និស្សិតនៃសាកលវិទ្យាល័យ Southern Leyte នៃប្រទេសហ្វីលីពីន ចូលរួមកម្មវិធីផ្លាស់ប្ដូរនិស្សិតនៅសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 07 ឧសភា 2024
- ចុចដង៖ 77
TVU -កម្មវិធីផ្លាស់ប្ដូរនិស្សិតបានប្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី១៥ខែមេសា ដល់ថ្ងៃទី១៥ខែកក្កដានៅសាកលវិទ្យាល័យត្រាវិញ(TVU) ដោយមានការចូលរួមនៃនិស្សិតចំនួន៨រូបមកពីសាកលវិទ្យាល័យ Southern Leyte (SLSU)។
និស្សិតទាំង៨រូបចូលរួមកម្មវិធីផ្លាស់ប្ដូរនិស្សិត កំពុងសិក្សាថ្នាក់បរិញ្ញាគរុកោសល្យបឋមសិក្សានិងអនុវិទ្យាល័យ ផ្នែកភាសាអង់គ្លេស វិទ្យាសាស្រ្តសង្គមនិងអប់រំកាយនៅSLSU។ តាមគម្រោងការ និស្សិតចូលរួមកម្មវិធីផ្លាស់ប្ដូរ ចូលរួមបណ្ដាសកម្មភាពបង្ហាត់បង្រៀន សិក្សាស្រាវជ្រាវចំណេះដឹងនិងបម្រើសហគមន៍នៅវិទ្យាស្ថានបណ្ដុះបណ្ដាលអន្តរជាតិ មជ្ឈមណ្ឌលភាសាបរទេស និងពត៌មានវិទ្យា Victory និងសាលាវិទ្យាល័យជំនាញ Nguyen Thien Thanh។
កម្មវិធីផ្លាស់ប្ដូរនិស្សិតជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសហការជាច្រើនរវាង TVU និង SLSU និយាយដោយឡែក ក៏ដូចជាបណ្ដាសាកលវិទ្យាល័យលើពិភពលោកនិយាយរួម។ កម្មវិធីឆ្ពោះទៅរកគោលដៅជម្រុញបណ្ដាសកម្មភាពផ្លាស់ប្ដូរវប្បធម៌និងដោះដូរចំណេះដឹងតាមរយៈនោះជួយបង្កើនចំណេះដឹង បំណិនមុខជំនាញនិងពង្រីកឱកាសសិក្សារៀនសូត្រដល់អ្នកសិក្សាក្នុងសម័យសមាហរណកម្មអន្តរជាតិ។
អត្ថបទដោយ៖ Thu Nguyet
ប្រែសម្រួលដោយ៖ Son Van Dong