មហាវិទ្យាល័យទ្រឹស្តីនយោបាយ
- សេចក្ដីលម្អិត
- ជំពូក៖ មហវិទ្យាល័យ វិទ្យាស្ថាន
- ចេញផ្សាយនា 24 កុម្ភៈ 2013
- ចុចដង៖ 2183
មហាវិទ្យាល័យទ្រឹស្តីនយោបាយ ចំណុះសាកលវិទ្យាល័យត្រាវិញមានតួនាទីបង្ហាត់បង្រៀននៅមុខជំនាញវិទ្យាសាស្ត្រម៉ាក - ឡេណិន មាគ៌ាបដិវត្តន៍របស់បក្សកុម្មុយនិស្តវៀតណាមសតិរម្មណ៍ហូជីមិញ នយោបាយនិងមុខវិជ្ជាមួយចំនួនទៀត សម្រាប់បណ្តាថ្នាក់។ ទន្ទឹមនឹងនោះមហាវិទ្យាល័យទ្រឹស្តីនយោបាយនៅមានភារកិច្ចឃោសនាគោលនយោបាយរបស់បក្សនិងរដ្ឋ អប់រំអត្តចារិតនយោបាយ សីលធម៌ សណ្តាប់ធ្នាប់រស់នៅនិងមានមនសិការគោរពច្បាប់ចំពោះសិស្សនិស្សិត។
តួនាទីនិងភារកិច្ច៖
- រៀបចំផែនការសិក្សា គ្រប់គ្រងលទ្ធផលសិក្សានិងពិន្ទុះរបស់សិស្សនិស្សិតចំណុះមហាវិទ្យាល័យ សហការអង្គភាពពាក់ព័ន្ធដាក់ផែនការបណ្តុះបណ្តាលនិងស្រាវជ្រាវវិទ្យាសាស្ត្រ។
- កសាងផែនការអនុវត្តនិងរៀបចំកិច្ចការឃោសនាអប់រំនយោបាយចំពោះគ្រូបង្រៀន សិស្សនិងនិស្សិត។
- គ្រប់គ្រងនិងប្រើប្រាស់សុវត្ថិភាពនៅសម្ភារៈឧបទេស រៀបចំការប្រឡង និងត្រួតពិនិត្យពិន្ទុះ។
- ស្រាវជ្រាវ បូកសារុប បទពិសោធអំពីការចាត់ចែង រៀបចំ គ្រប់គ្រងសកម្មភាពរបស់មហាវិទ្យាល័យដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាល។
មហាវិទ្យាល័យទ្រឹស្តីនយោបាយមានដេប៉ាតឺម៉ង់ ៣៖ ទី ១ គឺដេប៉ាតឺម៉ង់ទ្រឹស្តីសារវន្តរបស់ម៉ាកនិងឡេណិននិយម។ ទី ២ គឺដេប៉ាតឺម៉ង់ សតិរម្មណ៍ហូជីមិញ។ ទី ៣ គឺមាគ៌ាបដិវត្តន៍របស់បក្សកម្មុយនិស្តវៀតណាម។