ហ្វឹកហ្វឺនអនុវត្តគម្រោងភាសាអង់គ្លេសតម្រែតម្រង់ទិសវិជ្ជាជីវៈ - EnglishWorks ឆ្នាំ២០២៤

ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែមីនា ឆ្នាំ២០២៤គ្រូឧទ្ទេស​នៃមហាវិទ្យាល័យភាសាបរទេស សាលាភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យត្រាវិញ បានចូលរួមវគ្គហ្វឹកហ្វឺនអនុវត្ត​គម្រោងភាសាអង់គ្លេសតម្រែ​តម្រង់​ទិស​វិជ្ជា​ជីវៈ English Works! ឆ្នាំ២០២៤នៅមជ្ឈមណ្ឌល SEAMEO RETRAC អញ្ជើញ​ចូលរួមវគ្គហ្វឹកហ្វឺនមានកម្មាភិបាល​ គ្រូឧទ្ទេស​ជាង​៣០រូប ដែល​មកពីសាកលវិទ្យាល័យ និងមហាវិទ្យាល័យ​​ចំនួន១០និងគ្រឹះ​ស្ថាន​អប់រំផ្សេងៗក្នុងទូទាំងប្រទេស។

Khoa-Ngoai-ngu-7

ចាប់ផ្តើមកម្មវិធីហ្វឹកហ្វឺនអនុវត្ត​គម្រោង EnglishWorks ឆ្នាំ២០២៤

កម្មវិធីនេះត្រូវបានរៀបចំដោយ SEAMEO RETRAC ការិយាល័យភាសាអង់គ្លេសប្រចាំតំបន់ (RELO) នៃស្ថានទូតអាមេរិកនៅទីក្រុងហាណូយ សហការជាមួយស្ថានអគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុងហូជីមិញ។ នេះជាឆ្នាំទីពីរបន្តគ្នា ដែលមហាវិទ្យាល័យភាសាបរទេស សាលាភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យត្រាវិញត្រូវបានជ្រើសរើសជាដៃគូអនុវត្តគម្រោងនេះ។

នៅឆ្នាំនេះ គោលដៅចម្បងនៃគម្រោងគឺលើកកម្ពស់សមត្ថភាពភាសាអង់គ្លេស ភាពជាអ្នកដឹកនាំ ការគិតក្នុងការរិះគន់ និងសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេសក្នុងវិស័យ STEM សម្រាប់សិស្ស-និស្សិត និងយុវជនដែលមានស្ថានភាពលំបាក... រៀបចំឱកាសសិក្សា និងការងារនាពេលអនាគត។

គណៈប្រតិភូដែលចូលរួមវគ្គហ្វឹកហ្វឺន មានឱកាសសិក្សា និងដោះដូរជាមួយអ្នកជំនាញមកពី RELO និង SEAMEO RETRAC ក្នុងបណ្ដាប្រធានបទដែលមានសារៈប្រយោជន៍ស្តីពីការតម្រង់ទិសកម្មវិធី STEM ចូលក្នុងការអប់រំ ការកសាងកម្មវិធីបង្រៀន ឯកសារបង្រៀនភាសា អង្គគ្លេសរួមបញ្ចូលបច្ចេកវិទ្យា។

វិធីសាស្រ្តអប់រំ STEM ផ្តល់ឱ្យសិស្សានុសិស្សនូវចំណេះដឹងផ្នែកវិទ្យាសាស្ត្រដែលភ្ជាប់ទៅនឹងការអនុវត្ត បង្កើនឱកាសក្នុងការអនុវត្តជំនាញក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និងបំណិនផ្សេងៗទៀត។

លោកបណ្ឌិត Huynh Ngoc Tai ព្រឹទ្ធបុរសមហាវិទ្យាល័យភាសាបរទេស សាលាភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យត្រាវិញតំណាងឱ្យមន្ត្រី និងនិងគ្រូបង្រៀនចំនួន៣៣រូប មកពីអង្គភាពដៃគូដែលចូលរួមកម្មវិធីហ្វឹកហ្វឺនបានថ្លែងសុន្ទរកថាបញ្ចប់វគ្គហ្វឹកហ្វឺនថា ៖ «យើង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដាក់​ពង្រាយ​កម្មវិធី​ភាសា​អង់គ្លេស​វិជ្ជាជីវៈ - EnglishWorks! ឆ្នាំ២០២៤ ដែលជាកម្មវិធីមួយដ៏មានអត្ថន័យ រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សក្នុងស្រុក និងក្នុងតំបន់។

Khoa-Ngoai-ngu-6

លោកបណ្ឌិត Huynh Ngoc Tai តំណាងសិក្ខាកាមថ្លែងសុន្ទរកថាបញ្ចប់វគ្គហ្វឹកហ្វឺន

ជាមួយនឹងបទពិសោធន៍នៃការអនុវត្តគម្រោងបណ្តុះបណ្តាលភាសាអង់គ្លេសវិជ្ជាជីវៈ​ឆ្នាំ២០២៤នៅខេត្តត្រាវិញដោយជោគជ័យ ឆ្នាំ២០២៤មហាវិទ្យាល័យភាសាបរទេសគ្រោងនឹងចាប់ផ្តើមកម្មវិធី EnglishWorks! ក្នុងខែមេសា ជាមួយនឹងស្មារតីទទួលកេរ លើកកម្ពស់គុណសម្បត្តិនៃសកម្មភាពឆ្នាំមុន និងបន្ថែមចំណុចថ្មីៗជាច្រើន ផ្តោតលើការបណ្តុះបណ្តាលភាសាអង់គ្លេសវិជ្ជាជីវៈជាមួយនឹងតម្រង់ទិស STEM ផ្តល់ឱកាសអភិវឌ្ឍជំនាញភាសា និងបំណិនថ្មីៗដែលមានប្រយោជន៍។

Khoa-Ngoai-ngu-5

គ្រូបង្រៀនទទួលបានវិញ្ញាបនប័ត្របន្ទាប់ពី៣ថ្ងៃចូលរួមវគ្គហ្វឹកហ្វឹន

Khoa-Ngoai-ngu-3

Khoa-Ngoai-ngu-8

គ្រូបង្រៀននៃមហាវិទ្យាល័យភាសាបរទេសបានចូលរួមសកម្មភាពដោះដូរ និងថតរូបអនុស្សាវរីយ៍ជាមួយអ្នកជំនាញ

អាចនិយាយបានថា នេះជាកម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេសដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនដល់សហគមន៍។ មហាវិទ្យាល័យភាសាបរទេសត្រូវបានជ្រើសរើសដោយអង្គភាពគ្រប់គ្រងគម្រោងជាដៃគូអនុវត្ត។ ប្រការនេះបានបញ្ជាក់ពីកេរ្តិ៍ឈ្មោះ គុណភាពបណ្តុះបណ្តាល និងសមត្ថភាពសហប្រតិបត្តិការអន្តរជាតិរួមរបស់សាកលវិទ្យាល័យត្រាវិញ ជាពិសេសគឺមហាវិទ្យាល័យភាសាបរទេស សាលាភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ដែលបាន និងកំពុងរីកចម្រើនយ៉ាងខ្លាំង។

អត្ថបទដោយ៖ Cam Tu

រូបថត៖ SEAMEO RETRAC

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ហ្វឹកហ្វឺនអនុវត្តគម្រោងភាសាអង់គ្លេសតម្រែតម្រង់ទិសវិជ្ជាជីវៈ - EnglishWorks ឆ្នាំ២០២៤