ខួបអនុស្សាវរីយ៍១០ឆ្នាំបណ្តុះបណ្តាលមុខជំនាញទន្តវទនសាស្ត្រ

 (TVU) - នៅថ្ងៃទី ១៥ ខែមីនា មហាវិទ្យាល័យទន្តវទនសាស្ត្រចំណុះសាលាវេជ្ជសាស្ត្រ-ឱសថសាស្រ្ត (សាកលវិទ្យាល័យត្រាវិញ) បានចាត់តាំងខួបអនុស្សាវរីយ៍១០ឆ្នាំ បង្កើតមុខ​ជំនាញ​ទន្តវទនសាស្រ្ត។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកវិទ្យាសាស្ត្រថ្នាក់ដឹកនាំមន្ទីរពេទ្យនានាទាំងក្នុងនិងក្រៅខេត្ត ថ្នាក់ដឹកនាំសាកលវិទ្យាល័យត្រាវិញ ព្រមជាមួយនឹងនិស្សិត អតីតនិស្សិត និងគ្រូឧទ្ទេសចូលរួមផងដែរ។

3-1

មហាវិទ្យាល័យទន្តវទនសាស្រ្តចំណុះសាលាវេជ្ជសាស្ត្រ - ឱសថសាស្រ្ត (សាកលវិទ្យាល័យត្រាវិញ) ដែលពីមុនជាដេប៉ាតឺម៉ង់ទន្តវទនសាស្រ្តចំណុះមហាវិទ្យាល័យវេជ្ជសាស្ត្រ - ឱសថសាស្រ្ត នៃសាកលវិទ្យាល័យត្រាវិញ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ជាមួយនឹងភារកិច្ចលើកកម្ពស់សុខភាពមាត់ធ្មេញរបស់សហគមន៍ ឆ្លងតាមរយៈការលើកកម្ពស់គុណភាពបណ្តុះបណ្តាល ជំរុញការ​ស្រាវជ្រាវវិទ្យាសាស្ត្រ និងផ្ទេរជូនបច្ចេកវិទ្យា។ ក្រោយពីជាង១០ឆ្នាំកកើត និងអភិវឌ្ឍន៍ មហាវិទ្យាល័យទន្តវទនសាស្ត្របានខិតខំដោយឥតឈប់ឈរក្នុងការបណ្តុះបណ្តាលវេជ្ជបណ្ឌិត​ទន្តពេទ្យជំនាន់ក្រោយប្រកបដោយគុណភាព រួមចំណែកក្នុងការថែទាំសុខភាពមាត់ធ្មេញដល់សហគមន៍ និងលើកកម្ពស់គុណភាពការរស់នៅរបស់ប្រជាជន។

បច្ចុប្បន្ន មុខជំនាញ​ទន្តវទនសាស្ត្រ មានពីរកម្រិតបណ្តុះបណ្តាល រួមមាន៖ វេជ្ជបណ្ឌិតទន្តវទនសាស្រ្ត និងវេជ្ជបណ្ឌិតឯកទេសកម្រិត​ I ទន្តវទនសាស្ត្រ។ ផ្នែកទន្តវទនសាស្ត្ររបស់សាកលវិទ្យាល័យត្រាវិញ បានការ​ទទួល​ស្គាល់​គុណភាពអប់រំស្រប​តាម​ស្តង់​ដារ​របស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។ គិតមកទល់ពេលនេះ មាននិស្សិតជាង២៣០នាក់ បានបញ្ចប់ការសិក្សា និងបានធ្វើការនៅតាមមន្ទីរពេទ្យ និងគ្រឹះស្ថានឯកជនក្នុងវិស័យទន្តវទនសាស្រ្តជាដើម។

3-2

លោកវេជ្ជបណ្ឌិតឯកទេសកម្រិត​ II Nguyen Doan Hoai នាយករងសាលាវេជ្ជសាស្ត្រ និងឱសថសាស្រ្ត ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យទន្តវទនសាស្ត្រ ឱ្យដឹងថា មុខជំនាញ​ទន្តវទនសាស្ត្រ កម្រិតបរិញ្ញាបត្របណ្តុះបណ្តាលរយៈពេល៦ឆ្នាំ។ និស្សិតត្រូវបានបណ្តុះបណ្តាលពីមុខវិជ្ជាទូទៅ មូលដ្ឋានគ្រឹះ រហូតដល់មុខវិជ្ជាជំនាញផ្នែកទន្តវទនសាស្ត្រ។ ទន្ទឹមនឹងនោះ និស្សិតបានត្រាប់តាមគ្លីនិក មុនគ្លីនិក និងអនុវត្តផ្ទាល់លើអ្នកជំងឺមុនពេលបញ្ចប់ការសិក្សា។

ក្នុងអំឡុងពេល​១០ឆ្នាំកកើត និងអភិវឌ្ឍន៍ មុខជំនាញ​ទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យត្រាវិញ តែងទទួលបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំមជ្ឈិម ភូមិភាគ ដៃគូ មាតាបិតាសិស្ស និស្សិត សិក្ខាកាមបានជឿទុកចិត្ត និងជ្រើសរើសសាកលវិទ្យាល័យត្រាវិញជាកន្លែងសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍ ក៏ដូចជារួមដំណើររបស់សាស្រ្តាចារ្យ បណ្ឌិត វេជ្ជបណ្ឌិតផ្នែកទន្តវទនសាស្រ្ត ព្រមជាមួយនឹងអ្នកឧបត្ថម្ភ និងសហគមន៍ជាដើម។

ពេលខាងមុខ មហាវិទ្យាល័យនឹងយកចិត្តទុកដាក់លើកកម្ពស់គុណភាពបណ្តុះបណ្តាល បង្កើនវិនិយោគលើមូលដ្ឋានសម្ភារៈ និងឧបករណ៍សម្រាប់បង្ហាត់បង្រៀន ស្រាវជ្រាវវិទ្យាសាស្ត្រ បន្តធ្វើបច្ចុប្បន្នភាពនូវវិទ្យាសាស្ត្រជីវសាស្ត្រជឿនលឿន ជំរុញបម្រើសហគមន៍ ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាគុណភាពបណ្តុះបណ្តាល សំដៅកសាងមហាវិទ្យាល័យទន្តវទនសាស្រ្តកាន់តែធំមាំមួន និងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

3-3

ក្នុងឱកាសនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ និងបុគ្គលិកជំនាន់មុន ដែលបានណែនាំ បង្កលក្ខណៈសម្រាប់មហាវិទ្យាល័យទន្តវទនសាស្ត្រអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ សាកលវិទ្យាធិការសង្ឃឹមថា នាពេលខាងមុខ មហាវិទ្យាល័យទន្តវទនសាស្រ្តនិយាយដោយឡែក និងសាលាវេជ្ជសាស្រ្ត-ឱសថសាស្រ្តនិយាយរួម នឹងបន្តលើកកម្ពស់គុណភាពបណ្តុះបណ្តាល ជំរុញស្រាវជ្រាវវិទ្យាសាស្ត្រ និងសមាហរណកម្មអន្តរជាតិ។

3-4

លោកសាស្ត្រាចារ្យ បណ្ឌិត Ta Van Tram នាយកសាលាវេជ្ជសាស្ត្រ និងឱសថសាស្រ្ត មានប្រសាសន៍៖ ភារកិច្ចជាក់ស្តែងរបស់សាលាវេជ្ជសាស្ត្រ និងឱសថសាស្រ្តនាពេលខាងមុខ គឺរក្សា និងអភិវឌ្ឍ ពង្រីកវិសាលភាពបណ្តុះបណ្តាល ជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ ទន្ទឹមនឹងនោះ ឆ្ពោះទៅកាន់សមាហរណកម្មអន្តរជាតិ និងអភិវឌ្ឍន៍ ម្ចាស់ការ និងសហការជាមួយនឹងគ្រឹះស្ថានបណ្តុះបណ្តាលកម្មាភិបាលពេទ្យ យកប្រសិទ្ធភាពជារង្វាស់ លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីដល់កម្មាភិបាលពេទ្យ កសាងបរិយាកាសវប្បធម៌ដើម្បីធ្វើការ និងរួមចំណែកជាដើម។

3-5

3-6

នៅក្នុងសង្វាក់សកម្មភាពអនុស្សាវរីយ៍១០ឆ្នាំ បង្កើតមុខជំនាញទន្តវទនសាស្រ្ត ប្រព្រឹត្តឡើងដោយមានខ្លឹមសារជាច្រើនដូចជា សន្និសីទ សិក្ខាសាលាវិទ្យាសាស្ត្រស្តីពីវិស័យទន្តសាស្ត្រ បង្ហាញផលិតផលរបស់អាជីវកម្ម និងខួបអនុស្សាវរីយ៍ឆ្នាំបង្កើតផ្នែកទន្តវទនសាស្ត្រ៕

3-7

3-8

3-9

3-10

3-11

អត្ថបទដោយ៖ Minh Phuong – Quang Vinh
ប្រែសម្រួល​ដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ខួបអនុស្សាវរីយ៍១០ឆ្នាំបណ្តុះបណ្តាលមុខជំនាញទន្តវទនសាស្ត្រ