​អង្គ​សន្និបាត«លើក​កម្ពស់​គុណ​ភាពអប់រំ​និង​បណ្តុះ​បណ្តាល​ឆ្លង​តាមការ​បង្ហាត់​បង្រៀន​និង​រៀន​ភាសា​ជាតិ​ខ្លួន​នៅ​បណ្តា​ខេត្ត​ទន្លេ​គឺវ​ឡុង»

 

(TVU) – ព្រឹក​ថ្ងៃ​ទី​ ៤ វិច្ឆិកា ២០១៥ អង្គ​សន្និបាត «លើក​កម្ពស់​គុណ​ភាពអប់រំ​និង​បណ្តុះ​បណ្តាល​ឆ្លង​តាមការ​បង្ហាត់​បង្រៀន​និង​រៀន​ភាសា​​​ជាតិ​ខ្លួននៅ​បណ្តា​ខេត្ត​វាល​រាប​ទន្លេ​គឺវ​ឡុង​»​បាន​បើក​អង្គ​ប្រ​ជុំ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។ លោក​ស្រី ទ្រីវ ធី ណាយ អនុប្រ​ធានក្រុម​ប្រឹក្សា​ជាតិ​នៃ​រដ្ឋ​សភាធ្វើ​ជា​ប្រ​ធាននៃ​​អង្គ​ប្រ​ជុំ។

 

ចូល​រួម​អង្គ​សន្និបាត​មាន​អ្នក​តំ​ណាង​ជាង ៧០ រូប មក​ពី​បណ្តា​ក្រ​សួង​ នាយក​ដ្ឋាន​អប់រំ​ជាតិ សមាគម​ព្រះ​សង្ឃ​ស្នេហា​ជាតិ​ខេត្ត​ត្រាវិញ អ្នក​ឯកទេស​នៃ​អង្គ​ការ​ UNICEF, គណចង្អុល​ការ​តៃ​ណាម​បូ គណកម្មការ​ប្រជាជនខេត្ត​ត្រាវិញ និង​បណ្តា​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​នៅ​បណ្តា​ខេត្ត​វាល​រាប​ទន្លេ​គឺវ​ឡុង។

 

អង្គ​សន្និបាត​ តម្រូវ​​ពិភាក្សា​ និង​​ដោះ​ដូរ​យោ​បល​​សំ​ខាន់ៗ​ជាច្រើន​ ផ្នោត​ទៅ​លើ​កិច្ច​ការ​គ្រប់​គ្រង ចង្អុល​ការ និង​លទ្ធផល​នៃ​ការ​បង្ហាត់​បង្រៀន​និង​រៀន​ភាសា​ជន​ជាតិ​ខ្លួន​នៅ​ ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ក្នុង​នោះ​សាកលវិទ្យាល័យ​ត្រាវិញ​មាន​បទ​អន្តរាគមន៍​ក្នុង​អង្គ​សន្និបាត​បញ្ជា់​​នូវ​តួ​នាទី​នៃ​ការ​អនុវត្ត​ភារកិច្ច​បណ្តុះ​បណ្តាល​ សហការបណ្តុះ​បណ្តាល​​លាត់​ដំ​គ្រួ​បង្រៀន​ភាសា​ខ្មែរ​ និង​វប្បធម៌​ខ្មែរ​ នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ ក៏​ដូច​បទ​អន្តរាគមន៍​នានា​បាន​លើក​ឡើង​នូវ​ចំ​ណុច​អវិជ្ជមាន​ ការ​ដំ​ណោះ​ស្រាយ​​ គោលនយោបាយអប់រំ​ចំពោះ​ភាសាជន​​​ជាតិភាគ​តិច​​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

 

អង្គ​សន្និបាតនេះ​​ មាន​បទ​អន្តរាគមន៍ ១៦ អត្ថបទ ក្នុង​នោះ​ ៦ អត្ថបទរបស់​អ្នក​ឯក​ទេស​នៃ​អង្គ​ការ​ UNICEF, ៥ អត្ថបទ​ របស់​​ថ្នាក់​មជ្ឈិម​​ ៤​ អត្ថបទ របស់​មន្ទីរ​សិក្សា​អប់រំ​នៅ​មូល​ដ្ឋាន និង​ ០១ អត្ថបទ​របស់​សមាគមន៍​ព្រះ​សង្ឃ​ស្នេហា​ជាតិ​ខេត្ត​ត្រាវិញ។

 

មាន​ប្រសាសន៍​បើក​អង្គ​សន្និបាត លោក​ស្រី ទ្រីវ ធី ណាយ គួស​បញ្ជាក់​ថា៖ ភាសា​នៃ​បណ្តា​ជន​ជាតិ​វៀត​ណាម​បាន​ទទួល​ស្គាល់​ពេញ​តួ​នាទី​ស្រប់​ច្បាប់​។ អភិរក្ស អភិវឌ្ឍ​ន៍ ភាសា​ជនជាតិ​ភាគ​តិច​​នៅ​វៀត​ណាម​គឺ​អភិរក្ស និង​អភិវឌ្ឍន៍​ខឿន​វប្បធម៌​ និង​ជន​ជាតិ​វៀត​ណាម។

 

អំពីវិធាន​ការ​លើក​កម្ពស់​គុណ​ភាព​សិក្សា​អក្សសាស្ត្រ​សម្រាប់​ជន​ជាតិ​ភាគ​តិច លោក​ស្រី ទ្រី​វ​ ធី ណាយ ថ្លែង​ថា៖ កម្មវិធី​អប់រំ​ពីរ​ភាសា​លើ​មូល​ដ្ឋាន​ភាសា​ជាតិ​ខ្លួន​បាន​និង​កំពុង​ជា​ដំ​ណោះ​ស្រាយ​យ៉ាង​សកម្ម​និង​មាន​ប្រ​សិទ្ធភាព​ក្នុង​ការ​លើក​កម្ពស់គុណ​ភាព ​​សិក្សា​របស់​​សិស្សសាកល​វិទ្យាល័យ​​​អន្តេវាសិក ​ដោយ​គម្រោងការ​​ អប់រំ​សម្រាប់​កុមារ ​នៃ​អង្គការ​UNICEF ឧបត្ថម្ភ និង​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ខេត្ត​ ឡាវ​កាយ យ៉ា ឡាយ និង ​ត្រាវិញ។

 

លោក ថាច់ ថ្លៃ នាយក​រង​នៃ​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ត្រាវិញ ថ្លែង​ថា៖​ កម្មវិធី​អប់រំ​ពីរ​ភាសា​លើ​មូល​ដ្ឋាន​ភាសា​ជាតិ​ខ្លួន​នៃ​ខេត្ត​ត្រាវិញ​បាន​អនុវត្ត​ចាប់​តាំង​ពីឆ្នាំ​២០០៩ និង​អនុវត្ត​សាក​ល្បង​នៅ​ស្រុក​ថ្កូវ និង​ស្រុក​ កូវ ង៉ាង​ ឃើញ​ថា​​គុណ​ភាព​សិក្សា​នៅ​បណ្តា​ឆ្នាំ​កន្លង​ទទួល​បាន​១០០% សិស្សជាប់​​ថ្នាក់​ទាំងអស់។

 

ព្រះ​ឧបជ្ឈា ថាច់​ សុខ​ សាន្ត​ អនុប្រធានសមាគមពុទ្ធសាសនា​វៀតណាម​ គួស​បញ្ជាក់​ថា៖ ការ​បង្ហាត់​បង្រៀន និង​រៀន​អក្សរ​សាស្ត្រ​ខ្មែរ​នៅ​ក្នុង​វត្ត​ គឺ​នៅ​រដូវ​វិស្សមកាល​ ក្មួយៗ​កុមារ​ជនជាតិ​ខ្មែរ​តែង​ចូល​សុំ​រៀន​ភាសារ​ខ្មែរ។ ហើយ​គ្រួ​បង្រៀន​នៅ​ទី​នេះ សុទ្ធ​សឹង​ជា​គ្រួ​បង្រៀន​ខ្មែរ ស្មគ្រ​ចិត្ត​ ណែ​នាំ​អស់​ពីចិត្ត​ដោយ​វត្ថុ​បំ​ណង​ឱ្យ​ក្មយៗ​ចេះ​អក្សរ​សាស្ត្រ​ជាតិ​ខ្លួន​និង​ជា​ពិសេស​គឺ​រក្សា​ខឿន​វប្បធម៌​ខ្មែរ។

 

លោក​ ឡេ វ៉ាន់ ហាន់ អនុប្រធាន​នៃ​គណកម្មការ​ប្រជាជន​ខេត្ត​ត្រាវិញ​ មាន​ប្រសាសន៍​ថា៖ អង្គ​សន្និបាត​នេះ​គឺ​ដើម្បី​ផ្តល់​ពត៌មាន​ ចំណេះ​ដឹង និង​បទពិសោធន៍ បំ​ណិន​ អំពី​ដំ​ណោះ​ស្រាយ​ឧបសគ្គនៃ​ភាសា​សម្រាប់​សិស្ស​ជា​ជន​ជាតិ​ភាគ​តិច ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់រំ​ឆ្លង​តាម​ការ​បង្ហាត់​បង្រៀន​និង​រៀន​ភា​សា​ជាតិ​ខ្លួន​។ ក្នុង​សមត្ថភាព និង​ស្ថានភាព​របស់​ខេត្ត​ យើង​ខ្ញុំ​នឹង​បង្ក​លក្ខណៈលើ​មូល​ដ្ឋាន​សាមគ្គី ធ្វើ​យ៉ាង​ណា​អង្គ​សន្និបាត​អនុវត្ត​ទៅ​ជោគ​ជ័យ​ប្រ​កប​ដោយ​ទិដ្ឋភាព​បើក​ចំ​ហរ សាមគ្គី និង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន។

 

van-nghe-chao-mung

 

hoan-canh-hoi-nghi

 

Hoi-nghi-nang-cao-chat-luong-giao-duc-thong-qua-viec-day-tieng-dan-toc-Khmer

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ​អង្គ​សន្និបាត«លើក​កម្ពស់​គុណ​ភាពអប់រំ​និង​បណ្តុះ​បណ្តាល​ឆ្លង​តាមការ​បង្ហាត់​បង្រៀន​និង​រៀន​ភាសា​ជាតិ​ខ្លួន​នៅ​បណ្តា​ខេត្ត​ទន្លេ​គឺវ​ឡុង»