មហាវិទ្យាល័យវេជ្ជសាស្ត្រ ឱសថ
- សេចក្ដីលម្អិត
- ជំពូក៖ មហវិទ្យាល័យ វិទ្យាស្ថាន
- ចេញផ្សាយនា 24 កុម្ភៈ 2013
- ចុចដង៖ 4949
មហាវិទ្យាល័យវេជ្ជសាស្ត្រ-ឱសថ ជាអង្គភាពគ្រប់គ្រងរដ្ឋបាលមូលដ្ឋានចំណុះសាកលវិទ្យាល័យត្រាវិញ មានភារកិច្ចបង្កើតកម្មវិធី បណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្រ្ត សហប្រតិបត្តិការអន្តរជាតិ បណ្តុះបណ្តាលផ្គួបផ្សំនិងអនុវត្ត ព្យាបាលជម្ងឺ ថែទាំសុខភាពនិងការពារសហគមន៍។
សព្វថ្ងៃ មហាវិទ្យាល័យ កំពុងជ្រើសរើសនិស្សិត បណ្តុះបណ្តាលបណ្តាមុខជំនាញ៖
១.ពហុវេជ្ជសាស្ត្រ
២.សុខាភិបាលសាធារណៈ
៣.ពេទ្យធ្មេញ
៤.ថែទាំជំងឺ
៥.តេស្តវេជ្ជសាស្ត្រ
៦.ឱសថ
ដើម្បីធានាគុណភាពបណ្តុះបណ្តាល មហាវិទ្យាល័យតែងយកចិត្តទុកដាក់លើកកំពស់គុណភាពកងជួរគ្រូបង្រៀន ដោយបានអញ្ជើញវិជ្ជបណ្ឌិតក្នុងនិងក្រៅខេត្តមកចូលរួមបង្ហាត់បង្រៀន និស្សិតបានសិក្សាអនុវត្តនៅតាមន្ទីរពេទ្យផ្ទាល់ បើកបន្ថែមបណ្តាបន្ទប់ពិសោធដូច បន្ទប់ពិសោធអតិសុខមប្រាណ បន្ទប់អនុវត្ត
ក្នុងរយៈពេលសិក្សា ក្រៅពីការសិក្សាលើថ្នាក់រៀន និស្សិតតែងបានចូលរួមបណ្តាសកម្មភាពក្នុងសង្គម ដូចសកម្មភាពព្យាបាលជម្ងឺ អោយបងប្អូនដំបន់ឆ្ងាយដាច់ស្រយាលដោយមិនគិតថ្លៃ។ ឆ្លងតាមរយៈសកម្មភាពនេះ និស្សិតនឹងយល់ច្បាស់អំពីការងារ មានបទពិសោធនិងបំនិនសំរាប់បម្រើការអោយការងារនៃអនាគត។
មហាវិទ្យាល័យតែងតែបង្កលក្ខណៈសិក្សា ហ្វឹកហ្វិន និងបង្កើនជំនាញ លើកកម្ពស់ថ្វៃដៃ បទពិសោធ ឆ្លើយតបតាមតម្រូវការរបស់សហគមន៍ ក្រោយពេលបញ្ចប់កម្មវិធីសិក្សា។