គណៈប្រតិភូសាកលវិទ្យាល័យ Central Philippine University ចូលរួមក្នុងការផ្លាស់ប្តូរគ្រូបង្រៀន និងកម្មវិធីបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យត្រាវិញ

TVU- ទទួលពីការអញ្ជើញរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូនៃសាកលវិទ្យាល័យ Central Philippine (CPU) នឹងមក​ទស្សនកិច្ចនៅ​សាកលវិទ្យាល័យត្រាវិញ (TVU) ស្ដីអំពីកម្មវិធីផ្លាស់ប្តូរគ្រូបង្រៀន និងចុះកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រ។

1-01

 

សាកលវិទ្យាល័យ Central Philippines (CPU)

ក្នុងដំណើរទស្សនកិច្ចទៅកាន់ TVU លើកនេះ លោកបណ្ឌិត Ernest Howard Dagohoy សាកលវិទ្យាធិការ CPU ជាប្រធានគណៈប្រតិភូ អមដោយថ្នាក់ដឹកនាំ CPU និងថ្នាក់ដឹកនាំអង្គភាពនានាចំណុះ​សាលា រួមមាន​លោកបណ្ឌិត Irving Domingo Rio - សាកលវិទ្យាធិការរងទទួលបន្ទុកផ្នែកបណ្ដុះ​បណ្ដាល។ លោកបណ្ឌិត Evelyn Grace Ayson នាយកស្តីទីនៃមជ្ឈមណ្ឌលស្រាវជ្រាវ អ្នកគ្រូ Janet Jaco - នាយកសាលាបឋមសិក្សា CPU អ្នក​គ្រូ Remedios Alog គ្រូបង្រៀនសាលាបឋមសិក្សា CPU អ្នក​គ្រូ​ Charlett Dianala នាយកសាលាអនុវិទ្យាល័យ CPU  អ្នកគ្រូ Lilian Rose Jabao Asesor គ្រូបង្រៀនសាលាអនុវិទ្យាល័យ CPU អ្នកគ្រូ Benjie Ne Gallinero - នាយកសាលាវិទ្យាល័យ CPU និងអ្នកគ្រូ Ella Galve គ្រូបង្រៀនសាលាវិទ្យាល័យ CPU

ក្នុងឱកាសនេះ ភាគីទាំងពីរនឹងដោះដូរ និងស្វែងយល់អំពីប្រព័ន្ធអប់រំរបស់វៀតណាម ចាប់ពីកម្រិតបឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ។ ក្រៅពីទស្សនានៅសាលា និង​ថ្នាក់រៀន គណៈប្រតិភូនឹងចូលរួមដោយផ្ទាល់ក្នុងសកម្មភាពបង្រៀនក្នុងម៉ោងរៀនក្រៅកម្មវិធីសិក្សានៅសាលាអនុវត្តគរុកោសល្យ នៃសាកលវិទ្យាល័យត្រាវិញ។

លើសពីនេះ TVU និង CPU នៅទាំងសហការអនុវត្តគម្រោងស្រាវជ្រាវមួយចំនួនទាក់ទងនឹងវិស័យអប់រំ និងជីវបច្ចេកវិទ្យា។ កិច្ចសហការនេះត្រូវបានរំពឹងថានឹងលើកកម្ពស់ការយល់ដឹងរបស់សាលាទាំងពីរអំពីការអភិវឌ្ឍកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព និងការស្រាវជ្រាវកសិកម្មប្រកបដោយភាពច្នៃប្រឌិត។ ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូ CPU នៅសាកលវិទ្យាល័យត្រាវិញបានបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងស្រាវជ្រាវវិទ្យាសាស្ត្រ រឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយនិរន្តរភាពរវាងសាលាទាំងពីរ។

សាកលវិទ្យាល័យ Central Philippine University បានបង្កើតឡើងកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ១៩៥៣ ដែលមានប្រភពពីសាលាឧត្តមសិក្សា Central Philippine College ។ បើ​គិតមក​ដល់ឆ្នាំ២០១៨ CPU គឺជាសាកលវិទ្យាល័យតែមួយគត់នៅទីក្រុង Iloilo ដែលត្រូវបានអនុវត្តយន្តការស្វ័យភាព។ CPU ក៏ទទួលបានលិខិត​បញ្ជាក់​ទទួល​ស្គាល់ស្រប​តាម​ស្តង់​ដារ​ ISO 9001:2015 បច្ចុប្បន្នត្រូវបានការវាយតម្លៃថាសាលា​ដែល​ល្អបំផុតនៅភាគខាងលិច Visayas ហើយជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតទាំង២0 នៅក្នុងប្រទេស។

អត្ថបទ​ដោយ៖ Phuong Thuy

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន គណៈប្រតិភូសាកលវិទ្យាល័យ Central Philippine University ចូលរួមក្នុងការផ្លាស់ប្តូរគ្រូបង្រៀន និងកម្មវិធីបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យត្រាវិញ