នាយកជាតិនៃធនាគារពិភពលោកនៅប្រទេសវៀតណាមទស្សនកិច្ចនៅសកលវិទ្យាល័យត្រាវិញ

 ថ្ងៃទី១៦ខែមករា លោកស្រី Victoria Kwakwa - នាយកធនាគារពិភពលោក (WB) នៅប្រទេសវៀតណាមអាស៊ីបូព៌ា ប៉ាស៊ីហ្វិក ទើបបំពេញទស្សនកិច្ចនិងមានបទថ្លែងការទៅកាន់និស្សិតសកលវិទ្យាល័យត្រាវិញ។ សស្រ្តាចារ្យរងបណ្ឌិត ផាមទៀតខាញ់ សកលវិទ្យាធិការនៃសកលវិទ្យាល័យទទួលស្វាគមន៍។

Victoria-Kwakwa-cung-Pham-Tiet-Khanh

 នេះជាលើកដំបូងលោកស្រើ Victoria Kwakwa  វត្តមាននៅត្រាវិញ និងមានបទអន្តរគមន៍ជាមួយនិស្សិតសកលវិទ្យាល័យត្រាវិញ។ លោកស្រីបាននិយាយអំពី  ការបង្កើនបំណិនដើម្បីជោគជ័យក្នុងសម័យសមាហរណកម្មនិងភាវូបនីយកម្មខឿនសេដ្ឋកិច្ច។

នេះជាកម្មវិធីដោះដួរចំហរអូសបន្លាយ៤៥នាទី លោកស្រី Victoria Kwakwa បាន បញ្ជាក់ថា “បំណិនអាជីពពិតជាមានតម្លៃ តែមិនទាន់គ្រប់ឡើយ” ធ្វើអោយបរិយាកាសកាន់តែកក់​ក្តៅឡើង។ លោកស្រីគួសបញ្ជាក់ថា បំណិនអកប្បកិរិយាមួយថ្ងៃកាន់តែមានសារៈសំខាន់ក្នុងទីផ្សារពលកម្មនិងសមាហរណកម្មកាន់តែស៊ីជម្រៅដូចសព្វថ្ងៃ។

លោកស្រីបានឆ្លើយតបសំណួរនៃនិស្សិតសកលវិទ្យាល័យជុំវិញបញ្ហាធ្វើ​យ៉ាង​ណា​បង្កើន​បំណិនដើម្បីជោគជ័យក្នុងការងារ​ ដែល​ស្រប​ទៅ​តាម​សម័យ​សមាហរណកម្ម ក៏ដូចជារយៈកាលបង្កើតបណិនថ្មី និងការអប់រំក្នុងសម័យសមាហរណកម្ម។

សាស្រ្តាចារ្យរង បណ្ឌិតផាមទៀតខាញ់ សកលវិទ្យាធិការនៃសកលវិទ្យាល័យស្វាគមន៍ដំណើរទស្សនកិច្ចនិងថ្លែងអំណរអរគុណដល់លោកស្រី Victoria Kwakwa និង​ការរួមដំណើររបស់ធនាគារពិភពលោកឆ្លងតាមគម្រោងការអប់រំសកលវិទ្យាល័យក្នុងការពង្រឹងសមត្ថភាពបង្ហាត់បង្រៀននិងស្រាវជ្រាវអោយកងជួរគ្រូបង្រៀន-និស្សិតនៃសកលវិទ្យាល័យ។

បញ្ចប់ដំណើរទស្សនកិច្ចលោកស្រី Victoria Kwakwa និងអ្នកដំណាងទាំងឡាយរួមដៃដាំដើមឈើអនុស្សវរីយ៍ក្នុងវរិវេណនៃសកលវិទ្យាល័យត្រាវិញ ប្រកបនឹងវត្តមាននៃប្រមុខគណៈកម្មធិការប្រជាជនខេត្ត គណៈកម្មធិការផ្នែកបក្សរបស់ទីក្រុង គណៈអចិន្រ្តៃគម្រោងការលើកកម្ពស់ទីក្រុងតំបន់វាលរាបទន្លេគឺវឡុង នាយកក្រុមហុ៝ននៃប្រទេសអាស៊ី - ប៉ាស៊ីហ្វិក។

trong-cay

PGS-TS-Pham-Tiet-Khanh-trao-doi-Victoria-Kwakwa

ហ្វិញ​ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន នាយកជាតិនៃធនាគារពិភពលោកនៅប្រទេសវៀតណាមទស្សនកិច្ចនៅសកលវិទ្យាល័យត្រាវិញ