ពិធីប្រឡងធ្វើម្ហូបក្រោមប្រធានបទ "រួមគ្នាចូលចង្ក្រាន" ដើម្បីអបអរសាទរទិវានារីអន្តរជាតិ៨មីនា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 12 មីនា 2024
- ចុចដង៖ 140
(TVU) - នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សហជីពមូលដ្ឋានសាកលវិទ្យាល័យត្រាវិញបានចាត់តាំងពិធីប្រឡងធ្វើម្ហូបក្រោមប្រធានបទ “រួមគ្នាចូលចង្ក្រាន” ដើម្បីអបអរសាទរខួបលើកទី១១៤ នៃទិវានារីអន្តរជាតិ ថ្ងៃទី៨ ខែមិនា; ១៩៨៤ឆ្នាំ កុបកម្មហាយបាទ្រឹង និងទិវាសុភមង្គលអន្តរជាតិ។ ពិធីប្រឡងនេះមានការចូលរួមពីសមាជិកសហជីព និយោជិត ព្រមទាំងនិស្សិតចូលរួមអបអរសាទរយ៉ាងកុះករ។
ថ្លែងសុន្ទរកថាក្នុងកម្មវិធីប្រឡង លោកស្រីបណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានផ្ញើបិយវាចាជូនពរដល់បងប្អូននារីគ្រប់រូប ដោយគោរពតួនាទីនារីក្នុង៨ពាក្យ “អង់អាច តស៊ូ ស្មោះត្រង់ រ៉ាប់រង” និងលើកទឹកចិត្តនារីគ្រប់រូបត្រូវខិតខំឥតឈប់ឈរដើម្បីបំពេញការងារសម្រេចបានល្អ និងអនុវត្តអោយបានល្អតួនាទីជាប្រពន្ធ និងជាអ្នកម្តាយ។
ព្រឹត្តិការណ៍បានប្រព្រឹត្តឡើងមានភាពរំភើបរីករាយខ្លាំង ដោយមានបេក្ខជនចំនួន ១០៤នាក់ ចែកចេញជា ២៦ក្រុមប្រឡង បាននាំមកនូវមុខម្ហូបដ៏ទាក់ទាញ ចម្រុះ និងតុបតែងយ៉ាងប្រណីត។ ក្នុងរយៈពេល៩0 នាទី ក្រុមប្រឡងបានរៀបចំគ្រឿងផ្សំ ចម្អិន និងតុបតែងមុខម្ហូប និងមាន៥នាទីធ្វើបទបង្ហាញ។
ពិធីប្រឡងនេះគឺជាសកម្មភាពប្រឡងប្រណាំងរបស់បុគ្គលិក សមាជិកសហជីព និងនិយោជិតនៃសាកលវិទ្យាល័យត្រាវិញ។ នេះគឺជាឱកាសមួយដើម្បីបញ្ចេញភាពប៉ិនប្រសប់ ភាពរ៉ាប់រង និងការច្នៃប្រឌិតរបស់ខ្លួន។ ទន្ទឹមនឹងនោះ បង្កលក្ខណៈសម្រាប់ការរៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងជីវិត និងបង្កើនស្មារតីសាមគ្គីភាព។
បញ្ចប់ការប្រឡង រង្វាន់ទី១ បានទៅក្រុមសហជីពលេខ៥; រង្វាន់ទី២ បានទៅក្រុមសហជីពមន្ទីរពេទ្យក្រុមទី២ និងក្រុមសហជីពលេខ១២; រង្វាន់ទី៣ បានទៅក្រុមសហជីពមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ - ក្រុមទី១ និងសហជីពមហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យា ក្រុមទី១១។
អ្នកគ្រូ Phan Thi Dan (ក្រុមទទួលបានរង្វាន់លេខ១) បានឲ្យដឹងថា៖ ការចូលរួមក្នុងការប្រឡងធ្វើម្ហូប គឺជាកន្លែងលេងដ៏មានអត្ថន័យសម្រាប់ស្ត្រី ដើម្បីបង្ហាញពីទេពកោសល្យ និងភាពប៉ិនប្រសប់របស់ខ្លួនតាមរយៈមុខម្ហូប ជាពិសេសដោយមានការចូលរួមពីបុរសៗបានញ៉ាំងកម្មវិធីកាន់តែមានភាពអ៊ូអរ និងមានអត្ថន័យ។ ការប្រឡងនេះជួយឱ្យស្ត្រីក្នុងអង្គភាពមានឱកាសប្រាស្រ័យទាក់ទងគ្នា ស្វែងយល់ ចែករំលែកបទពិសោធន៍ក្នុងការធ្វើម្ហូប កសាងគ្រួសារមានសុភមង្គល ហើយទន្ទឹមនឹងនោះដែរបញ្ជាក់ពីតួនាទីរបស់នារីក្នុងសម័យថ្មី។
អត្ថបទដោយ៖ Ba An
ប្រែសម្រួលដោយ៖ Sa Phone