សាកលវិទ្យាល័យ​ត្រាវិញ​បង្ហាញ​​ក្រុម​បច្ចេកវិទ្យា​ IEEE - MTT Student chapter

(TVU) – ព្រឹក​ថ្ងៃទី ២៦ វិច្ឆិកា​នៅ​មហាវិទ្យាល័យ​បច្ចេកវិទ្យា សាកលវិទ្យាល័យ​ត្រាវិញ​​ បាន​​ប្រកាសបង្ហាញ់​ក្រុម​បច្ចេកទេស​ IEEE - MTT Student chapter ដោយ​លោក​បណ្ឌិត ដេវិត ងៀម ជានា​យក​ប្រតិបត្ត​នៃ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ប្រព័ន្ធ​អាកាស​ពិភព​លោក​ឧបត្ថម្ភ។ លោក​បណ្ឌិត​ ង្វៀន ទៀន យុង​ សាកលវិទ្យាធិការ​រង​អញ្ជើញ​ចូល​រួម។

 

trao-chung-nhan-thanh-vien-IEEE

 

លើ​ស្មារតីសហការ​និង​អភិវឌ្ឍ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ មហាវិទ្យាល័យ​បច្ចេកវិទ្យា​បាន​ទំ​នាក់​ទំ​នង​សហការ​ជា​មួយ​លោក​បណ្ឌិត​ ដេវិត​ ងៀម។ ចំ​ណង​សហការ​នេះ លោក និង​កូន​ស្រី​របស់​គាត់ បាន​ឧបត្ថម្ភ​ដល់​ក្រុម​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​សរុប​ទឹក​ប្រាក់​ ២០០០ USD។

លោក​បណ្ឌិត ង្វៀន ថាយ​ សឺន ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​បច្ចេកវិទ្យា ថ្លែង​ថា៖ “TVU IEEE - MTT Student chapter ជា​ក្រុម​និស្សិត​ IEEE - MTT របស់​សាកលវិទ្យាល័យត្រាវិញ​​មុន​ដំ​បូង​នៅ​វៀតណាម និង​សាកលវិទ្យាល័យ​ត្រាវិញ​ជា​អង្គ​ភាព​បង្កើត​សមគមន៍​ IEEE-MTT student chapter នៅ​វៀតណាម។"

​ក្រុមបច្ចេកវិទ្យា​​នេះនឹង​មាន​សកម្មភាព​ដូច​ជា៖ រៀប​ចំ​សិក្ខាសាលា​វិទ្យាសាស្ត្រ​ក្រោម​ការ​ឧបត្ថម្ភ​នៃ​ IEEE អន្តរជាតិ

អភិវឌ្ឍ​បណ្តា​សព្វហ្វែអេឡិចត្រូនិក គ្រប់​គ្រង​ថាមពលកែ​ច្នៃ ស្រាវជ្រាវ​និង​អភិវឌ្ឍ​បណ្តា​សម្ភារៈ​ឧបទេស​វិស័យ​វិជ្ជាសាស្ត្រ អនុវត្ត​សម្ភារៈស្វាយ​ប្រវត្ត​ក្នុង​វិស័យ​កសិកម្ម។

លោក​ បណ្ឌិត​ ង្វៀន ទៀន យុង សាកលវិទ្យាធិការ​រង​ថ្លែង​ថា៖ សាកលវិទ្យាល័យ​ត្រាវិញ​ជា​សាកលវិទ្យាល័យ​វ័យ​ក្មេង មាន​ស្មារតី​ច្នៃ​ប្រ​ឌិត​ខ្ពស់ យ៉ាង​សកម្ម សហប្រតិបត្ត​ការ​អន្តរជាតិ​ កៀក​ជិត​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ ជា​ពិសេស​អ្នក​បញ្ញវន្តវៀត​ណាម​នៅ​ក្រៅ​ប្រទេស​ដូច​ជា​ប្រ​ទេស​​កាណាដា ​សហរដ្ឋ​អាមេរិក។

លោក​បណ្ឌិត​ ដេវិត​ ងៀម​ ជា​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​មួយ​រូប​ដែល​សាកលវិទ្យាល័យ​ត្រាវិញ​សហការ​លើ​វិស័យ​បច្ចេកវិទ្យា​ប្រព័ន្ធ​អាកាស​ពិភព​លោក។

លោក​បណ្ឌិត​ ង្វៀន ទៀន យុង សាកលវិទ្យាធិការ​រង​ ថ្លែង​អំ​ណរ​អរគុណ​ចំ​ពោះ​លោក បណ្ឌិត ដេវិត ងៀម និង​កូន​ស្រី​របស់​គាត់​បាន​សកម្ម ទំ​នុក​បំរុង​សាកលវិទ្យាល័យ​ត្រាវិញ​ បាន​ក្លាយ​ជា​សមាជិក​ចំ​ណុះសម្ពន្ធ​សមាគម​ IEEE ដំ​បូង​នៅ​វៀត​ណាម។

IEEE, ជា​សម្ពន្ធ​សមាគមលើ​វិស័យ អគ្គិសនី និង​អេឡិចត្រូ​និក (Intsitute of Electrical & Electronics Engineers) ធំ​បំ​ផុត​លើ​ពិភព​លោក មាន​សមាជិក ៥០០ ពាន់រូប ជាអ្នក​វិស្វករ អ្នក​ស្រាវជ្រាវ​ធំៗ លើ​វិស័យ​អគ្គិសនី អេឡិច​ត្រូ​និក និង​ព័តមានវិទ្យា។ 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​បង្ហាញ​​ក្រុម​បច្ចេកវិទ្យា​ IEEE - MTT Student chapter