ពិធី​ជួប​ជុំ​អំណរ​​បុណ្យ​សែន​ដូន​ឆ្នាំ​២០១៥

(TVU) – ថ្ងៃទី​ ៩ តុលា ២០១៥ នៅ​ទី​ស្នាក់​ការ​កណ្តាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ សហជីព​សាកលវិទ្យាល័យ​ត្រាវិញ​បាន​រៀប​ចំ​ពិធី​ជួប​ជុំ​អំ​ណរ​បុណ្យ​សែន​ដូន​តា​ឆ្នាំ ២០១៥។

Rô-bam-ken

គ្រូ​បង្រៀន​ បុគ្គលិក សិស្ស និស្សិត​ និង​អ្នក​ឯកទេសអន្តរជាតិ​ជិត ២០០​រូប​ ​កំ​ពុង​សិក្សា​និង​ស្រាវ​ជ្រាវ​នៅ​ទី​នេះ​អញ្ជើញ​ចូល​រួម។ លោក​ស្រី ថាច់ ធី​ យ៉ឹន សាកលវិទ្យាធិការរី​រង​អញ្ជើញ​ចូល​រួម​មាន​ប្រ​សាសន៍​ជូន​ពរ​និង​បើក​កម្មវិធី។

ជា​មួយ​បរិយាកាស​រីក​រាយ​នៃ​រដូវ​អំណរ​បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ លោក​ស្រី​ ថាច់ ធី យ៉ឹន បាន​ជូន​ពរ​ជ័យ​ដល់​បណ្តា​បុគ្គលិក គ្រូ​បង្រៀន សិស្ស​ និស្សិត​ទាំង​ឡាយ​ជួប​ប្រ​ទះ​តែ​សេច​ក្រី​សុខ​ ចំ​រើន និង​សុភមង្គល​គ្រប់​ពេល​វេលា។

ជា​រៀង​រាល់​ឆ្នាំ​ នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ គណកម្មការ​សាកលវិទ្យាល័យ​ត្រាវិញ​​តែង​យក​ចិត្ត​ទុក​ដាក់​ និង​ចង្អុល​ការ​ដល់​អង្គ​ភាព​មួយ​ចំ​នួន​រៀប​ចំ​សកម្មភាព​ដូច​ជា​រាត្រី​សិល្បៈ ពិធី​ជួប​ជុំ ល្បាញប្រជា​ប្រិយ​បង្កើត​បាន​ទីលាន​ដោះ​ដូរ​មាន​ប្រ​យោជន៍ រិត​ចំ​ណង​សាមគ្គី​រវាង​​​ថ្នាក់​ដឹក​នាំ​ គ្រូ​បង្រៀន​ និង​សិស្ស​រួម​គ្នា។

មុន​នោះ​ សកម្មភាព​ដោះ​ដូរ​សិល្បៈ ជួប​ជុំ​លេង​ល្បាញ​ប្រជា​ប្រិយ​បាន​សម្ពន្ធ​យុវជន​មហាវិទ្យាល័យ​ភាសា វប្បធម៌​ វិចិត្រ​សិល្ប​ខ្មែរ​ណាម​បូ និង​គណគ្រប់​គ្រង​អន្តេវាសិក​រៀប​ចំ​ និង​ទាក់​ទាញ​ប្អូនៗ​សិស្ស​ និស្សិត​ចូល​រួម​កុះ​ករ។

នៅ​ឱកាស​នេះ​ ថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​អញ្ជើញ​លោក​​គ្រូ អ្នក​គ្រូ បុគ្គលិក សិស្ស និស្សិត​កម្ពុជា និង​អ្នក​ឯកទេស​បរទេស​ទាំង​ឡាយ​ ​ពិសារ​បាយ​រួម​គ្នា។

 

rom-kel-moni-mekla

 

toan-canh

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធី​ជួប​ជុំ​អំណរ​​បុណ្យ​សែន​ដូន​ឆ្នាំ​២០១៥