វិទ្យាស្ថានអភិវឌ្ឍធនធានមនុស្ស
- សេចក្ដីលម្អិត
- ជំពូក៖ មហវិទ្យាល័យ វិទ្យាស្ថាន
- ចេញផ្សាយនា 11 កញ្ញា 2017
- ចុចដង៖ 1485
វិទ្យាស្ថានអភិវឌ្ឍធនធានមនុស្ស៖ ជាអង្គភាព ចំណុះសាកលវិទ្យាល័យត្រាវិញ មានមុខងារស្រាវជ្រាវ បណ្តុះបណ្តាលបំប៉ន់វិជ្ជាបម្រើសេវាកម្ម ជំនួយបច្ចេកទេស រួមបំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សដល់សហគមន៍។
សព្វថ្ងៃ វិទ្យាស្ថានទទួលភារកិច្ច រៀបចំបណ្តុះបណ្តាលបណ្តាកំរិតសិក្សាតាមទំរង់រៀនបន្តឡើង រៀនបណ្តើរធ្វើការបណ្តើរ រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក។
សិក្សាបែបបន្តឡើង៖
ជាទំរង់បណ្តុះបណ្តាលអនុញ្ញាត្តិយកលទ្ធផលសិក្សារបស់និស្សិតដើម្បីសិក្សាបន្តឡើង ដោយមិនចំណាយពេលវែង ថវិការច្រើនឡើយ។ បច្ចុប្បន្នសាលាមានកម្មវិធីបណ្តុះបណ្តាលរៀនបន្តឡើង ពីមធ្យមសិក្សាជំនាញឡើងទៅបរិញ្ញារង ពីកំរិតបរិញ្ញារងឡើងទៅបរិញ្ញាបត្រនៅគ្រប់វិស័យ។
ចូលរួមសិក្សាក្នុងទំរង់រៀនបណ្តើរធ្វើការបណ្តើរ សិស្សដែលមានសញ្ញាបត្រមធ្យមសិក្សានឹងធ្វើការប្រឡង ចំពោះបេក្ខសិស្សបញ្ចប់កំរិតបរិញ្ញាបត្រមានអាទិភាពជ្រើសរើស។
ចូលរួមសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងសិក្សាពីចម្ងាយ៖ និស្សិតមិនចាំបាច់ឆ្លងកាត់ដំណាក់កាលប្រឡង គ្រាន់តែធ្វើការជម្រើសបណ្ណោះ និស្សិតធ្វើម្ចាស់ការក្នុងការស្វែងរកពត៌មាន មេរៀន ឯកសារ ប្រើប្រាស់ពេលវេលា ថវិការបានសមស្រប។ ក្នុងរយៈពេលសិក្សា និស្សិតនឹងបានគ្រូបង្រៀនណែនាំដោយវិធីផ្សេងជាច្រើន បើកវគ្គប្រជុំនិស្សិតតាមកាលកំណត់ ដើម្បីរំលឹកមេរៀន ហាត់ប្រឡងរាល់វិញ្ញាសា (គ្រូបង្រៀនបង្ហាត់បង្រៀននៅលើថ្នាក់ រំលឹកមេរៀន ២០% ដល់៣០% ក្នុងមួយវិញ្ញាសា)។ ពេលវេលាហាត់ប្រឡង តែងបានអាទិភាព រៀបចំបង្ហាត់នៅថ្ងៃសៅរ៍និងអាទិត្យក្នុងមួយសប្តាហ៍។ សាលាបានអនុញ្ញាត្តិបណ្តុះបណ្តាលវិស័យ៖
១.កំរិតបរិញ្ញា៖ មុខជំនាញច្បាប់ សេដ្ឋកិច្ច គណិតវិទ្យា កសិកម្ម គ្រប់គ្រងពាណិជ្ជកម្ម អភិបាលការិយាល័យ ថវិការធនាគារ ភាសាអង់គ្លេស អប់រំមតេយ្យ ពត៌មានវិទ្យា គរុកោសល្យអក្សរសាស្រ្ត វប្បធម៌បណ្តាជនជាតិភាគតិចនៅវៀតណាម។
២.រៀនបន្តឡើងពីមធ្យមសិក្សាទៅបរិញ្ញាបត្ររង និងបរិញ្ញាបត្រ៖មុខជំនាញ ច្បាប់ សេដ្ឋកិច្ច គណិតវិទ្យា កសិកម្ម អប់រំមតេយ្យ ពត៌មានវិទ្យា គ្រប់គ្រងការិយាល័យ។
សាលាបានបង្កើត បន្ទប់ផ្គត់ផ្គង់រាល់ឯកសារ សៀវភៅពុម្ព ថាស់ បន្ទប់ងនុវត្តមានកុំព្យូទ័រជាកន្លែងបង្កើនអនុសារណា ថតចម្លងខ្លឹមសារបង្ហាត់បង្រៀនជារូបភាព បង្កលក្ខណៈស្រួលក្នុងការសិក្សានិងស្រាវជ្រាវ។
ទន្ទឹមនឹងកិ្ចចដាក់ពង្រាយកម្មវិធីបណ្តុះបណ្តាលរយៈពេលវែង វិទ្យាស្ថានមានបើកវគ្គបង្រៀនបើករថយន្ត កំរិត A1 (លិខិតអនុញ្ញាត្តិលេខ ០១/GP – SGTV នៃមន្ទីរចរាចរណ៍ ព្រមទាំងបើកវគ្គសិក្សាមានរយៈពេលខ្លី (លិខិតបញ្ជាក់សកម្មភាពបង្ហាត់បង្រៀនមុខរបរលេខ 1082/ GCNĐKDN នៃមន្ទីរពលកម្មយោធិនពិការនិងសង្គមខេត្តត្រាវិញ)។
វិទ្យាស្ថាន បានទទួលសញ្ញាបត្រប្រកាសធ្វើសកម្មភាពវិទ្យាសាស្រ្ត បច្ចេកវិទ្យាលេខ 18 GCN – SKHCN នៃមន្ទីរ វិទ្យាសាស្រ្តបច្ចេកវិទ្យាខេត្តត្រាវិញ។ រៀបចំស្រាវជ្រាវ ផលិតសេវាកម្ម អនុវត្តសមទ្ធិផលវិទ្យាសាស្រ្ត បច្ចេកវិទ្យានៅគ្រប់វិស័យក្នុងនិងក្រៅប្រទេស។
វិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្ស នៃសាកលវិទ្យាល័យត្រាវិញ សូមថ្លែងអំណរគុណដល់ ស្ថាប័ន អង្គភាព ដែលបានសហការ ជួយទំនុកបំរុងក្នុងពេលកន្លង រយៈពេលខាងមុខនេះ សង្ឃឹមថានិងទទួលបាន ការគាំទ្រ និងសហការរបស់ស្ថាប័ន អង្គភាព ដើម្បីលើកកម្ពស់គុណភាព បម្រើសេវាកម្ម ផ្គត់ផ្គង់បច្ចេកវិទ្យាទំនើប ក្នុងតម្រូវការរបស់សង្គម សមតាមបាវចនៈ«ដើម្បីការអភិវឌ្ឍន៍របស់សហគមន៍»។