លទ្ធផលនៃថ្នាក់សិក្សាភាសាអង់គ្លេស Access ដែលឥតបង់ថ្លៃសម្រាប់សិស្សមានជីវភាពក្រីក្រនៅត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 26 មករា 2018
- ចុចដង៖ 719
ឆ្លងកាត់រយៈពេលពីរឆ្នាំអនុវត្តកម្មវិធី ថ្នាក់សិក្សាភាសាអង់គ្លេស Access សម្រាប់សិស្សានុសិស្សដែលមានស្ថានភាពក្រីក្រនិងជាសិស្សពូកែនៅក្នុងខេត្តត្រាវិញ។សាកលវិទ្យាល័យត្រាវិញបានអនុវត្តយោងតាមជំនួយពីស្ថានទូតសហរដ្ឋអាមេរិក ក៏បានសម្រេចវគ្គសិក្សានិងទទួលបានលទ្ធផលយ៉ាងល្អ។
ស្ថិតនៅកម្មវិធីបញ្ចប់និងប្រទានជូនវិញ្ញាបនបត្រនៅសាកលវិទ្យាល័យត្រាវិញនាខែ មករា ឆ្នាំ២០១៨កន្លងនេះ អ្នកស្រី Diane Millar ប្រធានការិយាល័យភាសាអង់គ្លេស នៃស្ថានទូតសហរដ្ឋអាមេរិក និងអ្នកស្រី ថាច់ ធី យ៉ឹន ជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញអញ្ជើញចូលរួមអបអរសាទរដល់សិស្សនិងប្រទានវិញ្ញាបនបត្រ។
បានដឹងថា កម្មវិធីនេះបើកបវេសនកាលនាឆ្នាំ២០១៦ សិក្សាក្រៅក្របខណ្ឌ ក្នុងរយៈពេល២ឆ្នាំ។ កម្មវិធីសិក្សា មានសកម្មភាពក្រៅម៉ោងទស្សនានៅ កឹង ធើ និង ទីក្រុង ហ៊ូ ជី ម៉ិញ ដោយស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិករៀបចំឡើង។ ឆ្លងតាមហេតុការណ៍នោះ ពួកគេនឹងបានបង្កើនបំណិនភាសាអង់គ្លេស យល់បន្ថែមអំពីតម្លៃវប្បធម៌នៃប្រទេសអាមេរិក ជួយឱ្យសិស្សមានភាពជឿជាក់និងទំនាក់ទំនងភាសាអង់គ្លេសបានល្អ។
លោកបណ្ឌិត ង្វៀន តៀន យ៉ុង អនុប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យត្រាវិញថ្លែងថា៖ "ដើម្បីមានថ្នាក់សិក្សាភាសាអង់គ្លេសសម្រាប់សិស្សដែលមានស្ថានភាពក្រីក្រ សាកលវិទ្យាល័យត្រាវិញទទួលបានជំនួយពីស្ថានទូតសហរដ្ឋអាមេរិកគឺ៣០.០០០ដុល្លា ។ តាមការណ៍នោះ សាកលវិទ្យាល័យត្រាវិញសហការណ៍ជាមួយបណ្តាសាលាអនុវិទ្យាល័យ និង សាលាវិទ្យាល័យនៅក្នុងខេត្តដើម្បីជ្រើសរើសនិងបង្រៀន ក្នុងនោះថ្នាក់មុនដំបូងមានសិស្សសិក្សាចំនួន២៧រូប គឺសិក្សានៅថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍រាល់រាត្រីក្នុងមួយសប្តាហ៍។ ក្រៅពីការ បំពេញបន្ថែមចំណេះអំពីភាសាអង់គ្លេស សាកលវិទ្យាល័យនៅរៀបចំឡើងការដំណើរកំសាន្តជាមួយនឹងគ្រូបង្រៀនបរទេស ដើម្បីជួយឱ្យពួកគេបង្កើនបំណិនទំនាក់ទំនងភាសាអង់គ្លេស"។
តាមអ្នកស្រី ង្វៀន ធី ត្វៀត ញ៉ុង សាស្ត្រាចារ្យមហាវិទ្យាល័យភាសាបរទេសនៃសាកលវិទ្យាល័យត្រាវិញបានអោយដឹងថា៖ “នេះជាថ្នាក់សិក្សាភាសាអង់គ្លេសឥតបង់ថ្លៃដ៏ពិសេសនិងមានប្រយោជន៍។ ព្រោះអ្នកសិក្សាគឺសិស្សអនុវិទ្យាល័យនិងវិទ្យាល័យដែលមានស្ថានភាពក្រីក្រនៅក្នុងខេត្ត រីឯអ្នកបង្រៀនគឺអ្នកបរទេស ថែមទាំងការតាំងចិត្តស្មោះរបស់គ្រូបង្រៀននៃសាកលវិទ្យាល័យទៀតផង។ ទន្ទឹមនឹងនោះ គ្រូបង្រៀនបរទេសបានចែករំលែកដល់សិស្សនីមួយៗអំពីបទពិសោធន៍នៃការសិក្សាភាសាអង់គ្លេស បង្រៀនបំណិន វិជ្ជានិងអនុវត្តភាសា។ ក្រៅពីនោះ សាកលវិទ្យាល័យបានរៀបចំកុំព្យូទ័រសម្រាប់សិស្សម្នាក់មួយដោយឡែក ដើម្បីអនុវត្ត អាន ទស្សនា ស្តាប់ក្នុងការសិក្សាភាសាអង់គ្លេស។ ក្រៅពីនោះ ពួកគេបានចូលរួមក្នុងសកម្មភាពគម្រោងបែបក្លឹប សកម្មភាពតាមទេពកោសល្យ។ ព្រមជាមួយនឹងវិធីសាស្ត្របង្រៀននិងសិក្សាថ្មី សម្បូរបែប អនុវត្តផ្ទាល់ បង្កើនឡើងភាពទាក់ទាញនិងការពេញចិត្តដល់ពួកគេ។ ហេតុដូច្នោះ សមត្ថភាពអំពីភាសាអង់គ្លេសរបស់ពួកគេនឹងបានអភិវឌ្ឍនៈឡើងយ៉ាងឆាប់រហ័ស”។
ក្នុងពេលប្រទានជូនវិញ្ញាបនបត្រ ភាគច្រើនសិស្សដែលចូលរួមសិក្សាក្នុងថ្នាក់នេះ បានបង្ហាញ់នូវភាពជឿជាក់ ស្វាហាប់ និងពេញចិត្តចំពោះវិធីសាស្ត្របង្រៀន នៃកម្មវិធីសិក្សា ជាពិសេសគឺមានចំណេះនិងបំណិនទំនាក់ទំនងបានល្អដោយភាសាអង់គ្លេស។
ប្អូន យឿង ង្វៀន ទ្រុក ង៉ឹន សិស្សសាលាលត់ដំបំណិនគរុកោសល្យថ្លែងថា៖ “នេះជាថ្នាក់សិក្សាស្វាហាប់និងសែនអស្ចារ្យចំពោះប្អូន។ ពួកខ្ញុំបានចូលរួមធ្វើសកម្មភាពជាក់ស្តែងជាច្រើន យោងតាមកម្មវិធីដោះដូរ សិក្សាក្រៅម៉ោងសទ្សនានៅក្រុង កឹង ធើ និងទីក្រុង ហ៊ូ ជី ម៉ិញ ផ្សារភ្ជាប់នឹងតថ អភិវឌ្ឍបំណិនទំនាក់ទំនង”។ ទ្រុក ង៉ឹន ក៏មានបំណងប្រឡងចូលផ្នែកភាសាបរទេស នៅសាកលវិទ្យាល័យត្រាវិញ។
ប្អូន ឡឹម ថាញ់ អ៊ី សិស្សសាលាវិទ្យាល័យ ទីក្រុង ត្រាវិញថ្លែងថា៖ “ឆ្លងកាត់ការសិក្សាអស់រយៈកាល២ឆ្នាំខ្ញុំបានសិក្សានិងមានពិសោធន៍ជាច្រើន បានចូលរួមសកម្មភាពសិក្សាក្រៅម៉ោង និងទទួលបានការយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន។ ខ្ញុំក៏សូមអំណរគុណដល់ស្ថានកុងស៊ុល គ្រូបង្រៀននៃសាកលវិទ្យាល័យត្រាវិញ ដែលបានណែនាំបង្ហាត់បង្រៀនរយៈពេលកន្លង”។
ថ្លែងក្នុងកិច្ចបិទវគ្គសិក្សា អ្នកស្រី Diane Millar បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលដែលទទួលបានរបស់វគ្គសិក្សា។ អ្នកស្រីថ្លែងថា៖ ការសិក្សាជំរុញបានការទំនាក់ទំនងល្អ បង្កើតឱ្យយើងខ្ញុំមានឱកាសថ្មីជាច្រើន ប៉ុន្តែសិស្សដែលមានសមត្ថភាពសិក្សាថ្នាក់ភាសាអង់គ្លេសក្រៅក្របខណ្ឌរបស់យើងខ្ញុំគឺគ្មានច្រើន។ កម្មវិធីនេះបានរៀបចំគឺដើម្បីបង្កើតឡើងនូវខឿនដ៏មាំមួនសម្រាប់ពួកគេ ពីបំណិនទំនាក់ទំនងភាសាអង់គ្លេស ក៏ដូចជាសិក្សាបន្ថែមពីបំណិនពត៌មានវិទ្យា បំណិនអាជីព ដើម្បីពួកគេអភិវឌ្ឍខ្លួនឯងកាន់តែល្អទៅថ្ងៃអនាគត។
អ្នកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញមានប្រសាសន៍ថា៖ សាកលវិទ្យាល័យត្រាវិញសែនរីករាយនិងមានកិត្តិយស ដែលបានជ្រើសរើសជាអង្គភាពអនុវត្តកម្មវិធីសិក្សាភាសាអង់គ្លេស Access សម្រាប់សិស្សដែលមានស្ថានភាពក្រីក្រ តែជាសិស្សពូកែស្ថិតក្នុងខេត្តត្រាវិញ"។
អ្នកស្រី សាកលវិទ្យាធិការរងបន្ថែមថា៖ "បណ្តាចំណេះនិងបំណិនភាសាអង់គ្លេស ដែលពួកគេទទួលបានក្នុងកម្មវិធីនេះ នឹងជាខឿនដើម្បីពួកគេឈានទៅដល់វិថីនៃក្តីសង្ឃឹមលើវិស័យអប់រំនិងរស់នៅដោយខ្លួនឯងទៅថ្ងៃអនាគត ដើម្បីក្លាយជាអ្នកឯកទេសរួមចំណែកសម្រាប់អភិវឌ្ឍរបស់ខេត្ត"។
ដា វី