- សេចក្ដីលម្អិត
- ជំពូក៖ មហវិទ្យាល័យ វិទ្យាស្ថាន
- ចេញផ្សាយនា 24 កុម្ភៈ 2013
- ចុចដង៖ 3840
មហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ
មានមុខជំនាញ ៧ ដែលមហាវិទ្យាល័យកំពុងគ្រប់គ្រងនិងបណ្តុះបណ្តាលរួមមាន៖
កំរិតអនុបណ្ឌិត និងបណ្ឌិត
មានពីរមុខជំនាញគឺ វប្បធម៌វិទ្យា និងទ្រឹស្តីវិធីសាស្ត្របង្រៀនអក្សរសាស្ត្រ
កំរិតបរិញ្ញាបត្រ
វប្បធម៌វិទ្យាបណ្តាជនជាតិភាគតិចនៅវៀតណាម
ភាសាខ្មែរ
គរុកោសល្យ អក្សរសាស្ត្រខ្មែរណាមបូ
ប្រគំឧបករណ៍តន្ត្រីប្រពៃណីខ្មែរណាមបូ
កំរិតបរិញ្ញាបត្ររង
វប្បធម៌វិទ្យាបណ្តាជនជាតិភាគតិចនៅវៀតណាម
ភាសាខ្មែរ
ប្រគំឧបករណ៍តន្ត្រីប្រពៃណីខ្មែរណាមបូ
កិច្ចការសង្គម
ទន្ទឹមនឹងនោះមហាវិទ្យាល័យនូវទទួលតួនាទីបណ្តុះបណ្តាលភាសាវៀតណាមដល់និស្សិតកម្ពុជាមកសិក្សានៅសាកលវិទ្យាល័យត្រាវិញ។
កំរិតមធ្យមសិក្សា
ភាសាខ្មែរ
ប្រគំឧបករណ៍តន្ត្រីប្រពៃណីខ្មែរណាមបូ
កិច្ចការសង្គម
វប្បធម៌វិទ្យាបណ្តាជនជាតិភាគតិចនៅវៀតណាម
ចំណុចលេចធ្លោ៖
អភិវឌ្ឍជាមហាវិទ្យាល័យចម្បងថ្នាក់ជាតិក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ជនរួមជាតិខ្មែរណាមបូ។
ក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រឯកទេសអំពី ភាសា វប្បធម៌ វិចិត្រសិល្បៈ ខ្មែរណាមបូ ទូទាំងកំរិត មធ្យមសិក្សា បិរញ្ញាបត្រ អនុបណ្ដិត និងបណ្ឌិត ក្នុងបុព្វហេតុ អភិរក្សនិងលើកកម្ពស់ខឿនវប្បធម៌ខ្មែរក្នុងសហគមន៍វៀតណាម សហប្រតិបត្តិការអន្តរជាតិជាពិសេសគឺប្រទេសកម្ពុជា។
រួមចំណែកកសាងខឿនវប្បធម៌វៀតណាមទំនើប រក្សាអត្តសញ្ញាណជាតិ។