្ត្រាចារ្យ - បណ្ឌិត - វេជ្ជបណ្ឌិត Ta Van Tram ជានាយកសាលា។

2-1

លោកសាស្រ្តាចារ្យ បណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យត្រាវិញ ប្រគល់សេចក្តីសម្រេច និងជូនកម្រងផ្កាជូនពរគ្រូពេទ្យប្រជាជន - សាស្រ្តាចារ្យ - បណ្ឌិត - វេជ្ជបណ្ឌិត Ta Van Tram ទទួលតំណែងជានាយកមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ។

អញ្ជើញចូលរួមកម្មវិធី​មានថ្នាក់ដឹកនាំមន្ទីរស្ថាប័ន​ខេត្ត; គណៈគ្រប់​គ្រង​សាកលវិទ្យាល័យត្រាវិញ មន្ទីរសុខាភិបាល មន្ទីរអប់រំនិងបណ្តុះបណ្ដាលខេត្ត ក្រុងនានានៅតំបន់វាលរាបទន្លេគឺវឡុង គណៈនាយកមន្ទីរពេទ្យនានានៅទីក្រុងហូជីមិញ ព្រមជាមួយនឹងលោកគ្រូ អ្នកគ្រូ និស្សិតនៃសាកលវិទ្យាល័យត្រាវិញយ៉ាងច្រើនកុះករ។

មហាវិទ្យាល័យ​វេជ្ជសាស្ត្រនិងឱសថសាស្ត្រចំណុះសាកលវិទ្យាល័យត្រាវិញ ត្រូវបានបង្កើតឡើងស្ថិតលើមូលដ្ឋានរួមបញ្ចូលគ្នានៃមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ និងមហាវិទ្យាល័យទន្តវទនសាស្ត្រ; គឺជាគ្រឹះ​ស្ថាន​ឯកទេសសម្រាប់​ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកវេជ្ជសាស្រ្ដ និងស្រាវជ្រាវវិទ្យាសាស្ត្រតាមទិសដៅអនុវត្តក្នុងការព្យាបាល ដើម្បីក្លាយជាទម្រង់សាលា-វិទ្យាស្ថាន​ដ៏ឆ្នើម ច្នៃប្រឌិត និងសម្របខ្លួន​ខ្ពស់​នៅក្នុងតំបន់។

2-2

លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ ថ្លែងសុន្ទរកថា​អបអរសាទរចំពោះគណៈគ្រប់​គ្រងនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ។

មហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ បណ្តុះបណ្តាលពហុជំនាញ និងរៀនបន្តឡើងក្នុងវិស័យវិទ្យាសាស្ត្រសុខាភិបាល;ស្រាវជ្រាវ ផ្ទេរជូនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; អភិវឌ្ឍអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីបម្រើសហគមន៍; អនុវត្តទម្រង់សាលា - វិទ្យាស្ថានក្នុងការផ្សារភ្ជាប់ស្អិតល្មួតជាមួយប្រព័ន្ធមន្ទីរពេទ្យ មជ្ឈមណ្ឌលសុខាភិបាល និងដំណាក់សុខាភិបាលក្នុងតំបន់ ជាពិសេសគឺទីក្រុងហូជី​មិញ​។

2-3

លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យត្រាវិញ ប្រគល់សេចក្តី​សម្រេច​ដល់គណៈគ្រប់​គ្រង​មហាវិទ្យាល័យ​វេជ្ជសាស្រ្តនិង​ឱសថសាស្ត្រ។

អត្ថបទនិងរូបដោយ៖ Truong Nguyen

ប្រែ​ស្រួល​ដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ប្រកាសសេចក្តីសម្រេចបង្កើតមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ