អតីតនិស្សិសាកលវិទ្យាល័យត្រាវិញទទួលបានរង្វាន់លេខ ៣ ក្នុងការប្រឡងផ្ដើមអាជីពតំបន់វាលរាបទនេ្លគឺវឡុង
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 03 មករា 2018
- ចុចដង៖ 626
ក្នុងកម្មវិធីប្រឡងផ្ដើមអាជីព នៅតំបន់វាលរាបទនេ្លគឺវឡុងឆ្នាំ២០១៧ បានរៀបចំឡើងនៅទីក្រុងកឹងធើនាថ្ងៃទី២៨ ធ្នូ គម្រោង ហាងកហ្វេតាមរចនាបថខែ្មរណាមបូផ្សារភ្ជាប់ជាមួយនឹងទេសចរ៍ស្វែងយល់វប្បធម៌ខែ្មរ ល្បែងប្រជាប្រិយ និងម្ហូបអាហារប្រពៃណីខែ្មរ របស់លោក ង្វៀន ហៀន ដាត មកពីសាកលវិទ្យាល័យត្រាវិញ ទទួលបានរង្វាន់លេខ ៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
លោកង្វៀន ហៀន ដាត ជាអតីតនិស្សិតមុខជំនាញពត៌មានវិទ្យាឆ្នាំ ២០០២ បច្ចុប្បន្នជានាយកក្រុមហ៊ុនឯកជន ចឹង ហឹង។ បានដឹងថា គម្រោងការរបស់លោកទទួលបានលេខ ១ ក្នុងកម្មវិធីប្រឡងផ្ដើមអាជីពរបស់និស្សិតលើក ទី១ នៅសាកលវិទ្យាល័យត្រាវិញ និងទទួលបានរង្វាន់លេខ ២ ថ្នាក់ខេត្ត ២០១៧។
កម្មវិធីប្រឡងផ្ដើមអាជីពតំបន់វាលរាបទនេ្លគឺវឡុងឆ្នាំ ២០១៧ រៀបចំឡើងដោយការិយាល័យពាណិជ្ជកម្មនិងឧស្សាហកម្មវៀត ណាមប្រចាំការនៅទីក្រុងកឹងធើ សហការជាមួយនឹងគណៈកម្មាធីការប្រជាជនទីក្រុងកឹងធើ និងបណ្ដាញផ្ដើមអាជីពតំបន់វាលរាបទន្លេ គឺវ ឡុង។
យោងទៅតាមគណៈកម្មការរៀបចំការប្រឡងឱ្យដឹងថា៖ កម្មវិធីនេះ មានបំណងជំរុញស្មារតីផ្ដើមអាជីពក្នុងសហគមន៍តំបន់វាលរាបទនេ្លគឺវ ឡុង និងលើកទឹកចិត្តដល់យុវជន ក្នុងការចាប់ផ្ដើមអាជីព ជំនួយយ៉ាងជាក់ស្ដែងនិងមានប្រសិទ្ធភាពនូវគំនិតច្នៃប្រឌិត បណ្ដាគម្រោងមានលទ្ធភាពអាចអភិវឌ្ឍបានជោគជ័យក្នុងតថភាពសង្គម។
ក្នុងឱកាសនេះ លោកបណិ្ឌត សាស្រា្ដចារ្យរង ផាម ទៀត ខាញ់ សាកលវិទ្យាធិការ បានផ្ញើលិខិតជូនពរដល់ លោក ង្វៀន ហៀន ដាត និងចង្អុលការដល់អង្គភាពដែលជាប់ពាក់ព័ន្ធ ដើម្បីបើកវេទិកាសំណេះសំណាលរវាងលោកង្វៀន ហៀន ដាត និងនិស្សិតសាកលវិទ្យាល័យត្រាវិញ នាពេលខាងមុខនេះ៕
សឺន ធី លីញ