សាកលវិទ្យាល័យ​ត្រាវិញ​៖ សិក្ខាសាលា «សមភាពយេនឌ័រ» នៅ​ឃុំ​ហ្វាឡើយ ស្រុក​ចូវ​ថាញ់

ព្រឹក​ថ្ងៃ​ទី ១១ - ១៤ មេសា ២០១៣ គណៈ​យេនឌ័រ​និង​ជន​ជាតិ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​សហការ​នឹង​សមាគម​ឧបត្ថម្ភ​ប្រ​ពៃ​ណី​វៀត​ណាម (VHI) ចាត់​តាំង​សិក្ខាសាលា​ស្តី​អំ​ពី​ «សមភាព​យេនឌ័រ​-​ប្រ​ភព​នៃ​សុភមង្គល​» អោយ​ក្រុម​គ្រួសារ​ទាំង​ឡាយ​ចូល​រួម​កម្មវិធី​គម្រោង​ការ​ឥណទាន​នៅ​ឃុំ​ហ្វា​ឡើយ ស្រុក​ចូវ​ថាញ់​ខេត្ត​ត្រាវិញ។

taphuangioi-1 

សិក្ខាកាម​និង​អ្នក​តំ​ណាង​ថត​រូប​ជា​អនុស្សាវរីយ៍

 ខ្លឹម​សារ​នៃ​អង្គ​សិក្ខា​សាលា​រួម​មាន​​បំ​ភ្លឺ​និយមន័យ​អំពី​យេនឌ័រ និង​ច្បាប់​សមភាព​យេនឌ័រ ទប់​ស្កាត់​អំ​ពើ​ហិង្សា​​ក្នុង​គ្រួ​សារ ចំ​ណង​សហការ​រវាង​គ្រួ​សារ​និង​ឥទ្ធិពល​នៃ​ការ​អភិវឌ្ឍ​សតិអារម្មណ៍​របស់​យុវជន។ អង្គ​សិក្ខាសាលា​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ប្រ​តិកម្ម​ល្អ​ពី​បណ្តាសំ​ណាក់​ប្រ​ជា​ជន​នៅ​​មូល​ដ្ឋាន។​

មាន​ប្រ​សាសន៍​នៅ​អង្គ​សិក្ខាសាលា លោក​អនុបណ្ឌិត ថាច់​ហ្វិញ​ធី​ធូ​ទ្រាង អនុប្រ​ធាន​​គណៈ​យេនឌ័រ​និង​ជន​ជាតិ​​សង្ឃឹមថា ​អង្គ​សិក្ខា​សាលា​នឹងប្រ​ព្រឹត្ត​ទៅ​បាន​ជោគ​ជ័យ​​ផ្តល់​នូវ​​ព័ត៌មាន​ដ៏​មាន​ប្រ​យោជន៍​អំ​ពី​យេនឌ័រ​ កាត់​បន្ថ័យ​នូវ​អំ​ពើ​អហិង្សា​ក្នុង​គ្រួ​សារ ទទួល​បន្ទុក​ខុស​ត្រូវ​ក្នុង​គ្រួ​សារ​ស្មើភាព​គ្នា ដើម្បី​ស្ត្រី​ភេទ​មាន​ឱកាស​សិក្សា​ អភិវឌ្ឍ​បុព្វហេតុ​ជីវិត​ និង​ទំនុក​បំរុង​សេដ្ឋកិច្ច​គ្រួ​សារ ចិញ្ចឹម​កូន​ល្អ​ប្រ​សើរ​​ជាង​ដើម្បី​ក្លាយ​ជា​គ្រួ​សារ​មួយ​មាន​សុភមង្គល​ កសាង​ជីវភាព​ថ្លៃ​ថ្នូ​ក្នុង​សង្គម។

 taphuangioi-2

សិក្ខាកាម​កំពុង​ស្វែង​យល់​ចំ​ណេះ​ដឹង​យេនឌ័រ 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​៖ សិក្ខាសាលា «សមភាពយេនឌ័រ» នៅ​ឃុំ​ហ្វាឡើយ ស្រុក​ចូវ​ថាញ់