អង្គ​សន្និបាត​បូក​សរុបនៃ​សហការ​អប់រំ​រវាង​វៀតណាម​ និង​កម្ពុជា​តំ​ណាក់​កាល​២០១១ - ២០១៥

 (TVU) – ថ្ងៃទី​ ៣០ តុលា ២០១៥, ក្រ​សួងអប់រំ​ និង​បណ្តុះ​បណ្តាល​ បាន​រៀប​ចំអង្គ​សន្និបាតបូក​សរុបនស​សហការ​អប់រំ​រវាង​វៀត​ណាម​និង​កម្ពុជាតំ​ណាក់​កាល​២០១១-២០១៥ ធ្វើ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។ សាស្ត្រាចារ្យ​ បណ្ឌិត​ ប៊ូយ វ៉ាន់ គ្ហា អនុរដ្ឋមន្ត្រី​នៃ​ក្រ​សួង​អប់រំនិង​បណ្តុះ​បណ្តាល​អញ្ជើញ​ចូល​រួម​និង​​ប្រ​ធាន​នៃ​អង្គ​ប្រ​ជុំ។

GS.TSKH-Bui-Van-Ga

អង្គ​សន្និបាត​រួម​មាន​អ្នក​តំ​ណាង​មក​ពី​បណ្តា​ក្រ​សួង​រដ្ឋ​មជ្ឈិម​តំ​ណាង​អង្គ​ភាព​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំ​ដែន និង​បណ្តា​វិទ្យាស្ថាន សាកលវិទ្យាល័យ​ នានា​ដែល​មាន​និស្សិត​កម្ពុជា​មក​សិក្សា។

អង្គសន្និបាតផ្តោត​វាយ​តម្លៃ​លទ្ធផល​ទទួល​បាន​ក្នុង​តំ​ណាក់​កាល ២០១១ - ២០១៥ និង​ស្វែង​រក​នូវ​វិធានការ​ដើម្បី​លើក​កម្ពស់​គុណ​ភាព​បង្ហាត់​បង្រៀន​ និង​គ្រប់​គ្រង​និស្សិត​មក​ពី​កម្ពុជា​ ជំរុញ​ចំ​ណង​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​វៀតណាម​លើ​វិស័យ​អប់រំ​នៅ​តំ​ណាក់​កាល់​បន្ត​ទៀត។

​ toan-canh-hoi-nghi

សាស្ត្រាចារ្យ​ បណ្ឌិត ប៊ូយ វ៉ាន់ គ្ហា ថ្ងែង​ថា៖ «ក្រង​សួង​អប់រំ​ និង​បណ្តុះ​បណ្តាល​បាន​ពង្រាយ​អនុវត្ត​ត្រឹម​ត្រូវ​នូវ​គោល​ការណ៍​បាន​ចុះ​ហត្ថលេខា​ជា​មួយ​កម្ពុជា។ កិច្ច​ការ​គ្រប់​គ្រង​និស្សិតកម្ពុជា​ក្នុង​គ្រឹះ​ស្ថាន​សិក្សា​បាន​អនុវត្ត​ល្អ​ មាន​ទំ​នុក​ចិត្ត​ខ្ពស់។ លើ​មូល​ដ្ឋាន​ចង្អុល​ការ​ពី​ក្រសួង​អប់រំ​ បណ្តា​សាកលវិទ្យាល័យ​​មាន​មនសិការនិង​ភារកិច្ច​ខ្ពស់​ក្នុង​កិច្ច​ការបណ្តុះ​បណ្តាល​និស្សិត​កម្ពុជា​មាន​គុណ​ភាព។»

ក្រៅ​ពីរបៀប​សហការ​​តាម​ប្រវេណី យើង​ខ្ញុំ​ស្វាគមន៍​និង​លើក​ទឹក​ចិត្ត​ចំ​ពោះ​របៀប​សហការ​បណ្តុះ​បណ្តាល​តាម​កិច្ច​សន្យា​ ឯក​ជន ដោះ​ដូរ​រវាង​សាកលវិទ្យាល័យ​នៃ​ប្រទេស​ទាំង​ពីរ។សាស្ត្រាចារ្យ​ បណ្ឌិត ប៊ូយ វ៉ាន់ គ្ហា គួស​បញ្ជាក់​ដូច្នោះ។

លោក​ ផាម​ ជិ កឿង អនុនាយក​ដ្ឋាន​អប់រំ​ ថ្លែង​ថា គិត​មក​ដល់​ពេល​នេះ​ និស្សិត​កម្ពុជាកំ​ពុង​សិក្សា​នៅ​វៀតណាម​ចំ​នួ​ន​ជិត ៣.000 រូប។ និស្សិត​មក​រៀន​ក្រោយ​បរិញ្ញា​បត្រ​មាន​អត្រា ២០-២៥% ភាគ​ច្រើន​គឺ​មុខ​ជំ​នាញ ពេទ្រ កសិកម្ម សេដ្ឋកិច្ច បច្ចេកវិទ្យា ក្នុង​នោះមុខ​ជំ​នាញ​ពេទ្រ​និង​ឱសថ​មាន​អត្រា​៤៧%។

ចំ​ពោះ​​កិច្ច​សហការ​ដោះ​ដូរ​​និស្សិត​មក​ពី​កម្ពុជា សាកលវិទ្យាល័យ​ត្រាវិញ​ចាប់​ផ្តើម​ចុះ​អនុស្សរណ​ជាមុន​ដំ​បូង​នៅ​ឆ្នាំ​២០១១ ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

ឆ្នាំ២០១១ ដល់ឆ្នាំ​២០១៥​ សាកលវិទ្យាល័យ​ត្រាវិញ​បាន​ជូន​គណប្រតិភូ​ទៅ​ទស្សនកិច្ច​និង​ធ្វើ​ការ​នៅ​កម្ពុជា​ចំ​នួន​ ២០ ដង។ ទន្ទឹម​នឹង​នោះ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​នាំ​និស្សិត​ទៅ​កម្ពុជា​សិក្សា​តាម​កិច្ច​ព្រម​ព្រៀង​ និង​សាកលវិទ្យាល័យ​ត្រាវិញ​ក៏ទទួល​និស្សិត​មក​សិក្សា​នៅ​ទី​នេះពី​ឆ្នាំ ២០១២។

អ្នក​តំ​ណាង​ចូល​រួមអង្គ​សន្និបាត​​បាន​ចែក​រំ​ឡែក​ ដោះ​ដូរ​មតិ​ជាក់​ស្តែង​នៃ​កិច្ចសហប្រតិបត្តិការ​អប់រំ​រវាង​វៀត​ណាម​និង​កម្ពុជា​តំ​ណាក់​កាល​ ២០១៦ - ២០២០ ដើម្បី​ជំ​រុញ​អភិវឌ្ឍ​ចំ​ណាង​សហការ​បណ្តុះ​បណ្តាល​និស្សិត​កម្ពុជា​នៃ​អភិវឌ្ឍ​រួម​នៃ​ប្រ​ទេស​ទាំង​ពីរ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អង្គ​សន្និបាត​បូក​សរុបនៃ​សហការ​អប់រំ​រវាង​វៀតណាម​ និង​កម្ពុជា​តំ​ណាក់​កាល​២០១១ - ២០១៥