សម្ព័ន្ធយុវជន និងសមាគមនិស្សិត
- សេចក្ដីលម្អិត
- ជំពូក៖ ការិយាល័យ
- ចេញផ្សាយនា 08 កញ្ញា 2017
- ចុចដង៖ 1904
ទន្ទឹមនឹងការអនុវត្តភារកិច្ច បេសកកម្ម អភិវឌ្ឍខឿនអប់រំនិងបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យត្រាវិញ ការរៀបចំក្រុមយុវជន សមាគមនិស្សិតក្រោមការគ្រប់គ្រងផ្ទាល់នៃគណៈកម្មធិការបក្ខ និងគណៈកម្មធិការសាលា។ សម្ព័ន្ធយុវជនសមាគមនិស្សិតជាអង្គភាពមានភារកិច្ចអនុវត្ត ផ្សព្វផ្សាយ បណ្តាកិច្ចការ ចលនារបស់ក្រុមយុវជន សមាគមនិស្សិតសាលា ហើយក៏ជាអង្គភាពដោះដូររវាងនិស្សិត ការិយាល័យ វិទ្យាស្ថាន ក្នុងនិងក្រៅសាលា ដើម្បីរួមសហការជាមួយនឹងស្ថាប័នរដ្ឋ សហគម អង្គការក្រៅរដ្ឋាភិបាល ក្នុងកិច្ចការថែរក្សា បណ្តាសម្ព័ន្ធ យុវជនសាមាគមសិស្ស និស្សិត ។
សម្ព័ន្ធយុវជនសមាគមនិស្សិតបានបង្កើតឡើងនៅឆ្នាំ ២០០២ សព្វថ្ងៃមានអង្គភាពសម្ព័ន្ធយុវជនចំណុះទាំង១៣ក្រុម ក្នុងនោះសាខាសម្ព័ន្ធយុវជនមានសមាជិក២៨៦រូប សម្ព័ន្ធយុវជន៨៧១៨រូប យុវជន៤១៤រូប សមាជិកជាស្រ្តីភេទ៥១៥៤រូប ជាជនជាតិខ្មែរ១៥៩៥រូប បក្ខជន១៤៩រូប សាខាសមាគមនិស្សិតមាន៩អង្គភាព មានសមាជិក៦០៨០រូប។ ជាមួយតួនាទី សាមគ្គីភាព ចលនា រួបរួមសម្ព័ន្ធយុវជន អប់រំសិលធម៌ នយោបាយ ភាពក្លាហានក្នុងបដិវត្តន៍ ស្មារតីឈានលើងក្នុងសិក្សារៀនសូត្រ លើកកំពស់សមត្ថភាព សិក្សានិងហ្វឹកហ្វិន។
សម្ព័ន្ធយុវជនសមាគមនិស្សិត ជាបរិស្ថានសម្រាប់យុវជនបានលត់ដំសមត្ថភាព បំពេញភារកិច្ច និងចំរើនបទពិសោធ រួមចំណែកកសាងសង្គម វិស័យអប់រំនិងបណ្តុះបណ្តាល បង្កើតប្រភពធុនធានមុនស្សតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។ ប៉ុន្មានឆ្នាំកន្លង សម្ព័ន្ធយុវជនសមាគមនិស្សិត ចាត់តាំងបណ្តាកម្មវិធីសម្រេចបានជោគជ័យគួរកត់សម្គាល់ ឆ្លងតាមរយៈនេះអាចបញ្ជាក់បានសមត្ថភាព ក្នុងចលនាបដិវត្តន៍ ការកំណត់ទិសដៅ ពង្រឹងទំនុកចិត្តដល់យុវជនគ្រប់រូបក្នុងការគ្រប់គ្រងរបស់បក្ខនិងរដ្ឋ។
ចលនាសម្ព័ន្ធយុវជនសមាគមន៍និស្សិត៖ បានរួមចំណែកយ៉ាងសកម្មក្នុងរាល់សកម្មភាពបេសកកម្មអប់រំនិងបណ្តុះបណ្តាលរបស់សាលា៖អប់រំគំនិត អប់រំប្រពៃណី ច្បាប់ គុណធម៌ សិលធម៌ក្នុងការរស់នៅ រាងកាយ បំណិន សម្រាប់សម្ព័ន្ធយុវជននិស្សិតសសលា បណ្តាសកម្មភាពសិក្សា ស្រាវជ្រាវវិទ្យាសាស្រ្ត តែងបានជំរុញមាំរហូត។ ទន្ទឹមនិងនោះបណ្តាចលនាយុវជនស្មគ្រចិត្ត បេសកកម្មសង្គម តបស្នងសងគុណផ្សព្វផ្សាយ ចលនាយុវជនស្មគ្រចិត្ត អនុវត្តភារកិច្ចរបស់សាលា អភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។ បណ្តាចលនានោះ បានបង្កើតស្មារតី ភាពក្លាហាន មានចំណង់ចិត្តសិក្សារៀនសូត្រ ស្រាវជ្រាវ និងពលកម្ម ការច្នៃប្រឌិតរបស់និស្សិតគ្រប់រូប រួមចំណែកបង្កើតបានមនុស្សគំរូ«អ្នកជំនាញការច្នៃប្រឌិត ខ្ពស់» សម្រេចជោគជ័យភារកិច្ចរបស់បក្ខ និងសាលាបានប្រកាស់ជូន។
រាល់សកម្មភាពរបស់សម្ព័ន្ធយុវជនសមាគមនិស្សិតតែងបានផ្គួបផ្សំជាមួយនិងសកម្មភាព វិជ្ជាជីវៈ ចលនាបដិវត្តន៍តាមដំណាក់កាលមួយថ្ងៃកាន់តែស៊ីជម្រៅ និងទទួលបានការគាំទ្រអំពីសង្គម។ ទំរង់ វិធីសាស្រ្តជាច្រើនបានផ្តើមលើងដូច៖ រួមកសាងវិទ្យាល័យព័របៃតង ដោយមានសកម្មភាពប្រឡងប្រណាំង បើកសម័យប្រឡងមានប្រធានបទស្តីអធំពីរបៀបការពារបរិស្ថានពិភាក្សាអំពីបញ្ហាការប្រែប្រួលរបស់អាកាសធាតុ ចលនាជិះកង់រើសសំរាម សម្អាតទីសិក្សា អន្តេវាសិកដ្ឋានដោយមាន២៥៥០លើកនិស្សិតចូលរួម សេវ៉ាកម្មទូរគមនាគមន៍យុវជនផ្គត់ផ្គង់sim card ទូរស័ព្ទនិងមុខទំនិញមួយចំនួន ដើម្បីបង្កើតថវិកាសំរាប់អាហារូបករណ៍អោយនិស្សិត៖កម្មវិធីពន្លកពណ៌បៃតង បំភ្លឺសុបិន្តយុវវ័យវៀតណាម ជូនអាហារូបករណ៍ចំនួន៤៣៦អោយនិស្សិតក្រីក្រ កម្មវិធីជំនួយរដូវប្រឡង ប្រឹក្សានិងជួយណែនាំជូននិស្សិតទៅមកមណ្ឌលប្រឡង ៩.៩២២លើកដាក់ពាក្យប្រឡង ណែនាំនិស្សិតនិងអាណាព្យាបាលរកទីស្នាក់នៅមាន៣៦.១៣៣កន្លែង អន្តេវាសិកដ្ឋាន២០០០កន្លែង ជំនួយអាហាថ្ងៃត្រង់១៥.៣២០ចំណែក ដោយមិនគិតថ្លៃ និងទឹកផឹក៨.៥០០ សរុបថវិការួមគឺ៣១៦.៨០០.០០០ដុង។ សកម្មភាពបរិច្ចាគឈាមក៏ជាចលនាលេចធ្លូ ក្នុងឆ្នាំ២០១៣ - ២០១៤ បានចាត់តាំងបាន៧លើក មាន១៧៧៥រូបបរិច្ចាគឈាម។ ជាមួយនិងលទ្ធផលសម្រេចបានក្នុងបេសកកម្មនិងចលនានិស្សិតកន្លងហើយ រាល់ជំនាន់បុគ្គលិក សម្ព័ន្ធ សហគមន៍និស្សិតសាលាតែងខិតខំសិក្សារៀនសូត្រ បង្កើនវិជ្ជាជីវៈ សមត្ថភាពធ្វើសកម្មភាពដើម្បីសម្រេចបានលទ្ធផលល្អក្នុងឆ្នាំសិក្សាខាងមុខ រួមចែណែកអនុវត្តជោគជ័យភារកិច្ចនយោបាយរបស់សាលា ក្នុងកិច្ចការអភិវឌ្ឍបេសកកម្មសម្ព័ន្ធយុវជនសមាគមនិស្សិតសាកលវិទ្យាល័យត្រវិញ។