ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការកម្មវិធីបណ្តុះបណ្តាលមុខជំនាញច្បាប់

TVU - នៅថ្ងៃទី ២៦ ខែមិនា ឆ្នាំ ២០២៤ សាកលវិទ្យាល័យត្រាវិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយស្ថាប័ន សហគ្រាសចំនួន ៩ ក្នុងកម្មវិធីបណ្តុះបណ្តាលមុខជំនាញច្បាប់ កម្រិតបរិញ្ញាបត្របែប​ពេញម៉ោង​តាមទម្រង់ Co-op

IMG 2256

អញ្ជើញចូលរួមកម្មវិធី​មាន៖ លោក Nguyen Huy Cuong ប្រធានការិយាល័យសារការី Nguyen Huy Cuong; លោក Tram Phu Loi - នាយកក្រុមហ៊ុនចំកាត់ Thanh Loi; លោក Phan Thanh Muon ប្រធានការិយាល័យអាជ្ញាសាលាក្តី Phan Muon; លោក Pham Thanh Phong ប្រធានមជ្ឈមណ្ឌលជំនួយផ្នែកច្បាប់របស់រដ្ឋខេត្តត្រាវិញ; លោក Phan Nhu Nguyen ប្រធានតុលាការប្រជាជនក្រុងវីថាញ់ ខេត្តហូវយ៉ាង; លោក Dang Van Chung ប្រធានគណៈមេធាវីខេត្តត្រាវិញ; លោក Cao Thanh Son ប្រធានមន្ទីរយុត្តិធម៌ខេត្តអាងយ៉ាង; លោក Nguyen Dang Tran Phu នាយកធនាគារភាគហ៊ុនពាណិជ្ជកម្មដែនសមុទ្រវៀតណាម - សាខាដុងថាប; លោក Phan Thien Chien ប្រធានការិយាល័យដោះដូរធនាគារភាគហ៊ុនពាណិជ្ជកម្មដែនសមុទ្រវៀតណាមប្រចាំនៅឡាយវុង; លោក Le Minh Tri នាយកផ្នែកទំនាក់ទំនងអតិថិជនអាទិភាព - សាខាដុងថាប។

ទទួលស្វាគមន៍គណៈប្រតិភូ មាន៖ លោកសាស្រ្តាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ; អនុបណ្ឌិត To Hoang Tuan អនុប្រធានការិយាល័យបណ្តុះបណ្តាល; អនុបណ្ឌិត Nguyen Phi Cong នាយកមជ្ឈមណ្ឌលសេវាកម្មការងារ; បណ្ឌិត Duong Thi Bich Ngoc នាយករងមជ្ឈមណ្ឌលឯកសារ - អភិវឌ្ឍន៍ការបង្រៀននិងរៀន; បណ្ឌិត Huynh Thi Truc Linh នាយករងមហាវិទ្យាល័យ​សេដ្ឋកិច្ចនិង​នីតិសាស្ត្រ និងតំណាងថ្នាក់ដឹកនាំនៃអង្គភាពមួយចំនួនទៀត។


IMG 2133

ក្នុងពិធីនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរង មានប្រសាសន៍៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងបើកឱកាសអភិវឌ្ឍន៍ច្រើនដល់ភាគីទាំងពីរ បង្កើតតុល្យភាពរវាងពេលវេលាសិក្សាទ្រឹស្តីនៅសាកលវិទ្យាល័យ និងពេលវេលាអនុវត្តជាក់ស្តែងនៅតាមសម្ព័ន្ធ សហគ្រាសមុនពេលបញ្ចប់ការសិក្សា បង្កលក្ខណៈសម្រាប់និស្សិតមានឱកាសផ្សារភ្ជាប់​ទៅ​នឹងភាពជាក់ស្តែងកាន់តែច្រើនជាងទៀត នៅពេលនិស្សិតបានបណ្តុះបណ្តាលតាមទម្រង់ Co-op

តាមរយៈខ្លឹមសារដែល​បាន​ចុះហត្ថលេខា សាកលវិទ្យាល័យត្រាវិញ ព្រមជាមួយនឹងស្ថាប័ន សហគ្រាសចង់បង្កលក្ខណៈសម្រាប់និស្សិតដោះដូរចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងតាមរយៈកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងហ្វឹកហ្វឺនពីទ្រឹស្តីរហូតដល់អនុវត្តរវាងសាលា និងនិយោជក។ ទន្ទឹមនឹងនោះ សាលាបានចងសម្ព័ន្ធជាមួយនឹងសហគ្រាសជំនួយ​អាហារូបករណ៍​ដល់​និស្សិត អភិវឌ្ឍ​ប្រភពធនធានមនុស្ស និង​អនុវត្ត​ការងារ​សារគមនាគមន៍ដល់ស្ថាប័ន សហគ្រាស ហើយ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​និស្សិត​បាន​ឧទ្ទេសនាម​ឱកាស​ការងារ​ទៀតផង៕

IMG 2257

លោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (MOU) ជាមួយសហគ្រាស។

អត្ថបទដោយ៖ Cam Sac – Quoc Vinh

ប្រែ​សម្រួលដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការកម្មវិធីបណ្តុះបណ្តាលមុខជំនាញច្បាប់