ទិវាការងារតភ្ជាប់និស្សិត និយោជិត និងសហគ្រាសជាង៣.៨០០នាក់
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 06 ឧសភា 2024
- ចុចដង៖ 117
TVU - ទិវាការងារនិស្សិតឆ្នាំ២០២៤ បានប្រព្រឹត្តឡើងចាប់តាំងពីម៉ោង៧និង៣០នាទី ដល់ម៉ោង១៧និង០០នាទីថ្ងៃទី២១ខែមេសា នៅបរិវេណបណ្ឌលទី១នៃសាកលវិទ្យាល័យត្រាវិញ។ នេះជាព្រឹត្តិការណ៍មានសារសំខាន់ប្រចាំឆ្នាំជួយឲ្យនិស្សិតនិងនិយោជិតបានគៀតជិតនឹងឱកាសការងារសមស្រប ក៍ដូចជាផ្ដល់នូវប្រភពធនធានមនុស្សបានបណ្ដុះបណ្ដាលត្រឹមត្រូវ ប្រកបដោយគុណភាព សម្រាប់សហគ្រាសក្នុងនិងក្រៅខេត្ត។
បម្រុងនឹងមាននិស្សិតជាង៩០០រូបបានបញ្ចប់ការសិក្សានៅរាល់មុខជំនាញរបស់សាលា និង អតីតនិស្សិតសាលាចូលរួមធ្វើកិច្ចសម្ភាសន៍ និងដាក់ពាក្យជម្រើសបុគ្គលិក និងនិស្សិតកំពុងសិក្សាឆ្នាំចុងក្រោយនៅសាលាជាង៣០០០រូប មកទស្សនា ដោះដូរ និងស្វែងយល់ពីឱកាសការងារនិងចូលរួមសម្ភាសសាកល្បងក្នុងទិវាការងារ។
ទិវាការងារនៅថែមទាំងបើកទូលាយឱកាសសម្រាប់និស្សិតសាលាឧត្តមសិក្សាវិជ្ជាជីវៈត្រាវិញ សាលាឧត្តមសិក្សាសុខាភិបាលត្រាវិញ និងនិយោជិតនៅក្នុងខេត្ត ព្រមទាំងសិស្សានុសិស្សនៃបណ្ដាសាលាវិទ្យាល័យក្នុងនិងក្រៅខេត្តបានមកទស្សនាកិច្ចសិក្សានិងសិស្សដែលមានតម្រូវការស្វែងរកឱកាសការងារ។
យោងតាមគណៈចាត់តាំង ទិវាការងារមានសហគ្រាសចំនួនជាង១៥ក្នុងនិងក្រៅខេត្តបានចុះឈ្មោះចូលរួមក្នុងទិវានេះនិងតម្រូវការការងារប្រមាណ២០០០កន្លែងកំពុងរង់ចាំនិស្សិត។
លោក Nguyen Phi Cong នាយកមជ្ឈមណ្ឌលសេវាកម្មការងារនៃសាកលវិទ្យាល័យត្រាវិញបានឲ្យដឹងថា៖ ទិវាការងារឆ្នាំនេះបានចាត់តាំងឡើងដោយសកម្មភាពយ៉ាងសម្បូរបែប ទាក់ទាញការចូលរួមរបស់និយោជកជាច្រើន ដែលមកពីស្ថាប័ន សហគ្រាសក្នុងនិងក្រៅប្រទេស ជាមួយនឹងការចូលរួមរបស់បេក្ខជនរាប់ពាន់នាក់។ ព្រឹត្តិការណ៍នេះ នាំមកនូវឱកាសការងារសម្រាប់និស្សិតដែលបញ្ចប់ការសិក្សាស្វែងរកបានការងារសមស្របទៅនឹងមុខជំនាញរបស់ខ្លួនកំពុងសិក្សា ជួយដល់និស្សិតៀតជិតនឹងឱកាសការងារជាច្រើន ជាកន្លែងរៀនសូត្រ លត់ដំបំណិននិងជ្រើសរើសមុខរបរសមស្របនឹងសមត្ថភាព មុខជំនាញ។
បណ្ដានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យចូលរួមទិវាការងារ ស្ថិតនៅក្នុងវិស័យកសិកម្ម វារីវប្បកម្ម វិស្វកម្មបច្ចេកវិទ្យា វប្បធម៌វិចិត្រសិល្បៈខ្មែរណាមបូ គ្រប់គ្រងភោជនីយដ្ឋានសណ្ឋាគារ ទេសចរណ៍ ជីវបច្ចេកវិទ្យា បច្ចេកទេសបរិស្ថាន គរុកោសល្យ ភាសាបរទេស គីមីសាស្រ្តអនុវត្តន៍និងបណ្ដាប្លុកមុខជំនាញខាងសេដ្ឋកិច្ច សង្គមដូចជា៖ ច្បាប់ គណនេយ្យ គ្រប់គ្រងធុរកិច្ច គ្រប់គ្រងរដ្ឋបាល។ល។ ទន្ទឹមនឹងនោះ នេះជាឱកាសសម្រាប់និស្សិតឆ្នាំចុងក្រោយ ជួយពួកគេមានការបម្រុងយ៉ាងល្អដើម្បីស្វែងរកការងារក្រោយពេលបញ្ចប់ការសិក្សា។
បណ្ដាសកម្មភាពរបស់ទិវាការងាររួមមាន៖
ចុះហត្ថលេខាសហប្រតិបត្តិការជាមួយសហគ្រាស។
ឧទ្ទេសនាមផ្ដល់ប្រឹក្សាពិគ្រោះ ជម្រើសនិយោជិត។
ផ្ដល់ពត៌មានតម្រូវការជម្រើសបុគ្គលិករបស់សហគ្រាស ជំនួយដល់និស្សិតតម្រែតម្រង់ទិសនូវវិជ្ជាជីវៈសមស្របទៅនឹងមុខជំនាញរបស់ខ្លួន។
ផ្ដល់ឱកាសឲ្យសហគ្រាសគៀតជិតនិងធ្វើការជម្រើសប្រភពធនធានមនុស្សមានគុណភាពខ្ពស់។
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យត្រាវិញនិងសហគ្រាស។
តម្រែតម្រង់ទិស ផ្ដល់ប្រឹក្សាការងារនៅបរទេសដល់និស្សិតនិងនិយោជិត។
មកកាន់ទិវាការងារ និស្សិតមានឱកាសចូលរួមបណ្ដាសកម្មភាពជំនួប ដោះដូរដោយផ្ទាល់ជាមួយតំណាងនៃបណ្ដាសហគ្រាស ដាក់ពាក្យចូលរួមជម្រើសការងារសមស្រប និងចូលរួមបណ្ដាសកម្មភាពផ្ដល់ប្រឹក្សាពិគ្រោះ តម្រែតម្រង់ទិសដែលសាលានិងសហគ្រាសសហការគ្នាចាត់តាំងឡើង។
តារាងសរុបតម្រូវការជម្រើសការងារឆ្នាំ២០២៤ - សុំមើលបន្ថែមនៅទីកន្លែងនេះ
កាលបរិច្ឆេទ និងទីកន្លែង៖
ចាប់តាំងពីម៉ោង៧:៣០ដល់ម៉ោង១៧:០០ ថ្ងៃទី២១ខែមេសាឆ្នាំ២០២៤(ថ្ងៃអាទិត្យ)
នៅបរិវេណមណ្ឌលទី១ នៃសាកលវិទ្យាល័យត្រាវិញ
សូមទាក់ទង៖
មជ្ឈមណ្ឌលសេវាកម្មការងារ នៃសាកលវិទ្យាល័យត្រាវិញ
លេខ១២៦ Nguyen Thien Thanh អនុសង្កាត់ទី៤ សង្កាត់ទី៥ ក្រុងត្រាវិញ
លោក Nguyen Phi Cong នាយកមជ្ឍមណ្ឌលសេវាកម្មការងារ - ទូរស័ព្ទលេខ៖ ០៩០៣១១៨១៤៩ - Email: អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។
អត្ថបទដោយ៖ Thanh Son
ប្រែសម្រួលដោយ៖ Son Van Dong